ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ស្ថាន​ភាព​ទឹក​លិចក្នុងភូមិ​សាស្ត្រ​២ខណ្ឌ​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អម​ដោយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១០ ​ខែ​តុលា…

រាជធានី​ភ្នំពេញ​ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អម​ដោយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១០ ​ខែ​តុលា បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សា​ស្ត្រ​សង្កាត់​សាក់​សំពៅ និង​សង្កាត់​គង​ន​យ ខណ្ឌដង្កោ ។

ក្នុង​ពេញ​ចុះ​ពិនិត្យ​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់​អោយ​មាន​ក្រុម​មន្ត្រី​ប្រចាំការ នៅ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ចាំ​ជួយ​អន្តរា​គម​ន៏​ជាមួយ​ប្រជាពលរដ្ឋ និង​រាយ​ការ​ណ៏​បន្ទាន់​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើ​ម្បី​ដោះស្រាយ​បាន​ទាន់​ពេលវេលា ។

លោក​ឃួ​ង ស្រេង បាន​ជួយ​ឧបត្ថម្ភ​ជា​អង្ក​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​សង្កាត់​គង​ន​យ ចំនួន​៩០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ក​២៥​គីឡូ​ផង​ដែរ ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ លោក ឃួ​ង ស្រេង ក៏​បាន​បន្ត​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ទឹក​លិច និង​ពិនិត្យ​សកម្មភាព​ជីក​ប្រឡាយ​លូ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ ពោធិ​សែន​ជ័យ ដើ​ម្បី​រំដោះ​ការ​ជន់​លិច​នៅ​តំបន់​ផ្លូវជាតិ​លេខ​៤ និង​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ