ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​នៅ​ក្រុង​បាងកក​ស្លា.ប់​១៧​នាក់ របួស​៦៧៨​នាក់ ក្រុម​អាវ​ក្រហម​មិន​ទាន់​ដោះ​លែង​ចំណាប់ខ្មាំង​បើ​ទោះជា​មេទាហាន​ទទូច​ចរចា

13 ឆ្នាំ មុន

ការ​ធ្វើ​មហា​បាតុកម្ម​របស់​ក្រុម​អាវក្រហម​ប្រឆាំង​លោកនាយក​រដ្ឋមន្ដ្រី​ អាប់​ភីស៊ី​ត វ៉េ​ចា​ជីវ៉ា កាលពី​ថ្ងៃ​ទី​១០ មេ​សា កន្លងមក​បាន​បង្ក​ឱ្យ​មាន​សោកនាដកម្ម​គួរ​ឱ្យ​សោកសង្រេង​ដោយសារ​តែ​ការ​ ប៉ះទង្គិច​គ្នា​រវាងក្រុម​បាតុករ​អាវ​ក្រហម​ជាមួយ​ប៉ូលិស បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​ជា​ច្រើន​នាក់ និង​រាប់រយ​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ។ការ​ប៉ះទង្គិច​គ្នា​នេះត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​ប៉ះទង្គិច​ដ៏​ធ្ងន់ធ្ងរ​បំផុតសំរាប់​ប្រវត្ដិសាស្ដ្រ​នយោបាយ​របស់

  • ការ​ធ្វើ​មហា​បាតុកម្ម​របស់​ក្រុម​អាវក្រហម​ប្រឆាំង​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភីស៊ី​ត វ៉េ​ចា​ជីវ៉ា កាលពី​ថ្ងៃ​ទី​១០ មេ​សា កន្លងមក​បាន​បង្ក​ឱ្យ​មាន​សោកនាដកម្ម​គួរ​ឱ្យ​សោកសង្រេង​ដោយសារ​តែ​ការ​ប៉ះទង្គិច​គ្នា​រវាងក្រុម​បាតុករ​អាវ​ក្រហម​ជាមួយ​ប៉ូលិស បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់ និង​រាប់រយ​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ។ការ​ប៉ះទង្គិច​គ្នា​នេះត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​ប៉ះទង្គិច​ដ៏​ធ្ងន់ធ្ងរ​បំផុតសំរាប់​ប្រវត្ដិសាស្ដ្រ​នយោបាយ​របស់​ប្រទេស​ថៃ គឺ​មនុស្ស១៧​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​របួសធ្ងន់ និង​ស្រាល​ចំនួន​៦៧៨​នាក់ ។ ការ​ស្លាប់ និងរបួស​នេះ​គឺ​ដោយសារ​ការ​ប្រើ​ច្បាប់​សន្ដិសុខផ្ទៃក្នុង​ប្រកា​សភាព​អាសន្ន​របស់​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត ដោយ​ប៉ូលិស​ប្រើកាំភ្លើង​បាញ់​ទៅ​លើ​ក្រុម​បាតុករ​អាវ​ក្រហម និង​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក បង្ក​ឱ្យ​មានការភ្ញាក់ផ្អើល​ឈូឆរ​ពេញ​ក្រុង​បាងកក ។ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​១៧​នាក់​នោះ គឺ​ប៉ូលិស និង​ទាហាន​ចំនួន​៤​នាក់ ជន​ស៊ី​វិល ចំនួន​១១​នាក់ និង​២​នាក់​ទៀត​មិន​ទាន់​ស្គាល់អត្ដសញ្ញាណ ។
    • បន្ទាប់​ពី​កើត​មាន​សោកនាដកម្ម​ស្លាប់១៧​នាក់ និង​ជាង​៦០០​នាក់​រង​របួស ច​លាច​ល​ពេញ​ក្រុង​បាងកក​នោះក្រុម​បាតុករ​អាវក្រហម​បាន​ចាប់​ទាហាន​ចំនួន​២៨​នាក់​ឈរជើង​នៅ​ចំណុច​ពីរ​ក្រុម​ផ្សេង​គ្នា​ធ្វើ​ជា​ចំណាប់ខ្មាំង ហើយ​បន្ដិច​ក្រោយមក​ប្រមុខ​យោធា បាន​ស្នើ​សុំ​ធ្វើការ​ចរចា​ជាមួយ​ក្រុម​បាតុករអាវ​ក្រហម ដើម្បី​ដោះ​លែង​ចំណាប់ខ្មាំង​ទាំង២​ក្រុម​នេះ ។យោង​តាម​អ្នកនាំពាក្យ​ទីបញ្ជាការ​ប្រ​តិប​ត្ដិ​ការ​គ្រាអាសន្ន​លោក Sansern Kaewkamerd បាន​ថ្លែង​ថា ទាហាន​ដែល​ត្រូវ​ចាប់ធ្វើ​ជា​ចំណាប់ខ្មាំង​ដោយ​ក្រុម​បាតុករ​អាវក្រហម​នោះ គឺ​ក្រុម​ទី​១ មាន​ចំនួន​៨​នាក់ និងក្រុម​ទី​២​មាន​ចំនួន​២០​នាក់ ។ទោះបីជា​បែប​ណាពុំ​ទាន់​មានការ​ឆ្លើយតប​ពី​ក្រុម​អាវ​ក្រហម​យ៉ាងណា​ចំពោះ​ការស្នើ​សុំ​ឱ្យ​មានការ​ដោះ​លែង​ចំណាប់ខ្មាំង​នោះនៅឡើយ​ទេ ។