ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! អគ្គិភ័យ​ឆាប​ឆេះ​​រោងចក្រផលិតថង់ប្លាស្ទិក

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​រោងចក្រ​ផលិត​ថង់​ប្លា​ស្ទីក​មួយកន្លែងយីហោ​ យូ​ណាយ​ធី​ត​ប៉ូ​លី (​ខេ​ម​បូ​ឌា​) ឯ​.​ក ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់…

​ខេត្តព្រះសីហនុ ៖ ​រោងចក្រ​ផលិត​ថង់​ប្លា​ស្ទីក​មួយកន្លែងយីហោ​ យូ​ណាយ​ធី​ត​ប៉ូ​លី (​ខេ​ម​បូ​ឌា​) ឯ​.​ក ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ ​បង្កការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី ព្រឹក​ថ្ងៃ​ទី​១០ ​ខែតុលា​ ឆ្នាំ​២០២០ ។​

ក្នុង​ហេតុការណ៍​​ខាងលើ​នេះ​មិន​បណ្តាល​​ឱ្យ​មនុស្សណាម្នាក់​រងគ្រោះថ្នាក់នោះទេ តែ​បាន​​បង្ក​ការ​ខូចខាតដូចជា​ ម៉ាស៊ីនភ្លើង​ចំនួន​១​គ្រឿង រួម​ទាំង​ប្រេងឥន្ធនៈ ព្រមទាំង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

នៅពេលកើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង​ដែល​ប្រចាំការ​នៅ​ក្នុង​តំបន់​នោះចុះមក​អន្តរាគមន៍​ ដោយ​​ប្រើប្រាស់​ទឹក​ចំនួន​៧​​គ្រឿង​ ​ហើយ​ភ្លើង​បាន​រលត់​ទៅវិញ​ទាំងស្រុង ដោយ​​មិន​​បណ្តាល​អោយ​ឆាបឆេះ​រាលដាល​បន្តឡើយ ។

បើ​តាម​សមត្ថកិច្ច​បាន​​ឱ្យ​ដឹង​​ថា មូលហេតុ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​​នៅ​កន្លែង​ម៉ាស៊ីនភ្លើង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ