ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ប្តី​ប្រពន្ធ​ខំ​ដើរ​រក​ដើរ បែរ​ប្រទះ​​ឃើញ​អណ្តែត​នៅ​ក្រោម​គ្រែ​ផ្ទះ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា ជា​មនុស្ស​ញៀន​ស្រា​អត់​លែង​បាន បើ​ទោះបី​ផឹក​ទៅ​ស្លាប់​ក៏​ផឹក​ដែរ ប្រពន្ធ​ឃាត់​មិន​ស្តាប់​ក៏ស្លាប់​មែន​ ដែល​ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ​តុលា ​ស្ថិត​នៅ​ចំណុច​ភូមិ​ដំបូក​វិល ឃុំ​ម៉ា​ឡៃ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា ជា​មនុស្ស​ញៀន​ស្រា​អត់​លែង​បាន បើ​ទោះបី​ផឹក​ទៅ​ស្លាប់​ក៏​ផឹក​ដែរ ប្រពន្ធ​ឃាត់​មិន​ស្តាប់​ក៏ស្លាប់​មែន​ ដែល​ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ​តុលា ​ស្ថិត​នៅ​ចំណុច​ភូមិ​ដំបូក​វិល ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ លឹ​ម សឿ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​ខាងលើ ។ បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ កែម យឿ​ន ត្រូវជា​ប្រពន្ធ​ជនរង​គ្រោះ​បាន​ឲ្យ​សមត្ត​កិច្ច​ដឹង​ថា ប្តី​គាត់​ទំនង​រអិល​ជើង​ធ្លាក់​ចូល​ទឹក​លង់​ស្លាប់ ព្រោះ​គាត់​ជា​មនុស្ស​ញៀន​ស្រា​ស្រវឹង​ខួប​វង្វេងវង្វាន់​លែង​ដឹង​ខុស​ត្រូវ ។ តែ​រយៈពេល​២-៣​ថ្ងៃនេះ គាត់​(​ប្រពន្ធ​)​ បាន​ផ្តាច់​ឈប់​ឲ្យ​ផឹក​ហើយ ដោយសារ​មើលឃើញ​ទឹក​ជំនាន់​ឡើង​ខ្លាំង និង​លិច​ភូមិឋាន​ផង​ខ្លាច​ប្តី​គាត់​ស្រវឹង​លង់ទឹក​ស្លាប់ស្លាប់​មែន ។

មុន​កើតហេតុ​វេលា​ម៉ោង​២ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ ​តុលា គាត់​ជា​ប្រពន្ធ និង​ប្តី​បាន​នាំ​គ្នា​ជញ្ជូន​ឥ​វ៉ា​ន់ អង្ករ និង​ចៅ ឆ្លង​កាត់ទឹក​កំពស់​ប្រហែល​១​ម៉ែត្រ ដែល​មាន​ចម្ងាយ​យ​ប្រហែល​៦០​ម៉ែត្រ ដើម្បី​ទៅ​កាន់​ទីទួល ខណៈ​ជំនាន់​ទឹកភ្លៀង​បាន​និង​កំពុង​លេច​ភូមិករ និង​ផ្ទះសម្បែង ។ លុះ​ពេល​ជញ្ជូន​ឥ​វ៉ា​ន់​រួច​ ប្តី​គាត់​បាន​ទៅ​អង្គុយ​នៅ​លើ​គ្រែ ដែល​មានទឹក​នៅ​ពីក្រោម​ផ្ទះ​កំពស់​ប្រែ​ហែល​១​ម៉ែត្រ ដោយ​មាន​អាកា​រៈ​ញ័រ​ដៃ​ញ័រ​ជើង​ហើយ​រអ៊ូ​ថា ឃ្លាន​ស្រា​និង​ចង់​តែ​ស្លាប់ បន្ទាប់​មក​ស្រាប់តែ​បាត់​មិនដឹង​ទៅ​ណា គាត់​ជា​ប្រពន្ធ​ខំ​រក​មើល​ដែរ​តែ​មិនឃើញ ។

រហូត​ដល​ម៉ោង​៦ និង ៣០​នាទី​ព្រឹក​ឈាន​ចូល​ថ្ងៃ​ទី​១០ ​តុលា ទើប​ប្រទះ​ឃើញ​សាក​សព​អ​ណ្តែត​នៅ​ក្រោម​គ្រែ ក្បែរ​កន្លែង​គាត់​អង្គុយ​កាលពី​ល្ងាច​នោះ ។ ក្រោយ​ពី​ឃើញ​សាកសព​ប្តី​អ​ណ្តែ​ក​ទឹក គាត់​បាន​ជំរាប​ជូន​ទៅ​សមត្ត​កិច្ច​ដែ​ជា​អាជ្ញាធរ​ដែនដី​ឲ្យ​យ​បានដឹង​ពី​ករណី​ខាងលើ​នេះ បន្ទាប់​មក​សមត្ត​កិច្ច​ក៏​បាន​បង្កើត​គណៈ​ក ម្មការ​ចូលរួម​ពិនិត្យ​សាកសព ដែល​មាន​សមាសភាព​ដូច​ជា នាយ​ផ្នែក​វិភាគ​កន្លែង​កើតហេតុ​.​មន្ត្រី​សុខាភិបាល​នៃ​មន្ទីរពេទ្យ​បង្អែក​ម៉ា​ឡៃ​សន្តិភាព​.​ប្រ​ធា ន​ក្រុមប្រឹក្សា​ឃុំ​ម៉ា​ឡៃ​.​នាយ​ប៉ុស្តិ៍​នគរបាល​ម៉ា​ឡៃ ។

ជា​លទ្ធផល​ សាកសព​ពុំ​មាន​ស្នាក​ស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ទេ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោ យ​សារ​ស្រវឹង​ចុះ​ពីលើ​គ្រែ ហើយ​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹក​ស្លាប់ ព្រោះថា​ពេល​ពិនិត្យ​ឃើញ​សាកសព​ស្លាប់ ដោយ​មាន​អាកា​រៈ​ដៃ​តោង​និង​បង្គោល​នៅ​ខាងក្រោម​ផ្ទះ​នោះ​ប្រាកដ​មែន ។ សាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ