ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ទិញ​ដី​ព្រៃ 36.000​អា​ដើម្បី​ធ្វើ​ជំនួញ

9 ឆ្នាំ មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក Apple ទិញ​តំបន់​ព្រៃ​ចំនួន​ពីរ​កន្លែង​ស្ថិត​ក្នុង​រដ្ឋ Maine និង​រដ្ឋ​Carolina ភាគ​ខាងជើង​ដើម្បី​បន្ត ផលិត​សរសៃ​ហ្វៃ​ប័​៊​រ​(Fibre)​មិន​កែ​ច្នៃ​ចំនួន​ពាក់កណ្តាល​ចូល

ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក Apple ទិញ​តំបន់​ព្រៃ​ចំនួន​ពីរ​កន្លែង​ស្ថិត​ក្នុង​រដ្ឋ Maine និង​រដ្ឋ​Carolina ភាគ​ខាងជើង​ដើម្បី​បន្ត ផលិត​សរសៃ​ហ្វៃ​ប័​៊​រ​(Fibre)​មិន​កែ​ច្នៃ​ចំនួន​ពាក់កណ្តាល​ចូល​ទៅ​ក្នុង​ផលិតផល​របស់​ក្រុមហ៊ុន​ដូច​ជា iPhone, iPad, iPod, Mac និង​ទូរទស្សន៍ ។

លោក​លី​ហ្សា ជេ​ក​សាន់ អគ្គនាយក​បរិស្ថាន​និយាយ​ប្រាប់​គេហទំព័រ Buzzfeed ថា យើង​មាន​សេចក្តី​សោមនស្ស​បំផុត​ពេល​ដឹង​ថា ក្រុមហ៊ុន Apple ប្រើប្រាស់​ធនធានធម្មជាតិ​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និក ។ ដើមឆ្នាំ​២០១៥ Apple បញ្ចេញ​ផលិតផល​ដូច​ជា ឡេ​ប​ថប​ប្រភេទ MacBook ជំនាន់​ថ្មី​ដែល​មាន​ទម្ងន់​មិន​ដល់ ១ គីឡូក្រាម ហើយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ក្រុមហ៊ុន​នឹង​បញ្ចេញ​នាឡិកា​អេ​ឡិច​ត្រូ​និក iWatch និង iPad Pro ផង​ដែរ ៕