ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​​១​គីឡូក្រាម​ត្រូវ​បាន​បង្ក្រាប​​ចាប់ខ្លួន​​ឈ្មួញទាំង​២​នាក់​នេះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ៖ បាន​កត់សម្គាល់​ឃើញ​ថា ថ្មី​នេះ​កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួងមហាផ្ទៃបាន​បើក​យុទ្ធនាការ កិច្ច​ប្រតិបត្តិការ បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន​ខុសច្បាប់ ជា​បន្តបន្ទាប់​នៅ​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ដោយ​ចាប់​យក​ថ្នាំ​ញៀន​រាប់​គីឡូ និង​ចាប់​ឈ្មួញ​រកស៊ី​គ្រឿងញៀន​មាន​ខ្មែរ មាន​ជនបរទេស​ទៀត​ផង…

រាជធានី​ភ្នំពេញ៖ បាន​កត់សម្គាល់​ឃើញ​ថា ថ្មី​នេះ​កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួងមហាផ្ទៃបាន​បើក​យុទ្ធនាការ កិច្ច​ប្រតិបត្តិការ បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន​ខុសច្បាប់ ជា​បន្តបន្ទាប់​នៅ​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ដោយ​ចាប់​យក​ថ្នាំ​ញៀន​រាប់​គីឡូ និង​ចាប់​ឈ្មួញ​រកស៊ី​គ្រឿងញៀន​មាន​ខ្មែរ មាន​ជនបរទេស​ទៀត​ផង ។​

ជាក់ស្តែង​ នៅ​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ការិយាល័យ​ទី​៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​នាយករង យិ​ន បញ្ញា​រិ​ទ្ធ ក្រោម​ការ​សម្របសម្រួល​ពី​លោក អ៊ុំ សុភ​ត្តិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ មួយ​ករណី​ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

លទ្ធផល​ចាប់ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈ​ន មក​រា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ ផ្ទះ​លេខ ៨៦E ផ្លូវ បេតុង ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ កំ​បូល រាជធានី​ភ្នំពេញ ​និង​ម្នាក់​ឈ្មោះ តែម ជី​មី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ ជាមួយ​គ្នា​នោះ​សមត្ត​កិច្ច​ធ្វើការ​ដកហូត​វត្ថុ​តាង ថ្នាំ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​១០​កញ្ចប់ ទម្ងន់​សុទ្ធ៩៩៩.៩៥​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ន​១​គ្រឿង ទូរ​ស័​ព្វ​០៤​គ្រឿង និង​សំភា​រះ​ប្រើប្រាស់​វេច​ខ្ចប់​មួយ​ចំនួន ។

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ និង​ថ្នាំ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ