ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ស្រូវ​សត្វ​ត្រយង​បាន​ពង្រីក​ខ្លួន​មក​កាន់​ខេត្តមណ្ឌលគិរី

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ ក្រោយ​ពី​ជោគជ័យ​ខេត្តព្រះវិហារ និង​បន្ត​យក​ទៅ​អនុវត្ត​នៅ​ដែន ជម្រក សត្វព្រៃ​សៀម​ប៉ា​ង នៃ​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៩ គម្រោង​ស្រូវ​ត្រយង (Ibis…

ខេត្តមណ្ឌលគិរី​៖ ក្រោយ​ពី​ជោគជ័យ​ខេត្តព្រះវិហារ និង​បន្ត​យក​ទៅ​អនុវត្ត​នៅ​ដែន ជម្រក សត្វព្រៃ​សៀម​ប៉ា​ង នៃ​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៩ គម្រោង​ស្រូវ​ត្រយង (Ibis Rice Scheme) នេះ បាន​ពង្រីក​ខ្លួន​មក​កាន់​ដែន​ជ​កម្រ​ក​សត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន ចេញពី​ទីវាល​ស្រែង​ត្រយង ស្ថិត​នៅ​ក្នុងភូមិ​ពូ​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ថ្មី​ៗ​នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​លើក​ឡើង​ថា ក្នុង​នាម​ក្រសួងបរិស្ថាន លោក​សូម​គាំទ្រ ចំពោះ​គោលការណ៍ និង​លក្ខខណ្ឌ​ដែល​គម្រោង​ស្រូវ​ត្រយង បាន​ដាក់​ចេញ​ឱ្យ​ប្រជា​កសិករ​មក​អនុវត្ត និង​គោរព​តាម ជា មួយ នឹង​ការ​ទទួល​ទិញ​ស្រូវ​ពី​កសិករ​មក​វិញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ ក្នុង​ចន្លោះ​ពី​១,២០០​រៀល ទៅ​១,៧០០​រៀល ទៅ​តាម​ប្រភេទ​ស្រូវ​នីមួយ​ៗ​ ។

លោក​បាន​បន្ត​ថា ដើម្បី​ទទួល​បាន​តម្លៃ​ទីផ្សារ​ខ្ពស់​លើស​ពី​ទីផ្សារ​នេះ​ដែរ គឺ​តម្រូវ​ឱ្យ​កសិករ ដែល​ជា​សមាជិក​ស្រូវ​ត្រយង អនុវត្ត​តាម​គោលការណ៍​សំខាន់​ៗ ដែល​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​គោរព​លើ​បរិស្ថាន ការពារ​ធនធានធម្មជាតិ រួម​មាន​ទី​១៖ គឺ​ត្រូវ​ដាំ​ស្រូវ​ដោយ​គោរព​ទៅ​តាម​គោលការណ៍​សរីរាង្គ ដែល​មិន​ប្រើប្រាស់​ជីគីមី ឬ​ក៏​ថ្នាំ​គីមី ឬ​ថ្នាំ​សម្លាប់​សត្វល្អិត​មួយ​ចំនួន​ទៀត​លើ​ការ​ដាំ​ដុះ​របស់​ពួក​គាត់​, ទី​២៖ គឺ​ការ​គោរព​ទៅ​នឹង​គោលការណ៍​ដាំ​ដុះ​ដែល​មាន​បច្ចេកទេស​ដោយ​មានការ​បង្ហាត់បង្រៀន​ពី​សំណាក់​អង្គការ WCS មន្ត្រី​ជំនាញ​របស់​អង្គការ WCS និង​ដៃគូ ដើម្បី​ធ្វើ​ឱ្យ​ស្រូវ​ដែល​ដាំ​ដុះ​ទាំង​អស់នោះ គោរព​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស និង​តាម​ការ​កំណត់​និយាម​ទទួល​ទិញ​ពី​ប្រទេស​អ្នកបញ្ជា​ទិញ​ស្រូ​ង​ត្រយង​នេះ​, ទី​៣៖ ប្រជា​កសិករ ដែល​បាន​ដាំ​ស្រូវ​ត្រយង ត្រូវ​ប្រើប្រាស់​ដី​ដែល​មិនមែន​បាន​ពី​កាប់​ទ​ន្រា​ន​កាន់កាប់​ដី​ព្រៃ​នោះ​ទេ ដែល​ជា​ចំណុច​ហាមឃាត់​ដាច់ខាត និង​ទី​៤៖ ប្រជា​កសិករ ដែល​បាន​ចូលរួម​ក្នុង​គម្រោង​នេះ គឺ​ត្រូវ​តែ​ចូលរួម​ការពារ និង​អភិរក្ស​សត្វព្រៃ​។ ដូច្នេះ តាម​លក្ខខណ្ឌ​នៃ​គម្រោង​ទាំង​៤​នេះ គឺ​បាន​ធ្វើ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង នូវ​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូប​នេះ បាន​បន្ត​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​អនុវត្ត​គម្រោង​ស្រូវ​ត្រយង នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ចំនួន​៣​ភូមិ គឺ​ភូមិ​ពូរ​ចារ​, ភូមិ​ពូ​គង់ និង​ភូមិ​អូរ​ច្រាល កាលពី​ឆ្នាំ​២០១៩ ដែល​ជា​ឆ្នាំ​នៃ​គម្រោង​សាកល្បង មាន​តែ​ប្រជា​កសិករ​ចូលរួម​តែ​២៩​គ្រួសារ ប៉ុន្តែ រហូត​មក​ដល់​ឆ្នាំ​២០២០ ប្រជា​កសិករ បាន​ចូល​ជា​សមាជិក​មាន​ចំនួន​៧៨​គ្រួសារ កត្តា​ដែល​ជំរុញ​ឱ្យ​ពួក​គាត់​ចូលរួម​ក្នុង​គម្រោង​នេះ ព្រោះ​គាត់​បាន​សម្លឹង​មើលឃើញ​ពី​សារៈ​ប្រយោជន៍​របស់​គម្រោង​ស្រូ​ង​ត្រយង ដែល​ធ្វើ​ឱ្យ​ពួក​គាត់​លក់​ស្រូវ​បាន​ថ្លៃ ដោយ​គ្រាន់តែ​គោរព​តាម​គោលការណ៍​ដែល​កំណត់​ដោយ​អង្គការ WCS លើ​កិច្ច​ការងារ​រក្សា​ឱ្យ​បាន​ការពារ​បរិស្ថាន ធនធានធម្មជាតិ និង​សត្វព្រៃ​។

បើ​តាម​ការ​បញ្ជាក់​របស់ លោក នេត្រ ភក្ត្រា បាន​បន្ថែម​ថា ក្រោយ​ពី​ប្រជា​កសិករ បាន​ចូលរួម​ក្នុង​គម្រោង​ស្រូវ​ត្រយង​នេះ មក​នៅ​ក្នុង​ដីស្រែ​របស់​ពួក​គាត់ មាន​សំឡេង​កូន​ក្អាត​យំ កង្កែប ព្រមទាំង​មាន​ត្រី​ទៀត​ផង ខណៈ​ដែល​ពី​មុន​ពួក​គាត់​បាន ប្រើប្រាស់​ថ្នាំ ដើម្បី​សម្លាប់​ស្មៅ ឬ​សត្វល្អិត​ៗ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​ជាដើម​។ ត្រង់​ចំណុច​នេះ លោក​សន្មត់​ថា​វា​ជា​ជោគជ័យ​មួយ​ក្នុង​ការ​អនុវត្ត​គម្រោង​ស្រូវ​ត្រយង ដោយ​បង្កប់​ដោយ​លក្ខខណ្ឌ​សំខាន់​ៗ​ចំនួន​៤ ដែល​ផ្សារ​ភ្ជាប់​ជាមួយ​ការ​ការពារ​បរិស្ថាន ការ​ការពារ​ធនធានធម្មជាតិ​។

ក្នុង​នាម​រាជរដ្ឋាភិបាល និង​ក្នុង​នាម​ក្រសួងបរិស្ថាន លោក​សូម​សម្តែង​នូវ​ការ​អរគុណ​ដល់​អង្គការ WCS ជាមួយ​អង្គការ​ដៃគូ​ដែល​បាន​យក​គម្រោង​នេះ​មក​អនុវត្ត​ជាមួយ​ប្រជា​កសិករ ដែល​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្ត មណ្ឌលគិរី ដើម្បី​នូវ​ការ​រីក​ចម្រើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

លោក ក៏​បាន​ស្នើ​សុំ​ឱ្យ​អង្គការ WCS ពង្រីក​ម្រោ​ង​ស្រូវ​ត្រយង​នេះ ទៅ​កាន់​តំបន់​ផ្សេង​ៗ​ទៀត ដែល​មាន​តំបន់ការពារធម្មជាតិ ដែល​អង្គការ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង បរិស្ថាន ដើម្បី​ពង្រីក​ការ​ផលិត​ស្រូវ​សរីរាង្គ ជា​ពិសេស​បង្កើន​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ការពារ​បរិស្ថាន ដែល​ចំណុច​ទាំងនេះ​គឺជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន ឬ​ការ​ផ្តល់​មុខរបរ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ជាដើម​។

អត្ថបទសរសេរ ដោយ