ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀងលិចផ្លូវជាតិ៥កាលពីយប់មិញ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ថិតលើផ្លូវជាតិ​លេខ 5 ត្រង់​​ចំណុច​ស្ពាន​ពោ ឃុំ​សេដ្ឋី ក្នុង​ខេត្តកំពង់​ឆ្នាំង​​មានការកកស្ទះចរាចរណ៍​ ​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​​ធ្លាក់​ខ្លាំង​ចុះ​មក​ពី​ផ្នែក​ខាង​លើ​ទឹក​ហូរ​កាត់​លើ​ផ្លូវយ៉ាងខ្លាំង ។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ​…

ខេត្តកំពង់ឆ្នាំង ៖ ស្ថិតលើផ្លូវជាតិ​លេខ 5 ត្រង់​​ចំណុច​ស្ពាន​ពោ ឃុំ​សេដ្ឋី ក្នុង​ខេត្តកំពង់​ឆ្នាំង​​មានការកកស្ទះចរាចរណ៍​ ​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​​ធ្លាក់​ខ្លាំង​ចុះ​មក​ពី​ផ្នែក​ខាង​លើ​ទឹក​ហូរ​កាត់​លើ​ផ្លូវយ៉ាងខ្លាំង ។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ មាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​ចុះ​អន្តរាគមន៍​និង​ជួយ​សម្រួល​ចរា​ចរណ៍ ដែល​មក​ដល់​ពេល​នេះ​ជាង​រយៈពេល3ម៉ោង​ទើប​​​អាច​​ធ្វើដំណើរ​​ជា​ធម្មតាបាន​​​វិញ ។

លោក ន​ន ស៊ី​ណាត អធិការ​នគរបាល​ស្រុក​កំពង់​ត្រឡាច មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​យប់​ថ្ងៃ​ទី០៩ តុលា​ នេះ​ថា ជំនន់​ទឹកភ្លៀង​បាន​ហូរ​ធ្លាក់​មក​ពី​ផ្នែក​ខាងលើ​ជា​ខ្លាំង បាន​បណ្តាល​ឱ្យ​លិច​ផ្លូវជាតិ​លេខ5 ត្រង់​ចំណុច ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ដែល​ធ្វើ​ឲ្យ​រថយន្ត​មិន​អាច​ចរាចរ​ណ៍បាន​មានការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ។

​ក្រុមការងារ​របស់​នគរបាល​ស្រុក​កំពង់ត្រឡាច ស្រុក​សាមគ្គី​មាន​ជ័យ សហ​ការ​ជា​មួយ​នឹង​នគរបាល​ចរាចរណ៍​ខេត្តកំពង់ឆ្នាំង ដោយ​មាន​កិច្ចសហការ​ចូលរួម​ពី​ក្រុម​អង្គការ JICA របស់​ជប៉ុន បូក​រួម​ទាំង​មន្ទីរ​សាធារណការ​ខេត្ត​ផង​នោះ បាន​ធ្វើ​កំណាយ​លូ​រំដោះ​ទឹកជា​បន្ទាន់ ដែល​គិត​មក​ដល់​ពេល​នេះ​ជាង​រយៈពេល​ជាង3ម៉ោង​ហើយ ទើប​ស្ថាន ភាព​បាន​ធូរស្រាល​។ លោក​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាចបាន​បន្ត​ថា បើ​គ្មាន​កិច្ច​សហប្រតិបត្តិការ តាម​គ្រប់​បណ្ដា​អង្គភាព​ដូចដែល​បាន​រៀបរាប់​ខាងលើ​នោះ​ទេ គឺ​ពុំ​អាច​ធ្វើ​ចរាចរណ៍​បាន​ឡើយ​។

យ៉ាងនេះ​ក្តី​ លោក អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​បញ្ជាក់​ថា​រយៈពេល​ជាង​មួយ 3ម៉ោង​ ដោយសារ​តែ​ក្រុម​អន្តរា​គម មាន​កម្លាំង​ចំនួន​ច្រើន បូក​ផ្សំ​និង​គ្រឿងចក្រ​ផង បាន​ធ្វើការ​កាយ​លូ​រំដោះ​ទឹក​ទាន់​ពេលវេលា​ដែល​គិត​ត្រឹម​ម៉ោង 9 និង 30 នាទី​យប់​ថ្ងៃ​ទី 9 តុលា​នេះ​ ចរាចរណ៍​អាច​ធ្វើ​ដំណើរ​បាន​ឡើង​វិញ​ហើយ ៕ ​


អត្ថបទសរសេរ ដោយ