ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ចាប់​ឃាតករ​ទាល់តែ​បាន​រហូត​​​​ដល់​​​ដី​ខេត្ត​ស្ទឹង​​ត្រែង !

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់​ បទល្មើស​ព្រហ្មទណ្ឌ​តូច​ធំ ដែល​កើត​មា ន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជនសង្ស័យ​តែងតែ​លាក់​មុខនិង​គេច​ខ្លួន ប៉ុន្តែនៅទី​បំផុត​នៅតែមិន​អាច​គេច​ផុត​ពី​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ក្រសួង​មហាផ្ទៃ​នោះ​ទេ ។ ជាក់ស្តែង…

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់​ បទល្មើស​ព្រហ្មទណ្ឌ​តូច​ធំ ដែល​កើត​មា ន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជនសង្ស័យ​តែងតែ​លាក់​មុខនិង​គេច​ខ្លួន ប៉ុន្តែនៅទី​បំផុត​នៅតែមិន​អាច​គេច​ផុត​ពី​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ក្រសួង​មហាផ្ទៃ​នោះ​ទេ ។

ជាក់ស្តែង ​ដូច​ករណី​ឃាតកម្ម​មួយ​ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​៧ ​តុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ធ្វើ​នំ​ខេ​ក​ទី តាំង​លេខ ៧៥២ ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ មាន​ករណី​ឃាត​ម្ម​មួយ​បង្ក​ ដោយ​ជន​ស​ង្ស​យ័​ឈ្នោះ ផល បញ្ញា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាកម្មករ​ហាង​នំ​ខេ​ក ស្នាក់​នៅ​ភូមិ​កោះ​រះ ឃុំ​កោះ​រះ​លើ ស្រុក​ល្វាឯម ខេត្តកណ្តាល ដែល​អំពើ​ឃាតកម្ម​នោះ​ជន​ជា​ឃាតករ​បាន​យក​ញញួរ​វាយ​ក្បាល​ជន​រង​គ្រោះ​ឈ្មោះ ហន ចាន់​រស្មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជាកម្មករ​ធ្វើ​នំ​ខេ​ក​តែ​មួយ​ញញួរ​បណ្ត​ល​ឲ្យបាត់បង់ជីវិត​​នៅ​កន្លែង​កើតហេតុ ហើយ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ ។

បន្ទាប់​ពី​មាន​ហេតុការណ៍​នោះ​កើតឡើង លោក​ឧត្តម​សេនី​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ធ្វើការ​ស្រាវជ្រាវ ជា​បន្ទាន់ ។ រហូត​ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ០០​នឹង​​៤៥​នាទី កម្លាំង​បាន​សហការ​ជាមួយ​ស្នងការ​ខេត្តស្ទឹងត្រែង ក្រោម​ការ​សម្រប​សម្រួល​ពី​លោក​ព្រះ​រា​អាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​សហការ​បាន​ឃាត់​ខ្នួ​ន​ជន​សង្ស័យ​នៅ​ចំណុច​អូ​ក្លុ​ង គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៧ ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខណ​:​ជន​ជា​ឃាតករ​បាន​គេចខ្លួន​ពី​ខេត្តស្ទឹងត្រែង​ទៅ​លាក់ខ្លួន​នៅផ្ទះ​បងស្រី​នៅ​ខេត្តក្រចេះ ។

ពេល​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផល បញ្ញា បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​ញញួរ​វាយ​ទៅ​លើ​ក្បាល​ជន​រង​គ្រោះ​ឈ្មោះ ហន ចាន់​រស្មី​ចំនួន​២​ញញួរ (​មួយ​ញញួរ​វាយ​ចំ​សៀតផ្កា នឹង​មួយ​ញញួរ​ទៀត​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​) បណ្តាល​ឲ្យ​ស្លាប់​ប្រាកដ​មែន មូលហេតុ​ដោយសារ​ខឹង​ជន​រង​គ្រោះ​ជេរ​ប្រមាថ​មក​លើ​ខ្លួន ។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សហការ​នាំ​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ