ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​នាយក​ក្រុមហ៊ុន​ស៊ុន​កៅ​កំណត់​២​ឆ្នាំ ពាក់ព័ន្ធ​ចេញ​សែក​ស្អុយ​ប្រមាណ​៥១​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​នាយក​ក្រុមហ៊ុន​មួយ​ចេញ​មូល​ប្ប​ទា​នប​ត្រ​អត់​សាច់ប្រាក់​ប្រមាណ​ជាង​៥១ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ សាលក្រម​បាន​ប្រកាស​ធ្វើ​ឡើង​កំបាំង​មុខ​ជនជាប់ចោទ តែ​ចាត់ទុកជា​ចំពោះ​មុខ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​នាយក​ក្រុមហ៊ុន​មួយ​ចេញ​មូល​ប្ប​ទា​នប​ត្រ​អត់​សាច់ប្រាក់​ប្រមាណ​ជាង​៥១ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ សាលក្រម​បាន​ប្រកាស​ធ្វើ​ឡើង​កំបាំង​មុខ​ជនជាប់ចោទ តែ​ចាត់ទុកជា​ចំពោះ​មុខ ដោយ​ជនជាប់ចោទ​មាន​មេធាវី​ការពារ​ច្បាប់​វត្តមាន​ក្នុង​សវនាការ​។

សាលក្រម​បាន​ប្រកាស​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ ស៊ុន សា​រឿ​ន ភេទ ប្រុស អាយុ​៥២​ឆ្នាំ មាន​អាសយដ្ឋាន ផ្ទះ​លេខ​៨១ ផ្លូវ​លេខ​២៨ ស្ថិត​ក្នុងភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​ជានា​យក​ក្រុមហ៊ុន ស៊ុន កៅ ត្រេ​ន​ស្ព័​រ ថេ​សិន ឯ​.​ក ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ តែ​ទោស​នេះ​ត្រ​វ​ព្យួរ​សាកល្បង​ទាំងអស់ និង​តម្រូវ​ឲ្យ​សង​ប្រាក់​ទៅ​ដើមបណ្តឹង​ចំនួន​២៤ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​ជំងឺ​ចិត្ត​៤០​លាន​រៀល​។

សាលក្រម​នេះ​ត្រូវ​បាន​មេធាវី​ភាគី​ទាំង​សងខាង ប្រកាស​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ដោយ​ភាគី​ទាំង​ពីរ​កើត​ទុក​មិន​សុខចិត្ត​រៀង​ៗ​ខ្លួន​។ សូម​រំលឹក​ថា នាយក​ក្រុមហ៊ុន​មួយ​ឈ្មោះ ស៊ុន កៅ ត្រេ​ន​ស្ព័​រ ថេ​សិន ឯ​.​ក (​គឺជា​ក្រុមហ៊ុន​សេវា កម្រៃជើងសា​រលើ​ការ​ដឹក​ជញ្ជូន​ទំនិញ​) ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០ ដោយ ជាប់​ពាក់ព័ន្ធ​ពី​បទ ឆបោក​ចេញ​សែក​ស្អុយ​លើ​ទឹកប្រាក់​ជាង ៥១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ជនសង្ស័យ​បាន​បញ្ជូន​ទៅ​ដល់​តុលា​រការ ដោយ​បាន​បើក​ការ សាកសួរ​តាម​នីតិវិធី ក្រោយ​ពី​សាកសួរ​ចប់​តុលាការ​សម្រេច​ឲ្យ​មិន​ឃុំខ្លួន​ទេ គ្រាន់តែ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដើម្បី​រង់ចាំ​បើក​សវ នា​ការ​លើ​អង្គសេចក្តី​។ បាន​កត់សម្គាល់​ឃើញ​ថា សាលក្រម​ដែល​បាន​ឆ្លងកាត់​សវនាការ ជំនុំជម្រះ​សាកសួរ​ដេញដោល​រួច​មក​ហើយ​នោះ បើជា​ភាគី​ទាំង​ដើមចោទ និង​ចុងចោទ​មិន​អាច​ទទួលយក​បាន ហើយ​ប្រកាស​ប្តឹង​ឧទ្ធរណ៍​រៀងខ្លួន​តទៅ​ទៀត កម្រ​មាន​ណាស់​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ