ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​រក​ឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​៧​មុខ​នៅ​ផ្សារ​ដូន​សរ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោក ផឹង និល ប្រធាន​សាខា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា​ឆ្នាំ​២០២០​នេះ…

ខេត្តស្វាយរៀង ៖ សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោក ផឹង និល ប្រធាន​សាខា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា​ឆ្នាំ​២០២០​នេះ បាន​សហការ ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ពិនិត្យ​គ្រឿង​ឧបភោគបរិភោគ​ចំនួន​៣២​គំរូ រក​ឃើញ​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ដែល​តាំង​លក់​នៅ​តាម​ផ្ទះ​អា​ជីករ​លក់​ចាប់ហួយ​នៅ​ផ្សារ​ដូន​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

លោក ផឹង និល បាន​ឲ្យ​ដឹង​ថា សកម្មភាព​ការងារ ត្រួតពិនិត្យ មន្ត្រី​ជំនាញ​យើង​បាន​ពិនិត្យ​គ្រឿង​ឧបភោគ បរិភោគ​នៅ​តាម​ស្តង់​ក្នុង​ផ្សារ​តាំង​លក់ទំនិញ​មួយ​ចំនួន និង​បាន​ប្រើប្រាស់​ឧបករណ​ធ្វើ Test Kits បឋម​លើ​ម្ហូប​អារ​ហា​ចំនួន​៣២​គំរូ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ជា​លទ្ធផល​ក្រោយ​ការ​ចុះ​អនុវត្ត​ការងារ មន្ត្រី​ជំនាញ​យើង​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ដូច​ជា​ទឹកដោះគោ​ខាប់​ចំនួន​២៤​កំប៉ុង នំ​ក្តាម​ចំនួន​៦០ កញ្ចប់ ម្សៅ​ស៊ុប​ចំនួន​១៥​កញ្ចប់ ទឹកសៀង​ចំនួន ១១​ដប ផ្សិត​កំប៉ុង​ចំនួន​១០​កំប៉ុង ទឹកក្រូច​ម៉ាក FANTA​ចំនួន​១០​ដប សាប៊ូ​ខាត់​ស្បែក​ចំនួន​១៥ ដប​។

ហើយ​មន្ត្រី​ជំនាញ​យើង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​យក​មក​រក្សា​ទុក​ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​។ លោក​បាន​បញ្ជាក់​ថា មុខទំនិញ​ដែល​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​នោះ បើ​យក​ទៅ​បរិភោគ​អាច​នឹង​ធ្វើ​ឱ្យ​រាគ​រួស ក្អួតចង្អោរ ខូច​ក្រលៀន ក្រពះ និង​ឧស្សាហ៍ វិលមុខ បណ្ដាល​ឲ្យ​ចុះ​អន់​ថយ​នូវ​កម្លាំង និង​បង្ក​ឲ្យ​សុខភាព​ចុះ​ខ្សោយ​អាច​នឹង​មាន​បញ្ហា​ដល់​អាយុជីវិត​ទៀត​ផង​។​លោក ផឹង និល ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ និង​អំពាវនាវ​ដល់​បងប្អូន​អាជីវករ ប្រជាពលរដ្ឋ​ទាំង​អ្នកលក់​ទាំង​អ្នកទិញ មុន​នឹង​ទិញ​របស់​អ្វីមួយ​ទៅ​បរិភោគ​សូម​ពិនិត្យ​ទៅ​លើ​កាលបរិច្ឆេទ​ប្រើប្រាស់​ឲ្យ​បាន​ច្បាស់លាស់​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ