ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ឆ្នាំង​ផ្លូវ​រទេះភ្លើង ជា​ចំណុចក្តៅ​របស់​ជន​ប្រព្រឹត្ត​គ្រឿងញៀ.ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គួរ​កត់សម្គាល់​ឃើញ​ថា នៅ​ម្តុំ​រោងចក្រ​ឆ្នាំង​តាម​បណ្តោយ​ផ្លូវ​រទេះភ្លើង ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជា​ចំណុចក្តៅ​របស់​ក្រុម​ជន​និយម​ប្រព្រឹត្ត​គ្រឿងញៀន ដែល​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​មិន​ចេះ​រីងស្ងួត​។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៦ ខែតុលា…

រាជធានី​ភ្នំពេញ ៖ គួរ​កត់សម្គាល់​ឃើញ​ថា នៅ​ម្តុំ​រោងចក្រ​ឆ្នាំង​តាម​បណ្តោយ​ផ្លូវ​រទេះភ្លើង ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជា​ចំណុចក្តៅ​របស់​ក្រុម​ជន​និយម​ប្រព្រឹត្ត​គ្រឿងញៀន ដែល​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​មិន​ចេះ​រីងស្ងួត​។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៤​រ​សៀ ល កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោកស្នងការ​រង​ទទួល​ផែន​គ្រឿងញៀន និង​លោក​វរៈសេនីយ៍ទោ រ៉ឹ​ម ម៉ិច នាយការិយាល័យ ក្រោម​ការ​សម្របសម្រួល​តាម រយៈ​ទូរស័ព្ទ​ពី​សំណាក់​លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ខណ្ឌដូនពេញ ចុះ​អនុវត្ត​វិធាន​ញុះញង់​បង្ក្រាប​ករណី​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​បេតុង​(R6) ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

បើ​តាម​លោក​វរៈសេនីយ៍ទោ រ៉ឹ​ម ម៉ិច ឲ្យ​ដឹង​ថា ជំហាន​ដំបូង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ម្នាក់​ឈ្មោះ ឆ​ន សុ​ពយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ដកហូត​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​២​កញ្ចប់​តូច និង​ម្នាក់​ឈ្មោះ សាន្ត ស្រី​មុំ ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ដកហូត ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៥​កញ្ចប់​តូច បន្ទាប់​មក​បាន​បន្ដ​ធ្វើ​រដ្ឋបាល នៅ​ចំណុច​ម្តុំ​រោងចក្រ​ឆ្នាំង​តាម​បណ្តោយ​ផ្លូវ​រទេះភ្លើង ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៤​នាក់ ទៀត ក្នុង​នោះ​មាន​ស្ត្រី​៣​នាក់​។

ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​១៦ នាក់ និង​ចាប់​យក​វត្ថុ​តាង ៖ ១-​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០៧​កញ្ចប់​ថង់​តូច​។ ២-​ម៉ូតូ​ចំនួន​០៣​គ្រឿង​។ ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ