ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ចាប់​​ខ្លួន​​ជនសង្ស័យ​​ម្នាក់​ដែល​ផ្តាច់​ជីវិត​​​មនុស្ស​ពេល​មាន​ជម្លោះ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​ករណី​ឃាតកម្ម ត្រូវ​បាន​កម្លាំង​នគរបាល​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​សម្របសម្រួល​នីតិ​វិធី​ដោយ​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល សហការ​ជាមួយ​នគរបាល​ខេត្តតាកែវ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​ករណី​ឃាតកម្ម ត្រូវ​បាន​កម្លាំង​នគរបាល​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​សម្របសម្រួល​នីតិ​វិធី​ដោយ​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល សហការ​ជាមួយ​នគរបាល​ខេត្តតាកែវ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ តាម​ចាប់ខ្លួន​ដោយ​ជោគជ័យ ។

ប្រតិបត្តិការ​តាម​ចាប់ខ្លួន​ជន​ជាប់ពិរុទ្ធ​ដោយ​ជោគជ័យ​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២០ ។

ជនសង្ស័យ​នេះ​ឈ្មោះ រិច ឆៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល ជាប់​សង្ស័យ​ពី​បទ​ឃាតកម្ម ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ខាងកើត​ជាប់​ទំនប់​ទទឹងថ្ងៃ ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។

ជន​ជាប់ពិរុទ្ធ​ត្រូវ​បាន​ប្រគល់​ជូន​ខាង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ តាម​ប្រភព​ព័ត៌មាន​ថា ជុំវិញ​ការ​ជាប់ពិរុទ្ធ​ត្រូវ​បាន​តាម​ចាប់ខ្លួន​នេះ ​គឺជា​ការ​កាប់សម្លាប់​គ្នា​ពេល​មាន​ជម្លោះ​ហើយ​រត់គេច​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ