ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​​​​ដណ្តឹង​ប្រពន្ធ លុះឪពុកម្តាយ​ថា​ចាំ​ឆ្នាំ​ក្រោយ ស្រាប់តែកូនប្រុសធ្វើ​រឿង​មួយនេះ​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ​មានករណីប្រទះឃើញយុវជន​ម្នាក់​​បាន​បញ្ចប់ជីវិត​ដោយ​ចងកនៅលើដើម​ខ្នុរ​ ហើយ​​ត្រូវបានគេសង្ស័យថា ​យុវជនរងគ្រោះ​​សុំ​​ឪពុកម្តាយ​ឲ្យ​ទៅ​ដណ្តឹង​កូន​គេ ​​លុះ​​ឪពុកម្តាយ​​បាន​​ប្រាប់​ថា​ចាំ​ឆ្នាំ​ក្រោយ​ទៅ ព្រោះ​ឆ្នាំនេះ​​ជំពាក់​លុយ​ធនា​គារ​ច្រើន ទើប​ធ្វើ​ឱ្យជនរងគ្រោះ​តូចចិត្តគិតខ្លី​​សម្រេចចិត្តបញ្ចប់ជីវិតដោយចងកបែបនេះ​ ។​ ហេតុការណ៍​​​ខាងលើនេះ​បាន​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​នៅ​ចំណុច​ត្រពាំង​ប្រី​យ…

ខេត្តកំពង់ធំ ៖ ​មានករណីប្រទះឃើញយុវជន​ម្នាក់​​បាន​បញ្ចប់ជីវិត​ដោយ​ចងកនៅលើដើម​ខ្នុរ​ ហើយ​​ត្រូវបានគេសង្ស័យថា ​យុវជនរងគ្រោះ​​សុំ​​ឪពុកម្តាយ​ឲ្យ​ទៅ​ដណ្តឹង​កូន​គេ ​​លុះ​​ឪពុកម្តាយ​​បាន​​ប្រាប់​ថា​ចាំ​ឆ្នាំ​ក្រោយ​ទៅ ព្រោះ​ឆ្នាំនេះ​​ជំពាក់​លុយ​ធនា​គារ​ច្រើន ទើប​ធ្វើ​ឱ្យជនរងគ្រោះ​តូចចិត្តគិតខ្លី​​សម្រេចចិត្តបញ្ចប់ជីវិតដោយចងកបែបនេះ​ ។​

ហេតុការណ៍​​​ខាងលើនេះ​បាន​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​នៅ​ចំណុច​ត្រពាំង​ប្រី​យ ភូមិ​បឹង​ល្វា​ ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃ​ទី៩ ខែតុលា ឆ្នាំ​២០២០​។

​ជន​រង​គ្រោះ​ឈ្មោះ ហុង ម៉េ​ង​ឡុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​ជា​ជ័រកៅស៊ូ នៅ​ភូមិ បឹង​ល្វា​ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។​

យោង​តាម​ការ​បំភ្លឺ​​ពីបុរស​​ឈ្មោះ ម៉ុ​ន ហុង​ម៉េ​ង អាយុ​៤០ឆ្នាំ​ ត្រូវជា​ឪពុករបស់ជនរងគ្រោះ​និងស្ត្រី​​ឈ្មោះ សុត គី​ន អាយុ​៣៣​ឆ្នាំ ត្រូវជា​ម្តាយ​របស់​​ជន​រង​គ្រោះ បាន​​ប្រាប់​​ឱ្យ​ដឹង​ថា កូន​របស់​ពួកគាត់ ​កន្លង​មក​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ឯ​ទីក្រុង​ភ្នំពេញ ទើបតែ​ត្រឡ​ប់​មក​ស្រុក​វិញ ក្នុង​រយៈពេល​ជាង​មួយ​ខែ​នេះ ។

តាម​ប្រភពដដែលបានបន្ត​ថា កូនប្រុស​​បាន​ប្រាប់​ពួក​គាត់​ថា រូបគេ​បាន​ស្រឡាញ់​​នារី​ម្នាក់ធ្វើ​កម្មករ​ជាមួយ​គ្នា គេ​ក៏​បាន​មក​រំអុក​សុំ​ឲ្យ​ពួក​គាត់​ជា​ឪពុក​ម្តាយ​ទៅ​ដណ្ដឹង​កូន​ស្រី​គេ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ តែ​ពួក​គាត់​នៅ​ជំពាក់​លុយ​ធនាគារ​៤០០០​ពាន់​ទៀត​នោះ ក៏​បាន​ប្រាប់​អង្វរ​កូន​ថា​ ចាំ​មួយ​ឆ្នាំ​ទៀត​ទៅ ដើម្បី​អោយ​ពួក​គាត់​សង​​លុយ​ជំពាក់​បំណុល​គេ​រួច​សិន ចាំ​ទៅ​ដណ្តឹងឱ្យ​ ។

តាម​ប្រភពដដែល​បាន​បន្ត​ថា ​បន្ទាប់ពី​ឮ​ពួក​គាត់​និយាយ​ប្រាប់បែបនេះ ​កូន​ប្រុស​ក៏​មិន​មាត់មិន​ក​​អ្វី​ដែរ ហើយ​កូន​របស់ពួក​​គាត់​ក៏​បាន​មក​នៅផ្ទះ​ជុំ​គ្នា នឹង​ទៅ​ជួយ​ចៀរ​ជ័រកៅស៊ូ​អោយ​ក្រុមហ៊ុន​ជាមួយ​ពួក​គាត់​បាន​រយៈពេល​ជាង​១០​ថ្ងៃ ​កូន​ប្រុសរបស់ពួកគាត់​ក៏​សុំ​ឈប់​នៅផ្ទះ​ដើរលេ​ង មិនធ្វើ​ការងារ​ឡើយ ​ចំណែក​ពួក​គាត់​ជា​ឪពុក​ម្តាយ​ក៏​មិន​ហ៊ាន​ថា​​អ្វីដែរ ​តាមតែ​ចិត្ត​កូន​ទៅ ព្រោះ​ខ្លាច​កូនប្រុស​គិត​ខ្លី ​។

តាម​ប្រភពដដែល​បាន​បន្ត​​ទៀត​ថា ​ជា​រៀង​រាល់​យប់​ កូន​ប្រុស​​របស់ពួកគាត់​​ដេក​តែ​លើ​អង្រឹង​នៅ​ក្រោមផ្ទះ​ជាមួយ​ប្អូន​របស់​គេ​ឈ្មោះ ម៉ា​ន់ ។ លុះ​ដល់វេលា​​ទៀប​ភ្លឺ​ថ្ងៃ​កើតហេតុ គាត់​ជា​ឪពុក​បាន​ងើ​ប​ពី​ដេក​ទៅ​លុបមុខ​ឯ​រានហាល​ក្រោយ​ផ្ទះ លុះ​ក្រឡេក​​មើល​ទៅ​ខាង​​ជើង​​ផ្ទះ​បាន​ឃើញ​​កូន​ចងក​នឹង​​ដើម​​ខ្នុរ ។ បន្ទាប់ពី​ឃើញបែបនេះ គាត់​ក៏​ស្ទុះ​លោត​ពី​លើ​រានហាល​ទៅ​​មើល​​កូន ​​ឃើញ​​កូន​បាន​​បាត់បង់ជីវិត​ដោយ​ចងក​នឹង​ក្រ​មាព​ណ៍​ស​លាយ​ក្រហមជាប់ជាមួយដើមខ្នុរ​ ​មាន​កៅអី​ជ័រ​ព​ណ៍​ក្រហម និង​ស្បែក​ជើ​ង​មួយ​គូ​នៅ​ក្រោម​ចុង​​ជ់ង​ លុះ​​ឃើញ​​ដូច្នេះគាត់​​ក៏​ហៅ​អ្នក​ជិតខាង​មក​ជួយ​មើ​ល និង​ស្រា​​យ​យក​សព​ទៅ​​តម្ល់​លើ​ផ្ទះ​ និង​រាយការណ៍ជូន​សមត្ថកិច្ច​​​ឱ្យចុះមកពិនិត្យ​។​

ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើភ្លាម​ សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​ប៉ុស្តិ​រដ្ឋបាល ក្រុ​ម​ប្រឹក្សា​ឃុំ មេ​ភូមិ និង​ប្រជាពលរដ្ឋ​ចូលរួម​ពិនិត្យ​ទីកន្លែង​កើ​ត​ហេតុ និង​សព ឃើញ​នៅលើ.ក​មាន​ស្នាម​ក្រ​ម៉ៅ​ទ្រុឌ​​ទំហំ​៣​ស​ង្ទីម៉ែត្រ​​ព័ទ្ធ​ពីមុខ​ទៅ​ក្រោយ ក្រៅពី​នេះ​ពុំ​មាន​ស្លាក​ស្នាម​​អ្វី​គួរ​ឱ្យ​កត់សំគាល់ឡើយ និង​បានសន្និដ្ឋានថា ជនរងគ្រោះបាន​បាត់បង់ជីវិត​ដោយសារ​​ចងក ។​

ក្រោយ​ពី​ពិនិត្យ​ចប់​ សមត្ថកិច្ច​បាន​ធ្វើ​​កំណត់ហេតុ​ប្រគ​ល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​​បុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ