ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​កូរ៉េ​ទម្លាក់​ការ​ព្យាយាម​កំណើនសេដ្ឋកិច្ច​ឆ្នាំ​នេះ

9 ឆ្នាំ មុន

សេ​អ៊ូ​ល ៖ កាលពី​អំឡុង​ថ្ងៃ​ព្រហស្បតិ៍​ធនាគារ​កូរ៉េ (BOK) បាន​កែសម្រួល​ឡើង​វិញ​ពី​ការ​ប៉ាន់​ប្រមាណ​ទុក​នៃ​កំណើនសេដ្ឋកិច្ច​ជាតិ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៥ ពី​៣,៤%​មក​៣,១%

សេ​អ៊ូ​ល ៖ កាលពី​អំឡុង​ថ្ងៃ​ព្រហស្បតិ៍​ធនាគារ​កូរ៉េ (BOK) បាន​កែសម្រួល​ឡើង​វិញ​ពី​ការ​ប៉ាន់​ប្រមាណ​ទុក​នៃ​កំណើនសេដ្ឋកិច្ច​ជាតិ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៥ ពី​៣,៤%​មក​៣,១% ស្រប​ពេល​ប្រទេស​មួយ​នេះ​បាន​រក្សា​អត្រា​ការ​ប្រាក់​មូលដ្ឋាន​គន្លឹះ​មិន​ប្រែប្រួល​១,៧៥% សម្រាប់​ខែមេសា ។

ជាង​នេះ​ទៅ​ទៀត ការ​ទម្លាក់​ការ​ព្យាករ​ទុក​របស់​ធនាគារកណ្តាល​មួយ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​គម្លាត​ដ៏​ធំ​ពី​ការ​វាយតម្លៃ​ទុក​របស់​ក្រសួង​ហិរញ្ញវត្ថុ​ក្នុង​កំណើន​៣,៨%​ឯណោះ ។ អគ្គទេសាភិបាល​ធនាគារកណ្តាល​លោក Lee Ju Yeo បាន​ថ្លែង​ក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន​ឱ្យ​ដឹង​ថា ការ​ថយ​ចុះ​០,៣% គឺ​ភាគច្រើន​មក​ពី​កំណើន​ដ៏​ស្ពឺ​ក ឬ​មិន​មាន​កម្លាំង​ស្ទុះ​លឿន​ក្នុង​អំឡុង​ត្រីមាស​ទី​១ ខណៈ​ពេល​ភាព​នៃ​ប្រាក់​វុន (​កូរ៉េ​) បាន​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​នាំ​ចេញ​របស់​កូរ៉េ និង​កើនឡើង​នូវ​បំណុល​ជំពាក់​វាក់​វិ​ន​របស់​ពលរដ្ឋ​តាម​គ្រួសារ​ដែល​មាន​ឥទ្ធិពល​លើ​ការ​ប្រើប្រាស់​ក្នុងស្រុក ។

ទោះជា​យ៉ាងណា លោក​មានការ​ជឿជាក់​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ច្បាស់​ជា​ជំរុញ​ការ​ប្រើ​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​វា​ត្រូវ​បាន​សាបសូន្យ​ទៅ​វិញ​ដោយ​កត្តា​មួយ​ចំនួន​តូច ៕