ប្រធានាធិបតីយេម៉ែន លោកអាលីអាប់ឌុលឡាហ៍ សាឡេហ៍ កាលពីថ្ងៃទី២០ មីនា បានបណ្តេញរដ្ឋមន្ត្រីទាំងអស់របស់លោកចេញពីតំណែង ខណៈពេលការធ្វើបាតុកម្មទាមទារឱ្យលោកចុះចេញពីតំណែងមានការកើនឡើងយ៉ាងខ្លាំង ។ ការប្រកាសពីការបណ្តេញគណៈរដ្ឋមន្ត្រីចេញពីតំណែងរបស់លោកសាឡេហ៍ ធ្វើឡើងក្រោយពីបាតុករជាច្រើនម៉ឺននាក់បានចូលរួមក្នុងពិធីកាន់ទុក្ខនាពិធីបុណ្យសពបាតុករ៥២នាក់ ដែលត្រូវស្លាប់ កាលពីថ្ងៃទី១៩ មីនា កន្លងមក ដោយសារស្នាដៃរបស់កងទ័ពមានភក្តីភាពចំពោះរដ្ឋាភិបាល ។
កាលពីថ្ងៃទី២០ មីនា កន្លងមក មនុស្ស១៥០.០០០នាក់ បានចូលរួមពិធីបុណ្យសពបាតុករ៥២នាក់ ដែលប្រារព្ធធ្វើនៅសាកលវិទ្យាល័យ ក្រុងសាណា រដ្ឋធានីយេម៉ែន ដែលនេះជាការប្រមូលផ្តុំមនុស្សក្នុងទ្រង់ទ្រាយធំបំផុត លើកដំបូងនៅក្នុងប្រទេសយេម៉ែនចាប់តាំងពីមានការធ្វើបាតុកម្មប្រឆាំងលោកប្រធានាធិបតីសាឡេហ៍មក ។
ក្នុងពិធីបុណ្យសពនោះ ភ្លើងអគ្គិសនីត្រូវបានកាត់ផ្តាច់រយៈពេល២ម៉ោងដើម្បីកុំឱ្យគេមើលឃើញពិធីហែសពដែលមានចម្ងាយជាច្រើនគីឡូម៉ែត្រ ៕
ចែករំលែកព័តមាននេះ