ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ប្រើ​វិធី​ញុះញង់​រហូត​ក្រសោប​​​បាន​ឈ្មួញ​ជួញដូរ​ប្រុស​​ស្រី​៣​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោម​ពាក្យស្លោក​របស់​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​បង្ក្រាប​ដូច​ភ្លៀង​រលឹម​) ដោយ​ប្រើ​ជំនាញ​.​ញុះញង់ ស្រាវជ្រាវ និង​បង្ក្រាប​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០​នេះ ដោយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ទី​៧…

រាជធានី​ភ្នំពេញ ៖ ក្រោម​ពាក្យស្លោក​របស់​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​បង្ក្រាប​ដូច​ភ្លៀង​រលឹម​) ដោយ​ប្រើ​ជំនាញ​.​ញុះញង់ ស្រាវជ្រាវ និង​បង្ក្រាប​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០​នេះ ដោយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ទី​៧ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​២​ករណី​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ឃាត់​មនុស្ស​ប្រុស​ស្រី​៣​នាក់ និង​ចាប់​យក​គ្រឿងញៀន​ជាង​៣​គីឡូក្រាម​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៦ ខែតុលា វេលា​ម៉ោង​២​និង​០៥​នាទី​រសៀល កម្លាំង​ជំនាញ (​ក​៧) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សឿង ណុ​ល នាយក​រង ក្រោម​ការ​សម្របសម្រួល​ពី​លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើបអង្កេត ស្រាវជ្រាវ ដោយ​ប្រើ​វិធាន​ការណ៍​ញុះញង់ ដើម្បី​ប​ង្រា្ក​ប​បទ​ល្មើស​រក្សា​ទុក និង​ជួញដូរ​គ្រឿងញៀន​ពីរ​គោលដៅ​ផ្សេង​គ្នា ។

គោលដៅ​ទី​១- នៅ​ចំណុច​ក្បែរ​ក្លោ​ង​វត្ត​តាំងក្រសាំង ស្ថិត​ក្នុង​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​គោលដៅ​ទី​២- នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​បេតុង​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ ។

ជា​លទ្ធផល​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៣​នាក់ ៖ ១-​ឈ្មោះ សឹង សម្បត្តិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ជនជាតិ​ខ្មែរ ២-​ឈ្មោះ ប្រាក់ ឌី​ម៉​ង់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ និង​៣-​ឈ្មោះ ពៅ សា​វិ​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ ។ ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​បាន​មាន ៖​ម្សៅ​ស​ថ្លា ដែល​សង្ស័យ​ថា ជា​ថ្នាំ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៣១៦៥.១៩ ក្រាម (​ជាង​៣ គីឡូក្រាម​), ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​០២​គ្រឿង និង​ឧបករណ៍​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ