ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកហូត​ប្រហិត​សាច់​ក្ដាម​ខូចគុណភាព និង​ទឹកក្រូច​ហួស​កាលបរិច្ឆេទ នៅ​ផ្សារ​សាមគ្គី​ត្រពាំង​ប្រាសាទ

3 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២០​នេះ មន្ត្រី​សាខា ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF…

ខេត្តឧត្តរមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២០​នេះ មន្ត្រី​សាខា ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF (​ក​.​ប​.​ប​) ខេត្តឧត្តរមានជ័យ ដោយ​មានការ​សហការ​ពី​មន្ទីរ​ពាណិជ្ជ​ខេត្ត គណៈកម្មការ​ផ្សារ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ និង​ធ្វើការ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​គ្រឿង​ឧបភោគ បរិភោគ នៅ​ផ្សារ​សាមគ្គី​ត្រពាំង​ប្រាសាទ ស្ថិត​ក្នុងភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

ក្នុង​សកម្មភាព​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​ធ្វើការ​វិភាគ​បឋម​រកសារ​ធាតុគីមី​ហាមឃាត់ នៅ​លើ​គំរូ​ចំនួន ០៧​គំរូ រួម​មាន ៖ សរសៃ​គុយទាវ បាញ់​កាញ់ មី​លឿង បង្គា មឹក ប្រហិត​សាច់​គោ និង​ប្រហិត​សាច់​ជ្រូក ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ ជាមួយ​គ្នា​នោះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​នៅ​លើ​សម្បក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ផង​ដែរ ។

ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មួយ​ចំនួន​រួម​មាន ៖
-​ទឹកក្រូច​ចម្រុះ ចំនួន ១៧​ដប ស្មើនឹង ២១.២៥ លី​ត្រ
-​ប្រហិត​សាច់​ក្ដាម ចំនួន ០២​កញ្ចប់ ស្មើនឹង ២​គីឡូក្រាម
សរុប​ទំនិញ​ដកហូត​បាន​ចំនួន ២៣.២៥ គីឡូក្រាម ។

បន្ទាប់​មក​មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ផលិតផល​ទាំងនោះ មក​រក្សា​ទុក ដើម្បី​ដុត​កម្ទេច​ចោល​នា​ពេល​ក្រោយ​តាម​នីតិវិធី ។ ទន្ទឹម​នឹង​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេង​ទៀត ឱ្យ​យល់​ដឹង និង​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នឹង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ