ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អតីត​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ក្រុង​គួ​ន​មិ​ញ​ប្រទេស​ចិន​ ត្រូវតុលាការ​ប្រកាស​សាលក្រមហើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលក្រម​សាលាដំបូង​រាជា​ធានី​ភ្នំពេញ បាន​ប្រកាស​ធ្វើ​ឡើង​ចំពោះ​មុខ​ជនជាប់ចោទអតីត​អគ្គ​កុងស៊ុល​ប្រចាំ​នៅ​ទីក្រុង​គួ​ន​មិ​ញ នៃ​ប្រទេស​ចិន នា​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០ ដោយ​បាន​សម្រេច​ផ្ដន្ទាទោស​លោក គ្រុយ…

រាជធានី​ភ្នំពេញ ៖ សាលក្រម​សាលាដំបូង​រាជា​ធានី​ភ្នំពេញ បាន​ប្រកាស​ធ្វើ​ឡើង​ចំពោះ​មុខ​ជនជាប់ចោទអតីត​អគ្គ​កុងស៊ុល​ប្រចាំ​នៅ​ទីក្រុង​គួ​ន​មិ​ញ នៃ​ប្រទេស​ចិន នា​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០ ដោយ​បាន​សម្រេច​ផ្ដន្ទាទោស​លោក គ្រុយ លឹ​ម​ហេង ដាក់​ពន្ធនាគារ​កំណត់​៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០ លាន​រៀល​ចូល​ថវិការ​រដ្ឋ ក្រោម​ការ​ចោទប្រកាន់​ចំនួន​៤​បទល្មើស ពាក់ព័ន្ធ​បទល្មើស​« វីតិក្រម » ។ សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ជនជាប់​ចោទ​​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើ​មិន​សុខ​ចិត្តការ​សម្រេច​ខាងលើ​នេះ ។

ជនជាប់ចោទ​ឈ្មោះ គ្រុយ លឹ​ម​ហេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អតីត​អគ្គ​កុងស៊ុល​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ទីក្រុង​គុន​មិ​ញ ខេត្ត​យូ​ណា​ន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

ជនជាប់ចោទ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​អង្គ ភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ ២០ ១៩ ពាក់​ព​ន្ធ័​អំពើ​ពុក​រលួយ​ប្រព្រឹត្តិ​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៦.២០១៨ ដែល​នឹង​ចាប់​បញ្ជូន​ទៅ​តុលាការ ហើយ​តំណាង​អយ្យការ​ចោទ​ពី​បទ​.​បំផ្លាញ​ដោយ ចេតនា បទ គៃបំបាត់​ដោយ​ទុច្ចរិត បទ​រំលោភ​អំណាច និង វិ​តិ​ក្រម ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ខែមិថុនា ឆ្នាំ​២០១៨ និង ករណី​មិន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ប្រព្រឹត្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៥​ដល់ ឆ្នាំ​២០១៩ ។ និង​ករណី​ពិសេស​មួយទៀត​គឺ ពាក់​ព​ន្ធ័​ការ​បាត់​សន្លឹក​ទិដ្ឋាការ​ចំនួន​១៦០០​សន្លឹក រួមការ​ក្លែងបន្លំ​សន្លឹក​ទិដ្ឋាការ​ស្អិត​ចំនួន​៥០០​សន្លឹក​។

តាម​ប្រ​ភព​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​បង្ហើប​ប្រាប់​ថា លោក គ្រុយ លឹ​ម​ហេង អាយុ​៤៥​ឆ្នាំ ជាប់​សង្ស័យ​ពី​បទ បំផ្លាញ​ដោយ​ចេតនា និង គៃបំបាត់​ដោយ​ទុច្ចរិត រំលោភ​អំណាច និង វិ​តិ​ក្រម ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ខែមិថុនា ឆ្នាំ​២០១៨ និង ករណី​មិន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ប្រព្រឹត្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩ ។

បាន​កត់​សំ​គល់​ឃើញ​ថា ជនជាប់ចោទ​ដែល​មាន​តួនាទី​អតីត​ជា​អគ្គ​កុងស៊ុល​ម្នាក់ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ដឹក​តាម​រថយន្ត​ឡង់​គ្រី​ស្ស័រ​របស់​ពន្ធនាគារ ដាច់​ដោយឡែក​ពី​ជនជាប់ចោទ​ផ្សេង​ទៀត ដើម្បី​យក​មក​កាត់ទោស រួច​ហើយ​បាន​ដឹក​ទៅ​កាន់​ពន្ធនា​គារ​វិញ មើលទៅ​ហាក់ដូចជា​មាន​ភាព​ស្រងូតស្រងាត់​ម្នាក់ឯង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ