ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ថត​ឃ្លី​ប​វី​ដេ​អូ​កាន់​ដាវ​គំរាម​បុរស​ម្នាក់​ទាក់ទង​សង្សារ​ខ្លួន លទ្ធផល​ចុង​ក្រោយ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​បុរស​ជា​ជនជាតិ​វៀត ណា​ម្នាក់​ធ្វើ​សកម្មភាព​ថត​ឃ្លី​ប​វី​ដេ​អូ​មួយ ដោយ​ដៃ​កាន់​ដាវ ហើយ​ប្រើ​ពាក្យ​សំដី​គំរាមកំហែង​ថា នឹង​សម្លាប់​ទៅ​លើ​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ជនជាតិ​វៀត​ណាម​ម្នាក់​ដែល​ត្រូវជា​សង្សារ​របស់​ខ្លួន ព្រោះតែ​ការ​ប្រច័ណ្ឌ ប៉ុន្តែ​ទីបំផុត​បុរស​វៀតណាម​រូប​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​៨…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​បុរស​ជា​ជនជាតិ​វៀត ណា​ម្នាក់​ធ្វើ​សកម្មភាព​ថត​ឃ្លី​ប​វី​ដេ​អូ​មួយ ដោយ​ដៃ​កាន់​ដាវ ហើយ​ប្រើ​ពាក្យ​សំដី​គំរាមកំហែង​ថា នឹង​សម្លាប់​ទៅ​លើ​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ជនជាតិ​វៀត​ណាម​ម្នាក់​ដែល​ត្រូវជា​សង្សារ​របស់​ខ្លួន ព្រោះតែ​ការ​ប្រច័ណ្ឌ ប៉ុន្តែ​ទីបំផុត​បុរស​វៀតណាម​រូប​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០ ដើម្បី​កសាង​សំណុំរឿង​នាំ​ឲ្យ​ទៅ​ដេក​ក្នុង​ពន្ធនាគារ​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ឡឺ​យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ​បើកបរ​ម៉ូតូ​កង់​បី ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ FERRY ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ស្នាក់​នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​មួយ​កន្លែង (​ផ្នែក​អន​ឡាញ​) ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ ក៏​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា កន្លង​មក ខ្លួន​បាន​ស្រឡាញ់​នារី​ម្នាក់​ឈ្មោះ គី​ម ង៉ុ​ក អាយុ​២៩​ឆ្នាំ ជា​ជនជាតិ​វៀតណាម​ដូច​គ្នា ដែល​នាង​មាន​ទីលំនៅ​ប្រទេស​វៀតណាម ។ ក្រោយមក​ខ្លួន​បានដឹង​ដំណឹង​ថា ឈ្មោះ គី​ម ង៉ុ​ក ជា​សង្សារ​បាន​មានការ​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឈ្មោះ FE RRY ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ទើប​ពេល​នោះ​ខ្លួន​កើត​មានចិត្ត​ខឹង​ប្រច័ណ្ឌ​ក៏​ផ្តើមគំនិត​ថត​ជា​ឃ្លី​ប​វី​ដេ​អូ​មួយ ដាក់​ចូល​ក្នុង​ទូរស័ព្ទ​ដៃ​ដោយ​ដៃ​កាន់​ដាវ ហើយ​បាន​និយាយ​ជា​ភាសា​ខ្មែរ​ផង និង​ជា​ភាសា​វៀតណាម​ផង គំរាម​ថា នឹង​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ ។

ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បន្ត​ថា បន្ទាប់​ពី​ថត​ឃ្លី​ប​វី​ដេ​អូ​ហើយ ខ្លួន​បាន​ផ្ញើ​ឃ្លី​ប​នោះ​ទៅ​ឲ្យ​ជន​រង​គ្រោះ​តាម​រយៈ​ឆាត​ក្នុង​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជា​សារ​គំរាមកំហែង​ឲ្យ​ជន​រង​គ្រោះ​ដឹងខ្លួន និង​ឈប់​ទាក់ទង​សង្សារ​របស់​ខ្លួន ។

ក្រោយមក​ជន​រង​គ្រោះ​បានឃើញ​រូបភាព​ក្នុង​វី​ដេ​អូ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ទើប​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំពៅ​ពូន អំពី​សកម្មភាព​នេះ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក និង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ពី​បទ​.​គំរាមកំហែង​ថា នឹង​សម្លាប់​នោះ ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០ និង​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ