ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ច្រើន​គ្រឿង​ត្រូវ​កកស្ទះ ដោយ​​ការ​ផ្ទុះ​ការ​តវា់​រហូត​បិទផ្លូវ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុកស្ទឹងហាវ-ព្រះសីហនុ ៖ សមត្ថកិច្ច​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​ឲ្យ​ដឹង​ថា ​​ថ្ងៃត្រង់​ថ្ងៃ​ទី​០៨​​តុលា​ ស្ថិត​នៅ​ផ្លូវ​សម្តេច​សង្ឃ​ទេព​វង្ស ចំណុច​ច្រកចូល​ទៅ​ទីតាំង​ដី​សង្គមកិច្ច ភូមិ​០១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ​មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់​…

ស្រុកស្ទឹងហាវ-ព្រះសីហនុ ៖ សមត្ថកិច្ច​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​ឲ្យ​ដឹង​ថា ​​ថ្ងៃត្រង់​ថ្ងៃ​ទី​០៨​​តុលា​ ស្ថិត​នៅ​ផ្លូវ​សម្តេច​សង្ឃ​ទេព​វង្ស ចំណុច​ច្រកចូល​ទៅ​ទីតាំង​ដី​សង្គមកិច្ច ភូមិ​០១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ​មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់​ បាន​នាំ​គ្នា​បិទផ្លូវ​សម្តេច​សង្ឃ​ទេព​វង្ស ( ស្ទឹង​ហាវ​-​វាល​រេញ​)​ ដោយ​ដាក់​ដុំ​ថ្ម​និង​មែក​ឈើ បណ្តាល​ឱ្យចរាចរណ៍​តាម​ផ្លូវ​នោះកក​ស្ទះជាខ្លាំង ។

ការបិទតវ៉ា​បិទផ្លូវរបស់ប្រជាពលរដ្ឋ ធ្វើ​​ឱ្យ​​យានយន្ត​មិន​អាច​បើកបរ​ឆ្លងកាត់​បាន​ឡើយ ខណៈពួកគាត់​បាន​តវ៉ា​ជំទាស់​ទៅ​នឹង​វិធានការ​របស់​រដ្ឋបាល​ស្រុក ចុះ​រុះរើ​សំណង់​ដែល​ពលរដ្ឋ​សង់​លើ​ដី​តំបន់​នោះ​។

លោក​ឆាយ សុគន្ធ​ដា អភិបាលស្រុក​ស្ទឹង​ហាវ​ថ្លែង​ថា ករណី​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​បាន​សម្របសម្រួល​ដោះស្រាយ ដោយ​សន្តិវិធី រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល ក្រោយ​ការ​សម្របសម្រួល​បន្ថែម​ពី​ថ្នាក់ដឹកនាំ​ខេត្ត តំណាង​ដោយ​លោក លៀម សុ​ដា អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ ចរាចរណ៍​តាម​ផ្លូវ​នេះ បើក​បាន​វិញ​ហើយ ។

ចំពោះ​ការ​សំណូមពរ​របស់​ពលរដ្ឋ បើ​តាម​លោក​អភិបាលស្រុក​បញ្ជាក់​ថា ពលរដ្ឋ​ដែល​មិន​មាន​ដី​សង់​លំនៅ​ឋាន​សូម​ឲ្យ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​កាន់​រដ្ឋបាល​ខេត្ត ដើម្បី​ថ្នាក់​ដឹកនាំ​ខេត្ត​ពិនិត្យ​និងដោះស្រាយ​បន្ត​ ។

អត្ថបទសរសេរ ដោយ