ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជម្លោះដីធ្លី​ភូមិ​ព្រៃ​ពាយ​ជា​កង្វល់ ​អាជ្ញាធរ​ខេត្ត​-​ស្រុក ​ព្រោះ​ដី​លើ​ភ្នំ​ក៏​​មានម្ចាស់​ដែរ​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោក​ថាវ​ វ​ណ្ណា​រ៉េ​ត​ មេឃុំ​ត្រពាំង​ភ្លាំង​ ស្រុក​ឈូក ​បាន​ថ្លែងប្រាប់ប្រាប់​កោះ​សន្តិភាព​ កាលពី​ព្រឹក​ថ្ងៃ​ទី០៧ ​តុលា​ ថា​…

ខេត្តកំពត ៖ លោក​ថាវ​ វ​ណ្ណា​រ៉េ​ត​ មេឃុំ​ត្រពាំង​ភ្លាំង​ ស្រុក​ឈូក ​បាន​ថ្លែងប្រាប់ប្រាប់​កោះ​សន្តិភាព​ កាលពី​ព្រឹក​ថ្ងៃ​ទី០៧ ​តុលា​ ថា​ នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​ មាន​ប្រជា​ពល​រដ្ឋ​ជាង​3​ពាន់​គ្រួ​សារ បាន​មក​ដាក់​ពាក្យ​នៅ​សាលាឃុំ​ត្រពាំង​ភ្លាំង​ ដាក់​សំណើ​សុំ​កាន់​កាប់​​ដី​របស់​ខ្លួន ។

ប្រភព​​ឱ្យ​ដឹង​ទៀតថា ​ចំនួន​ពលរដ្ឋ​ដ៏​ច្រើន​លើសលប់​ បាន​មក​ដាក់​ពាក្យសុំ​កាន់កាប់​ដី​នេះ​ គ្រាន់តែ​ពិនិត្យ​មើលឃើញ​ថា ​មាន​ចំនួន​ផ្ទៃដី​ជាង​2​​ហិ​កតា​។​ លោក​មេឃុំ​និយាយ​ថា​ ក្នុង​ដែនដី​ឃុំ​របស់​ខ្លួន​មាន​ភូមិ​ចំនួន​6​ទេ​ហើយ​ផ្ទៃដី​ទំនេរ​មាន​ន័យ​ថា​ ជា​ដី​របស់​រដ្ឋ​មាន​តែ​ជាង​2​ពាន់​ហិ​កតា​តែ​ប៉ុណ្ណោះ​ ហើយ​ចំនួន​ដី​ពលរដ្ឋ​ដាក់​ពាក្យសុំ​កាន់កាប់​កើន​ដល់​2ម៉ឺន​ហិ​កតា​ តើ​ឃុំ​មាន​ដី​ឯណា​?

​លោក​ថាវ​ វ​ណ្ណា​រ៉េ​ត ​និយាយ​ប្រាប់​ថា​ ជា​ការ​ពិត​ណាស់ ​ដី​ភូមិ​ព្រៃ​ពាយ​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង​ជា​ដី​របស់​រដ្ឋ​ជា​ដី​គម្រប​ព្រៃឈើ​ ប៉ុន្តែ​ដី​មួយ​កន្លែង​ៗ​សុទ្ធតែ​មាន​ម្ចាស់​ទាល់តែ​2​នាក់ ឬ​3​នាក់​ ។​ ដូចនេះ​ហើយ​ បង្ក​អោយ​មាន​កើត​ជម្លោះ​មិន​ចេះ​ចប់​ទេ​។​ លោក​មេឃុំ​គ្រ​​វី​ក្បាល​ហើយ​និយាយ​ថា ​ដី​មួយ​កន្លែង​ៗ​ខ្លះ​មាន​ទំ​ហំ៥​ហិ​កតា​ដី​កន្លែង​ខ្លះ​ទៀត​ ច្រើន​ហិ​កតា ​ហើយ​អ្នកទិញ​និង​អ្នកលក់​គេ​ស្ម​គ្រ​ចិត្ត​ទិញ​លក់​រៀង​ៗ​ខ្លួន​ហើយ​អាជ្ញាធរ​មិន​ទទួល​ដឹង​ឮ​ឡើយ​ ។ គេ​បានដឹង​ថា ​ជម្លោះដីធ្លី​នៅ​ភូមិ​ព្រៃ​ពាយ​ ជា​កង្វល់របស់​អាជ្ញាធរ​ខេត្ត​និង​ស្រុក ​ព្រោះ​ដី​នៅ​លើ​ភ្នំ​ក៏​​មាន​ម្ចាស់​ដែរ​ ។

អត្ថបទសរសេរ ដោយ