ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា​ សូ ងួន​ ពេលនេះ​ទ្រាំ​លែង​បាន​ហើយ សុំ​បោ​សសម្អាត​ចេញ​ម្តង!

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោក​ឧកញ៉ា​សូ​ ងួ​ន​ សុំ​បោស​សំអាត​អ្នក​ចូល​មក​សង់​ខ្ទម​រំលោភ​យក​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ជាង​6​ពាន់​ហិ​កតា ។ ​ក្រុមហ៊ុន​សូ ​ងួ​ន ​ជា​ក្រុមហ៊ុន​មាន​ដី​សម្ប​​ទាន​មាន​ច្រើន​ជាងគេ​បំផុត ​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ពាយ​…

ខេត្តកំពត ៖ លោក​ឧកញ៉ា​សូ​ ងួ​ន​ សុំ​បោស​សំអាត​អ្នក​ចូល​មក​សង់​ខ្ទម​រំលោភ​យក​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ជាង​6​ពាន់​ហិ​កតា ។ ​ក្រុមហ៊ុន​សូ ​ងួ​ន ​ជា​ក្រុមហ៊ុន​មាន​ដី​សម្ប​​ទាន​មាន​ច្រើន​ជាងគេ​បំផុត ​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ពាយ​ ឃុំ​ត្រពាំង​ភ្លាំង ​ស្រុក​ឈូក​ ខេត្ត ​កំពត ​។​ ដោយសារ​​តែ​មាន​មេខ្យល់​សុទ្ធតែ​មាន​អំណាច​ទើប​បំផុស​អោយ​ពលរដ្ឋ​មក​ពី​ភូមិ​ស្រុក​ផ្សេង​ៗ​រាប់រយ​គ្រួ​សារបាន​ចូល​ទៅ​ក្នុង​ដី​សម្ប​ទាន​របស់​ក្រុមហ៊ុន​សូ​ ងួ​ន​ ដែល​ក្រសួងកសិកម្ម​បាន​អនុ​ញ្ញាតឱ្យ​ក្រុមហ៊ុន​មួយ​នេះ ​មក​អភិ​វ​ឌ្ឍន៍ផ្នែក​កសិកម្ម​ និង​ដំណាំ​ដាំ​ដុះ​ផ្សេង​ៗ​ទៀត​។​

ដោយសា​រតែ​មាន​អ្នក​ចូល​ទៅ​សង់​ខ្ទម​ច្រើន​នៅ​លើ​ដី​របស់​ក្រុមហ៊ុន​ភ្លូកទឹកភ្លូកដី​ទើប​ក្រុមហ៊ុន​ដាក់​ប៉ា​រ៉ា​ស់​និង​ពង្រាយ​កង​សន្តិសុខ​របស់​ខ្ល​ន​នៅ​តាម​ដងផ្លូវ​ចូល​ទៅ​ក្នុង​ដី​ក្រុមហ៊ុន​។ ​ពលរដ្ឋ​ម្នាក់​ឈ្មោះ​សុខ​ បូ​រី​ ភេទ​ប្រុស​ អាយុ១៧ឆាំ្ន ​បាន​បើក​គោ​យន្ត​មក​ពី​ភូមិ​ព្រៃ​ពាយ​និយាយ​ថា​ ខ្លួន​គាត់​បាន​ជិះ​គោ​យន្ត​មក​ពី​ផ្ទះ​បងប្អូន​នៅ​ឯ​ស្រុក​ឈូក​។ ​ប៉ុន្តែ​ពេល​ជិះ​គោ​យន្ត​ត្រឡប់​មក​វិញ ​ត្រូវ​បាន​កង​សន្តិសុខ​ក្រុមហ៊ុន​សូ ងួ​ន​ មិន​អនុ​ញ្ញាត​អោយ​ចូល​បាន​ឡើយ​។​

​ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​មក​ពី​ខេត្តកំពង់ធំ​ ហើយ​ត្រូវ​បាន​ជិះ​ម៉ូតូ​មក​លេង​ម្ដាយ ​ដែល​មានផ្ទះ​នៅ​ចំណុច​ថ្លាន់​100​ ក្នុងភូមិ​សាស្ត្រ​ព្រៃ​ពាយ​កង​សន្តិសុខ​ ក៏​​មិន​អនុ​ញ្ញាត​អោយ​ចូល​ទៅ​តំបន់​​ប្រទាំងប្រទើស​នោះ​ផង​ដែរ​ ដោយ​ប្រធាន​កង​សន្តិសុខ​​យាម​ចាំ​នៅ​កន្លែង​ដាក់​ប៉ា​រ៉ា​ស់​នោះ​ថា បើ​អោយ​គាត់​ចូល​ទៅ​ភ្លាម​ៗ​ ខ្លាច​មាន​ក្រុម​ម្ខាង​ទៀត​នៅ​ចាំ​បាញ់​កាំភ្លើង​ច្នៃ​បាញ់​សត្វ​និង​ចំពាមកៅស៊ូ​។ ​

ប៉ុន្តែ​ទោះជា​បែប​ណា ​កង​សន្តិសុខ​របស់​ក្រុម​ហ៊ុន​សូ ងួ​ន​ បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ដែរ​ ហើយ​ជាមួយ​និង​ពលរដ្ឋ​ម្ខាង​ទៀត ​ដែល​មានការ​គាំទ្រ​អោយ​លោក​ឧកញ៉ា​ម្ខាង​ទៀត​ ដែល​រស់នៅ​ក្រុងភ្នំពេញ​ដូច​គ្នា ​លោក​ឧកញ៉ា​សូ ងួ​ន ​បាន​ចេញ​មុខ​ប្រាប់​អ្នក​យក​ព័ត៌​មាន ដោយ​មិន​បាន​ព្រាង​ទុក​ថា ​ពេល​នេះ​គាត់​បានអោយ​កង​សន្តិសុខ​ដាក់​យាម ​និង​ត្រួតពិនិត្យ​យ៉ាង​តឹង​ប្រាកដមែន ​ដោយសា​តែ​ក្រុម​ម្ខាង​បាន​ប្រើ​អោយ​ពលរដ្ឋ​មក​សង់​ខ្ទម​រាប់រយ​គ្រួសារ​នៅ​លើ​ដី​សម្បទាន​របស់លោក ​ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​អោយ​ក្រុមហ៊ុន​ធ្វើការ​អភិ​វ​ឌ្យ​ផ្នែក​ខាង​កសិកម្ម​។​ ឧកញ៉ា ​សូ​ ងួ​ន​បាន​និយាយ​ដោយ​ត្រង់​ៗ​ថា​ខាង​ក្រុមហ៊ុន​បាន​អត់ធ្មត់​យូ​ពេក​ហើយ​។​ហើយ​ម្យ៉ាងទៀត​ក្រុមហ៊ុន​របស់​លោក​ក៍​មិន​ដែល​ប្រើ​អំពើ​ហឹ​ង្សា​ទៅ​លើ​ពលរដ្ឋ​ណា​ម្នាក់​អោយ​ទទួល​រង​របួស​នោះ​ឡើយ​។​

ឧកញ៉ា ​សូ ងួ​ន​បាន​និយាយ​ប្រាប់​ថា ​ពេល​នេះ​កង​សន្តិសុខ​របស់​ក្រុមហ៊ុន​សុំ​ធ្វើការ​បោសសម្អាត​​សំពង់​តូច​នៅ​លើ​ដី​របស់​ក្រុមហ៊ុន ​ហើយក៏​លោក​មិន​បញ្ជា​អោយ​កង​សន្តិសុខ​ទៅ​វាយដំ​ពលរដ្ឋ​ដែល​មនុស្ស​ផ្សេង​បាន​ប្រើ​អោយមក​រំលោភ​យក​ដី​របស់​ក្រុមហ៊ុន​ដែរ​។​ ​​ឧកញ៉ា​សូ​ ងួ​ន​និយាយ​ថា​ ការ​រុះរើ​ខ្ទម​តូច​នៅ​លើ​ដី​ក្រុម​ហ៊ុន​នោះ​ គឺ​មាន​តែ​ប្រក់​សង្ក​សី​5​ទៅ​6​សន្លឹក​តែ​ប៉ុណ្ណោះ​។​

លោក​ឧកញ៉ា​​​សួ​ ងួ​ន ​និយាយ​ថា​ «ខ្ញុំ​បាន​ជួល​ដី​ពី​រាជរដ្ឋាភិបាល​ចំនួន​6​ពាន់​ហិ​កតា ​ចុះបើ​គេ​មក​សង់ផ្ទះ​នៅ​រាប់រយ​គ្រួសារ ​អីចឹង​ខ្ញុំ​ត្រូវធ្វើ​យ៉ាងម៉េច​។ លោក​ឧកញ៉ា​សូ ​ងួ​ន ក៏កំពុង​ចង់​ជួប​ជាមួយ​លោក​ឧ​ញ៉ា​ប៉ែន ​នួន​ ដើម្បី​ដោះស្រាយ​រឿង​ជម្លោះ​រឿង​ព្រំ​ដី​ដែល​លោក​ឧកញ៉ា​ប៉ែន ​នួន​ បាន​សង់​កន្លែង​ស្នាក់​ការ​នៅ​លើ​ដី​របស់​ក្រុមហ៊ុន​។​

លោក​ឧកញ៉ា​ប៉ែន ​នួន ក៏​បាន​សន្យា​ជាមួយ​លោក​ឧកញ៉ា​សូ​ ងួ​ន​ មក​ជួប​ច​រចា​គ្នា​នៅ​កន្លែង​ដី​មាន​ជម្លោះ​ ព្រោះ​លោក​ឧកញ៉ា​ទាំង​ពី​រ សុទ្ធតែ​មាន​ឥទ្ធិពល​ដូច​គ្នា​។ ​លោក​ឧកញ៉ា​សូ​ ងួ​ន ​បាន​កំពុង​​ប្រឹងប្រែង​ស្វែងរក​ជន​នៅ​ពីក្រោយ​ប្រជាពលរដ្ឋ​ ដែល​ចូល​មក​ទន្ទ្រាន​ដី​របស់​លោក​ថា ​តើន​ណា​នៅ​ពីក្រោយ​ ?

អត្ថបទសរសេរ ដោយ