ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​តា​ខ្មៅ​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់ ពលរដ្ឋ​សុំ​ឱ្យ​មាន​តម្លាភាព

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​និង​ចរាចរណ៍​ក្រុង​តា​ខ្មៅ ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍ត្រី ភឿ​ង វ៉ា​ត អធិការរង កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០…

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​និង​ចរាចរណ៍​ក្រុង​តា​ខ្មៅ ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍ត្រី ភឿ​ង វ៉ា​ត អធិការរង កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០ បាន​បន្ត​ចុះ​អប់រំ និង
រៀបចំ​សណ្តាប់ធ្នាប់​នៅ​រង្វង់​មូល​លោកតា​ខ្មៅ និង​កំណាត់​ផ្លូវជាតិ​លេខ​២១ ចាប់ពី​ហាង​សុ​ភី​ដល់​វិទ្យាល័យ ហ៊ុន សែន តា​ខ្មៅ ជា​ពិសេស​ចំណុច​ផ្សារ​កាច់ជ្រុង​និង​សងខាង​ផ្លូវ ដោយ​តម្រូវ​ឲ្យ​បងប្អូន​អាជីវករ​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​ថ្មើរជើង​ថយក្រោយ​ត្រឹម​គំនូស​ការ៉ូឡា​បាន​កំណត់ និង​រក្សា​ទុក​ផ្លូវ​ថ្មើរជើង​អម​សងខាង​ផ្លូវ​ម្ខាង​ជាង​១​ម៉ែត្រ ។

ក្នុង​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ចែក​សេចក្តីណែនាំ​លេខ​០០៦​សណ​ន ស្តី​ពី​ការ​ដោះស្រាយ​ចរាចរណ៍ និង​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ​ក្នុងភូមិ​សាស្ត្រ​ក្រុង​តា​ខ្មៅ ព្រមទាំង​ធ្វើ​កិច្ចសន្យា​តាម​ខ្នង​ផ្ទះ តូប ដែល​លក់​លើ​ផ្លូវ​ថ្មើរជើង​ខាងលើ​ដើម្បី​កុំ​ឲ្យ​ពួក​គាត់​បន្ត​លក់​ទៀត ដែល​ធ្វើ​ឱ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍ បាត់បង់​សណ្តាប់ធ្នាប់ ។

ជុំវិញ​បញ្ហា​នេះ​ដែរ ប្រជាពលរដ្ឋ​ក៏​បាន​សុំ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​សណ្តាប់ធ្នាប់​និង​ចរាចរណ៍
ធ្វើ​ឱ្យ​មាន​តម្លារ​ភាព​ផង កុំ​ធ្វើ​តែ​ម្ខាង​ទុក​ម្ខាង ។ ជា​ពិសេស នៅ​លើ​ផ្លូវជាតិ​លេខ​២ ចាប់ពី​រង្វង់​មូល​លោកតា​ខ្មៅ ចិញ្ចើម​ផ្លូវ​ស្ទើរ​ដាក់​កន្លែង​តាំង​ចត ម៉ូតូ​លក់ និង​ក្រុម​រថយន្ត​តាក់ស៊ី​យ៉ាង​អនា​​ធិបតេយ្យ​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ក្រុង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​ធ្វើការ​ណែនាំ​ជា​រៀងរាល់ថ្ងៃ ។ ពេល​ខ្លះ​ពួក​គាត់​ជា​ក្រុម​អាជីវករ ស្តាប់​​តែ​មួយ​ភ្លែត ពេល​សមត្ថកិច្ច​ចេញ​វិញ​នៅ​ដដែល ។

លោក​អធិការ​បន្ត​ថា ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក​នឹង​សុំ​គោលការណ៍​ពី​លោក​អភិបាលក្រុង​តា​ខ្មៅ មាន​វិធានការ​ផ្លូវច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ