ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ស្មៅ​ឆេះ​រាល​ដាល​ដល់​ផ្ទះ​ស្តុក​គ្រឿង​សំណង់​មួយ​កន្លែង​នៅ​ខណ្ឌ​ប្ញស្សី​កែវ​ផ្អើល​​ទាំង​ព្រឹក

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ផ្ទះ​ថ្ម​ស្តុក​សម្ភារ​សំណង់​មួយ​កន្លែងដែល​គេ​ទុក​ចោល​ស្ថិត​ក្នុង​ភូមិ​​បឹង​សាឡាង សង្កាត់​ប្ញស្សី​កែវ ខណ្ឌ​ប្ញស្សី​កែវ​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​ធ្វើឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់អាជ្ញា​ធរ​ ខណ្ឌ​ សង្កាត់ និង​សមត្ថ​កិច្ច​ទាក់​ទង​ហៅ​​រថយន្ត​

រាជ​ធានី​ភ្នំពេញ​ ៖ ផ្ទះ​ថ្ម​ស្តុក​សម្ភារ​សំណង់​មួយ​កន្លែងដែល​គេ​ទុក​ចោល​ស្ថិត​ក្នុង​ភូមិ​​បឹង​សាឡាង សង្កាត់​ប្ញស្សី​កែវ ខណ្ឌ​ប្ញស្សី​កែវ​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​ធ្វើឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់អាជ្ញា​ធរ​ ខណ្ឌ​ សង្កាត់ និង​សមត្ថ​កិច្ច​ទាក់​ទង​ហៅ​​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​មួយ​គ្រឿង​ចេញ​អន្តរាគមន៍​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី ១០ មេសា ២០១៥ ។

តាម​ការ​អះ​អាង​របស់​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា អគ្គិ​ភ័យ​នេះ​​កើត​ឡើងបណ្តាល​មក​ពី​មាន​អ្នក​ដុត​សំរាម​ដែល​គេ​ចាក់​ក្នុង​ប្រឡាយ​អូរ​វែង​ធ្វើ​ឱ្យ​ឆេះ​រាល​ដាល​ដល់​ស្មៅ ដើម​ត្រែង និង​រាល​មក​ដល់​ផ្ទះ​ថ្ម​ស្តុក​សម្ភារ​សំណង់​ដែល​គេ​ទុក​ចោល​តែម្តង​៕​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព