ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក វ៉ា​ត់ ចំរើន ព្រមាន​ចាត់ការ​តាម​ផ្លូវច្បាប់​ដល់​គ្រូ​គុន​ល្បុក្កតោ​ក្មេង​វត្តថា​ន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​៧ តុលា បាន​ធ្វើការ​ព្រមាន​ទៅ​ដល់​គ្រូ​គុន​ល្បុក្កតោ​ក្មេង​វត្តថា​ន់ ឆ​ន ច័ន្ទ​វិ​រៈ…

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​៧ តុលា បាន​ធ្វើការ​ព្រមាន​ទៅ​ដល់​គ្រូ​គុន​ល្បុក្កតោ​ក្មេង​វត្តថា​ន់ ឆ​ន ច័ន្ទ​វិ​រៈ ហៅ​គ្រូ​អា​ថា​ន់ ដែល​ថ្លើមធំ​ហ៊ាន​ប្រកាស​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ជា​សាធារណៈ​ទៅ​ដល់​សិស្ស​គុន​ដែល​បាន​ហាត់រៀន​ជាមួយ​ខ្លួន​កន្លង​ទៅ​ទាំង​នៅ​ក្នុងស្រុក​និង​ក្រៅ​ស្រុក ឱ្យ​ប្ដូរ​ឈ្មោះ​ពី​ល្បុក្កតោ​ទៅ​ជា​«​បុក្ក​តោ​»​វិញ​។

នៅ​ក្នុង​គេហទំព័រ​ដែល​មានឈ្មោះ​ល្បុ​ក្កតោ​ក្មេង​វត្តថា​ន់ លោក ឆ​ន ច័ន្ទ​វិ​រៈ ហៅ​គ្រូ​អា​ថា​ន់​បាន​សរសេរ​ថា​«​សូម​ជំរាបសួ​រពុក​ម៉ែ​បង ប្អូន​ក្នុងស្រុក​និង​ក្រៅ​ស្រុក និង​កូនសិស្ស​នៅ​ក្រៅប្រទេស​និង​ក្នុង​ប្រទេស​ដែល​បាន​ហាត់រៀន​ក្បាច់គុន​ចេញពី​ខ្ញុំ សូម​ប្ដូរ​ពាក្យ​«​ល្បុក្កតោ​» ឱ្យទៅ​ជា​«​បុក្ក​តោ​»​វិញ ខ្ញុំ​នឹង​ធ្វើការ​កែប្រែ​ទាំង​នៅ​ក្នុង​ផេ​ក ឡូ​ហ្គោ ហ្វេ​ស​ប៊ុ​ក យូ​ធូប ទី​កតុ​ក Page Logo Facebook YouTube ។​សូម​មេត្តា​ជ្រាប​ពី​ខ្ញុំ​ឆ​ន ច័ន្ទ​វិ​រៈ ហៅ​គ្រូ​អា​ថា​ន់ (28-09-2020)​។​»
បន្ទាប់​ពី​ទទួល​ដំណឹង​នេះ លោក វ៉ា​ត់ ចំរើន

បាន​ធ្វើការ​ព្រមាន​ភ្លាម​ៗ​ដើម្បី​ឱ្យ​មានការ​កែសម្រួល​វិញ​ជា​បន្ទាន់ ដោយ​លោក​បាន​ចោទ​ថា នេះ​ជា​ទ​ង្វើ​វិទ្ធង្សនា​វប្បធម៌ និង​យុទ្ធ​គុន​ដែល​ជា​អត្តសញ្ញាណ​របស់​ជាតិ ព្រលឹង​ជាតិ​ដែល​ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ចុះបញ្ជី​ជា​បេ​តិ​ភណ្ឌ​រួច​ហើយ​នូវ​ពាក្យ​«​ល្បុ​ក្កតោ​«​និង​មាន​កំណត់​ត្រា​នៅ​ក្នុង​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ទៀត​ផង ។ ពិសេស​ក៏​បាន​ដាក់​សំណើ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ អរូបី​របស់​មនុស្សជាតិ​នៃ​អង្គការ​UNESCO​រួច​ហើយ ។ ដូច្នេះ គណៈ​កម្មាធិ​​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា នឹង​ត្រៀម​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ទៅ​ដល់​ក្លិប​មួយ​នេះ ។

គួរ​រំលឹក​ផង​ដែរ​ថា លោក ឆ​ន ច័ន្ទ​វិ​រៈ​គ្រូបង្ហាត់​ក្លិប​ល្បុក្កតោ​ក្មេង​វត្តថា​ន់​មួយ​នេះ​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​រួច​ម្ដង​មក​ហើយ​ថា​ក្លិប​របស់​ខ្លួន​មិន​បាន​ចំណុះ​ឱ្យ​សហព័ន្ធ​មួយ​ណា​នោះ​ទេ គឺ​ឯក​រាជ​ខ្លួនឯង ចេះ​ក្បាច់​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ