ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកនេ​ត សា​វឿ​ន ​ណែនាំ​សមត្ថ​កិច្ច​​បន្ត​ប្រយ័ត្ន​ឧបាយកលនៃ​ការ​ប៉ុន​ប៉ុង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែងប្រាប់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ឲ្យ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ការពារ​សន្តិសុខ​ជូន​ប្រជាជន​និង​ប្រទេស​ជាតិ ព្រោះ​បើ​តាម​ការ​ព្យាករណ៍​របស់​លោក គឺ​មាន​ពីរ​ចំណុច​ទៅ​អនាគត​ដែល​សមត្ថកិច្ច​ត្រូវ​គិតគូរ នោះ​គឺ​ការ​ព្យាយាម​ពី​ពួក​ឧទ្ទាម ដោយ​ពួក​គេ​មិន​បោះបង់​ចោល​ទេ នូវ​ឧបាយកលនៃ​ការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់…

រាជធានី​ភ្នំពេញ​៖ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែងប្រាប់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ឲ្យ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ការពារ​សន្តិសុខ​ជូន​ប្រជាជន​និង​ប្រទេស​ជាតិ ព្រោះ​បើ​តាម​ការ​ព្យាករណ៍​របស់​លោក គឺ​មាន​ពីរ​ចំណុច​ទៅ​អនាគត​ដែល​សមត្ថកិច្ច​ត្រូវ​គិតគូរ នោះ​គឺ​ការ​ព្យាយាម​ពី​ពួក​ឧទ្ទាម ដោយ​ពួក​គេ​មិន​បោះបង់​ចោល​ទេ នូវ​ឧបាយកលនៃ​ការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​បញ្ហា​នេះ​យើង​ត្រូវ​តែ​រួម​គ្នា​ដើម្បី​ទប់ស្កាត់ ។ និង​បញ្ហា​ទី​២ ការ​ដោះស្រាយ​នូវ​កង្វល់​របស់​ប្រជាពលរដ្ឋ​ពិសេស គឺ​ការ​ទប់ស្កាត់​បទល្មើស​ព្រហ្មទណ្ឌ​បទល្មើស​ឧក្រិដ្ឋ​បញ្ហា​គ្រឿងញៀន បើ​ទោះបីជា​យើង​ធ្វើការ​បង្ក្រាប​បាន​លទ្ធផល​ល្អ​ប្រសើរ​ហើយ​ក្តី ។

នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​ថ្លែង​បែប​នេះ​ជា​នៅ​ក្នុង​ពិធី​បើក​សម្ភោ​ធ​ដាក់​អោយ​ប្រើប្រាស់​អគារ​អធិការ​រ​ដ្ឋា​ន​នគរបាល​ខណ្ឌដូនពេញ​និង​សមិទ្ធផល​ល​នានា នៅ​ខណ្ឌដូនពេញ នា​ព្រឹក​ថ្ងៃ​ទី​០៨​ខែតុលា​ឆ្នាំ​២០២០ ។

លោក នេ​ត សា​វឿ​ន បាន​លើក​ឡើង​បន្ត​ថា ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០២០​នេះ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ការងារ​ទទួល​បាន​ជោគជ័យ​យ៉ាងច្រើន​ទាំង​ការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​គណៈប្រតិភូ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ជាមួយនឹង​កិច្ច​ការពារ​បុណ្យ​ជាតិ​នានា ។ ភាព​ជោគជ័យ​ទាំងនេះ​គឺ​បាន​មក​ពី​កិច្ចសហការ​គ្នា​បាន​យ៉ាង​ល្អ​រវាង​អាជ្ញាធរ​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំង​នគរបាល​និង​កងរាជអាវុធហត្ថ ។

លោក​បាន​បន្ថែម​ថា «​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​កិច្ច​ការងារ​នេះ​យើង​ត្រូវ​តែ​បន្ត​សហការ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត​» ។ លោក​បាន​បន្ត​ថា ប៉ុន្តែ​ការ​បង្ក្រាប​បទល្មើស សមត្ថកិច្ច​យើង​បង្ក្រាប​បាន​ច្រើន​ករណី​ផង​ដែរ ដោយ​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​រហូត​ដល់​ជិត​៣​ពាន់​នាក់ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក៏​មានការ​ថយ​ចុះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​ កិច្ច​ការងារ​នេះ​យើង​ត្រូវ​តែ​បន្ត​សហការ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត​។

នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​មាន​ប្រសា​ស​ន៏​ទៀត​ថា មក​ដល់​ថ្ងៃ​ទី ០៨ ខែតុលា​នេះ គឺ​មិន​ទាន់​មាន​ប្រទេស​ណាមួយ ឬ​ក្រុម​គ្រូពេទ្យ​ណាមួយ​ដែល​រក​ឃើញ​ថ្នាំ​ព្យាបាល សម្រាប់​អ្នក​ញៀន​គ្រឿងញៀន​នោះ​ទេ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នោះ​គឺ​ការ​ព្យាបាល​ដោយ​ការ​បន្សាប​គ្រឿងញៀន​ជាមួយ​និង​ការ​ធ្វើ​ពលកម្ម​នៅ​ក្នុង​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​កន្លង​មកនេះ បាន​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ល្អ ហើយ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ថែម​ទៀត​នោះ ជា​ទិស​ដៅ​របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ គឺ​បន្ត​យុទ្ធនាការ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ពិសេស​ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​តាម​ច្រក​ចេញចូល​តែ​មួយ​ដែល​គ្រោង​និង​អនុវត្ត​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ និង​ការ​ត្រៀម​រៀបចំ​និង​កិច្ចការ​ទប់ស្កាត់​ការ​ចូល​ស្រុក​វិញ​របស់​មេខ្លោង​បដិវត្តន៍​ពណ៌ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ