ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ចែក​ធុង​ស្រូវ​ពូជ​ជា​កញ្ចប់​ក្រោយ​ពេល​ប្រមូល​ផល​នៅ​ស្រុក​ស្វាយ​ចេក

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កាល​ពី​ថ្ងៃ​ទី​២ មីនា កន្លង​មក​គំរោង​កម្ម​វិធី​ស្បៀង​អាហារ​សហ​ភាព​អឺរ៉ុប​បាន​ប្រារព្វ​ពិធី​ចែក​ធុង​​ដាក់​ស្រូវ​ពូជ​ជា​កញ្ចប់​ក្រោយ​រដូវ​ប្រមូល​ផល​ ដល់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​​ចំនួន​៦៧០​គ្រួសារ​ក្នុង​ភូមិ​ចំនួន​៨​នៃ​ស្រុក​ស្វាយ​ចេក​ ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​បង្កើត​​សន្តិ​សុខ​ស្បៀង​លើ​គ្រួសារ​កសិករ​ដែល​រង​ឥទ្ធិ​ពល​​ដោយ​សារ​ការ​ឡើង​ថ្លៃ​ស្បៀង​អាហារ​។ ពិធី​នេះ​មាន​ការ​ចូល​រួម​ពី​តំណាង​មន្ទីរ​កសិ​កម្ម​ខេត្ត​​ និង​គំរោង​កម្ម​វិធី​ស្បៀង​អាហារ​សហ​ភាព

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កាល​ពី​ថ្ងៃ​ទី​២ មីនា កន្លង​មក​គំរោង​កម្ម​វិធី​ស្បៀង​អាហារ​សហ​ភាព​អឺរ៉ុប​បាន​ប្រារព្វ​ពិធី​ចែក​ធុង​​ដាក់​ស្រូវ​ពូជ​ជា​កញ្ចប់​ក្រោយ​រដូវ​ប្រមូល​ផល​ ដល់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​​ចំនួន​៦៧០​គ្រួសារ​ក្នុង​ភូមិ​ចំនួន​៨​នៃ​ស្រុក​ស្វាយ​ចេក​ ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​បង្កើត​​សន្តិ​សុខ​ស្បៀង​លើ​គ្រួសារ​កសិករ​ដែល​រង​ឥទ្ធិ​ពល​​ដោយ​សារ​ការ​ឡើង​ថ្លៃ​ស្បៀង​អាហារ​។ ពិធី​នេះ​មាន​ការ​ចូល​រួម​ពី​តំណាង​មន្ទីរ​កសិ​កម្ម​ខេត្ត​​ និង​គំរោង​កម្ម​វិធី​ស្បៀង​អាហារ​សហ​ភាព​ ។

លោក​សៀក​ សូលី តំណាង​គំរោង​កម្ម​វិធី​ស្បៀង​អាហារ​សហ​ភាព​អឺរ៉ុប​មាន​ប្រសាសន៍​ថា ដើម្បី​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រឱ្យ​​មាន​លទ្ធ​ភាព​ក្នុង​ការ​បង្កើន​សន្តិ​សុខ​ស្បៀង​ គំរោង​ក​ម្ម​វិធី​ស្បៀង​អាហារ​សហ​ភាព​អឺរ៉ុប​បាន​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ជាង​៥​ម៉ឺន​គ្រួសារ​នៃ​ខេត្ត​ចំនួន​១០​នូវ​សំភារកសិ​កម្ម​ គ្រាប់​ពូជ​ដែល​ផ្តល់​ទិន្ន​ផល​ខ្ពស់​ និង​ផ្តល់​នូវ​ជំនាញ​បច្ចេក​ទេស​ថ្មីៗសំរាប់​ដាំ​ដុះ​ដំណាំ​កសិ​កម្ម​ វារី​វប្ប​កម្ម​ ជំនាញ​ក្នុង​ការ​ផ្តល់​អាហារូប​​ត្ថម្ភ​ដល់​កុមារ​តូច​ ព្រម​ទាំង​ស្តារប្រព័ន្ធ​ស្រោច​ស្រព​ដែល​មាន​ស្រាប់​ក្នុង​តំបន់​គោល​ដៅ​ឱ្យ​ដំណើរ​ការ​កាន់​តែ​ប្រសើរ​ឡើ​​​​​​​ង​។

លោក​ប៉ាង វណ្ណ​សេដ្ឋ​ អនុ​ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​គំរោង​កម្ម​វិធី​ស្បៀង​អាហារ​សហ​ភាព​អឺរ៉ុបដែល​​បាន​បង្កើត​ឱ្យ​មាន​សន្តិ​សុខ​ស្បៀង​សំរាប់​គ្រួសារ​ក្រី​ក្រ​នេះ​ឡើង​។ លោក​បញ្ជាក់​ថា​ គំរោង​​នៅ​ស្រុក​ស្វាយ​ចេក​នេះ​ទទួល​បាន​ពូជ​បន្លែ​ សំភារ​កសិ​កម្ម​ ជី សំភារ​​រៀប​ចំ​អាហារូប​ត្ថម្ភ​ សំពត់​តង់​ហាល​ស្រូវ​ ហើយ​ថ្ងៃ​នេះ​ទទួល​បានធុង​ដាក់​ស្រូវ​ពូជ​​ជា​កញ្ចប់​ក្រោយ​រដូវ​ប្រមូល​ផល និង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​​នេះ​នឹង​ទទួល​បាន​សំភារ​​ថែ​ទាំ​ប្រព័ន្ធ​ធារា​សាស្ត្រ​ និង​ពូជ​ស្រូវ​ដែល​មាន​គុណ​ភាព​ខ្ពស់​។ លោក​បាន​សំណូម​ពរ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​ទទួល​សំភារ​​ក៏​ដូច​ជា​ពូជ​ពី​គំរោង​នេះ​ត្រូវ​ចេះ​ប្រើ​ប្រាស់​ឱ្យ​ចំ​ទិស​ដៅ សំដៅ​លើក​កំពស់​គុណ​ភាព​ជីវិត​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង៕