ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​3​ថ្ងៃ​យន្តហោះ​បារាំង​ចេញ​វាយប្រហារ​លីប៊ី​​55លើក

15 ឆ្នាំ មុន

អ្នកនាំពាក្យ​​របស់​សេនាធិការដ្ឋាន​​កងទ័ព​បារាំង​ថ្លែង​កាលពីថ្ងៃទី​​២១ មីនា ថា កង​យន្តហោះ​​យោធា​បារាំង​រយៈ​ពេល​​៣ថ្ងៃ​​បាន​ចេញធ្វើប្រតិបត្តិ​ការ​​​ចំនួន​​៥៥លើក ​តាំង​ពី​​ចាប់​ផ្តើម​​​​ធ្វើប្រតិបត្តិការ​​​យោធា​​​ពី​ថ្ងៃទី​​​១៩ មីនា ​មក​ ប្រឆាំង​នឹង​កង​ទ័ពលីប៊ី ។​ ក្នុង​​សន្និសីទ​សារព័ត៌​មាន​​​មួយនៅទីក្រុង​​ប៉ារីស​​ វរសេនីយ៍​​ឯក​​ THIRRY BUR-KHARD អ្នកនាំពាក្យ​​​កងទ័ព​បារាំង​និយាយ​ថា ​កង​យន្ត​ហោះ​​ប្រដេញ​​បារាំង​បាន​កម្ទេច​​កាលពី​ថ្ងៃទី​​​​១៩ មីនា កន្លង​មក​​នេះ ​នូវ​​រថ​ពាស​ដែក​៤​គ្រឿង​​របស់កង​ទ័ពលីប៊ី​​ ។ ​តាម​អ្នក​​នាំពាក្យ​​រូប​នេះ​ថា នាថ្ងៃទី​​២០ មីនា ​ពុំមាន​​ការវាយប្រហារ​​របស់បារាំង​​ឡើយ ៕