ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡ​ចម្រាញ់​ប្រេងម៉ាស៊ីន​ទៅ​ជា​ប្រេងម៉ាស៊ូត កំពុង​លាក់ខ្លួន​ដំណើរការ​យ៉ាង​រំភើយ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ឡ​ចម្រាញ់​ប្រេង​ខ្មៅ​របស់​ក្រុម​ជនជាតិ​ចិន​មួយ​ក្រុម​កំពុង​ដំណើរការ​យ៉ាង​រំភើយ​ដោយ​គ្មាន​ជំនាញ​ពាក់ព័ន្ធ​ណា​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ឡើយ ជា​ពិសេស​គឺ​ក្រុម​ជនជាតិ​ចិន​ទាំងនេះ​ត្រូវ​បាន​បង្ហើប​ថា​មាន​ខ្នងបង្អែក​ជា​ទាហាន​ផ្កាយ ៣​ទៀត​ផង​។ ទីតាំង​ឡ​ចម្រាញ់​ប្រេង​ខ្មៅ​ទាំងនេះ​ស្ថិត​នៅ​ក្នុងភូមិ​ទី​១ (​ជាប់​នឹង​ដី​ក្រុមហ៊ុន អ៊ុ​ក ឃុន តែ​ម្ដង​)…

ខេត្តកំពង់ស្ពឺ ៖ ឡ​ចម្រាញ់​ប្រេង​ខ្មៅ​របស់​ក្រុម​ជនជាតិ​ចិន​មួយ​ក្រុម​កំពុង​ដំណើរការ​យ៉ាង​រំភើយ​ដោយ​គ្មាន​ជំនាញ​ពាក់ព័ន្ធ​ណា​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ឡើយ ជា​ពិសេស​គឺ​ក្រុម​ជនជាតិ​ចិន​ទាំងនេះ​ត្រូវ​បាន​បង្ហើប​ថា​មាន​ខ្នងបង្អែក​ជា​ទាហាន​ផ្កាយ ៣​ទៀត​ផង​។ ទីតាំង​ឡ​ចម្រាញ់​ប្រេង​ខ្មៅ​ទាំងនេះ​ស្ថិត​នៅ​ក្នុងភូមិ​ទី​១ (​ជាប់​នឹង​ដី​ក្រុមហ៊ុន អ៊ុ​ក ឃុន តែ​ម្ដង​) ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ម្ចាស់​ទីតាំង​មួយ​នេះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ព្រោះតែ​ជា​ជនជាតិ​ចិន តែ​ត្រូវ​បាន​អ្នក​ជិតខាង​ដឹង​ថា​មាន​ខ្នងបង្អែក​ជា​ទាហាន​ផ្កាយ​៣ មួយ​រូប​ឈរ​ចាំ​កាង​ឲ្យ​ក្រុម​ទាំងនេះ​ទើប​បានជា​គ្មាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​។ បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​ចម្រាញ់​ប្រេងម៉ាស៊ីន​ទៅ​ជា​ប្រេងម៉ាស៊ូត​នេះ​បាន​បង្ហើប​ប្រាប់​ថា នៅ​ពេល​ដែល​ពួក​គេ​ចំរាញ់​ម្ដង​ៗ​គឺ​ធុំក្លិន​ឆួល​អាស៊ីត​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​រស់នៅ​ជា​ពិសេស​គឺ​ក្នុង​ការ​ដកដង្ហើម​តែ​ម្ដង​។​

ប្រជាពលរដ្ឋ​ធ្លាប់​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ដែរ​តែ​គ្មាន​អ្នក​ណា​ម្នាក់​អើពើ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នោះ​ទេ​។ ជាក់ស្ដែង​កាលពី​ពេល​កន្លង​ទៅ​ខាង​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ចុះ​ទៅ​ធ្វើការ​ស្រង់​ស្ថិតិ​ជនជាតិ​ចិន​ដែល​ធ្វើ​អន្តោប្រវេសន៍​ក៏​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ខាងក្នុង​ដែរ​ដូច្នេះ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ឡើយ​សូ​ម្បី​តែ​ទៅ​ក្បែរ​ក៏​ខ្លាច​គេ​ដែរ​។ បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​១​រូប​បញ្ជាក់​ថា ទីតាំង​នេះ​ពិតប្រាកដ​ណាស់​គឺ​មាន​ខ្នងបង្អែក​ជា​ទាហាន​ឋានៈ​ផ្កាយ ៣ មួយ​រូប​ដែល​ឈរ​កាង​ពីក្រោយ​ខ្នង​ហើយ​គេ​បើក​ដំណើរការ​បាន​ប្រមាណ​ជិត​មួយ​ឆ្នាំ​មក​ហើយ​។​

ចំណែក​ការ​ផលិត​ផ្សេង​ទៀត​សោត​គឺ​មួយ​ថ្ងៃមួយ​ថ្ងៃ​មិន​ក្រោម​ពី ១០​ឡាន​នោះ​ទេ​ដែល​ដឹក​ចេញ​ទៅ​លក់​តាម​ទីផ្សារ​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​សំណូមពរ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​សូម​មេត្តា​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​រក​មើល​ថា​តើ​ទីតាំង​ដែល​កំពុង​ស្ល​ប្រេងម៉ាស៊ីន​ទៅ​ជា​ប្រេងម៉ាស៊ូត​នេះ​មានច្បាប់​អនុញ្ញាត​ដែរ​ឬទេ​។ ពាក់ព័ន្ធ​នឹង​ការ​បើក​ដំណើរការ​ចម្រាញ់​ប្រេងម៉ាស៊ីន​ទៅ​ប្រេងម៉ាស៊ូត​នេះ​ដែរ​បុរស​ម្នាក់​មិន​ប្រាប់​ឈ្មោះ​បាន​និយាយ​ថា ទីតាំង​របស់​គេ​មានច្បាប់​អនុញ្ញាត​ពី​ក្រសួង​តែ​គេ​មិន​អាច​ឱ្យ​មើល​បាន​នោះ​ទេ​។ បើ​ទោះជា​យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​សង្ឃឹមថា​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ស្ទុះ​ទា​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​បិទ​ទីតាំង​ខាងលើ​នេះ​កុំ​ឲ្យ​ដំណើរការ​បាន​តទៅ​ទៀត​ព្រោះ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ​ជា​ខ្លាំង​៕ ដោយ ៖ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ