ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ ​និង​សមត្ថកិច្ច​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ​និង​ទប់ស្កាត់​ការ​លក់​សំបុត្រ​រថយន្ត​ថ្លៃ

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ មេសា ​២០១៥​នេះ​ អាជ្ញាធរ​ និង​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​ជាតិ​លេខ​៥​ និង​ទប់ស្កាត់​ការ​លក់​សំបុត្រ​មិន​ឲ្យ​ដំឡើង​ថ្លៃ​តាម​សាខា​លក់​សំបុត្រ​រថយន្តក្រុង​ជា​ច្រើន​

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ មេសា ​២០១៥​នេះ​ អាជ្ញាធរ​ និង​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​ជាតិ​លេខ​៥​ និង​ទប់ស្កាត់​ការ​លក់​សំបុត្រ​មិន​ឲ្យ​ដំឡើង​ថ្លៃ​តាម​សាខា​លក់​សំបុត្រ​រថយន្តក្រុង​ជា​ច្រើន​កន្លែង​តាម​ដងផ្លូវ​ជាតិ​ស្រប​ពេល​ដែល​ពលករ​ខ្មែរ​កំពុង​សម្រុក​ត្រឡប់​ពី​ថៃ​យ៉ាងច្រើន​កុះករ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​

ទីតាំង​សាខា​លក់​សំបុត្រ​រថយន្តក្រុង​មួយ​ចំនួន​ត្រូវ​អាជ្ញាធរ​រក​ឃើញ​ថា​ បាន​លក់​សំបុត្រ​រថយន្ត​ថ្លៃ​ខុស​ប្រក្រតី​រហូត​ម្នាក់​៤០០​បាតប្រាក់​ថៃ​ គិត​ជា​ប្រាក់​រៀល​៥០.០០០​រៀល​ ​កន្លែង​ខ្លះ​៤០.០០០​រៀល​ និង​កន្លែង​ខ្លះ​ជិត​៤០.០០០​រៀល​សំ​រាប់​ជើង​ដំណើរ​ប៉ោយ​ប៉ែ​ត​ភ្នំពេញ​ ប៉ុន្តែ​អាជ្ញាធរ​បាន​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​សាខា​ទាំងនោះ​ប្ដូរ​តម្លៃ​វិញ​ គឺ​ត្រឹមតែ​ម្នាក់​៣០.០០០​រៀ​សំ​រាប់​ជើង​ដំណើរ​ប៉ោយ​ប៉ែ​ត​ភ្នំពេញ​។

​អ្នកស្រុក​លើក​ឡើង​ថា​ បញ្ហា​នេះ​មិន​គួរ​អាជ្ញាធរ ​និង​សមត្ថកិច្ច​ធូររលុង​ចំពោះ​វិធានការ​ច្បាប់​ឡើយ ​ព្រោះ​ភស្តុ​តាង​បាន​រក​ឃើញ​ផ្ទាល់​ភ្នែក​ទៅ​ហើយ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព