ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ល្អ​មួយ​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា រី​ឆាត ប្រេ​ន​សាន់ និង​ម៉ាក ហ្សា​ក់​កា​បឺ​ក

3 ឆ្នាំ មុន

លោក​រ៉​យ អេ​ហ្វ បូ​មី​ស្ទើ (Roy F. Baumeister) ដែល​ជា​អ្នក​ចិត្តវិជ្ជា​មួយ​រូប​បាន​និយាយ​ក្នុង​សៀវភៅ​របស់​លោក​ក្រោម​ចំណងជើង Willpower ថា ការ​គម្រាមកំហែង​ធំ​ជាងគេ​របស់​ការ​គ្រប់គ្រង​ខ្លួនឯង…

លោក​រ៉​យ អេ​ហ្វ បូ​មី​ស្ទើ (Roy F. Baumeister) ដែល​ជា​អ្នក​ចិត្តវិជ្ជា​មួយ​រូប​បាន​និយាយ​ក្នុង​សៀវភៅ​របស់​លោក​ក្រោម​ចំណងជើង Willpower ថា ការ​គម្រាមកំហែង​ធំ​ជាងគេ​របស់​ការ​គ្រប់គ្រង​ខ្លួនឯង និង​គោលដៅ​ក្នុង​ជីវិត​គឺ​ការ​នឿយហត់​នឹង​ការ​ធ្វើការ​សម្រេចចិត្ត​។ ក្នុង​ពេល​ដែល​មនុស្ស​មាន​ពេលវេលា​មិន​ច្រើន និង​មាន​តម្រូវការ​ឲ្យ​មានការ​ធ្វើការ​សម្រេចចិត្ត​លឿន​កាន់តែ​ច្រើន សហគ្រិន និង​អ្នកនយោបាយ​ភាគច្រើន​ជួប​នូវ​សម្ពាធ​ទាំងនេះ​។

ការ​ធ្វើការ​សម្រេចចិត្ត​នីមួយ​ៗ​ទាមទារ​ឲ្យ​មានការ​ចំណាយ​ពេលវេលា និង​កម្លាំង​។ ការ​ស្រាវជ្រាវ​ដែល​បាន​ចេញផ្សាយ​ក្នុង Journal Of Experimental Social Psychology បាន​ប្រទះ​ឃើញ​ថា​ការ​នឿយហត់​នឹង​ការ​ធ្វើការ​សម្រេចចិត្ត​បង្ក​ឲ្យ​បាត់បង់​ជំនឿ​ទុកចិត្ត និង​ប៉ះពាល់​ដល់​ការ​រៀបចំ​ផែនការ​ផង​ដែរ​។

សហគ្រិន​ដែល​មានទ្រព្យ​សម្បត្តិ​រាប់​ប៊ី​លាន​ដុល្លារ និង​អ្នកនយោបាយ​ដ៏​ល្បី​អាច​ទប់ទល់​នឹង​សម្ពាធ​ទាំងនេះ​បាន​ដោយ​យ៉ាងដូចម្តេច? សម្រាប់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) ដែល​ជា​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក និង​លោក​ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Facebook ព្រមទាំង​បុគ្គល​ដែល​ជោគជ័យ​ជា​ច្រើន​ទៀត​មាន​ទម្លាប់​មួយ គឺ​ការ​ស្លៀកពាក់​សម្លៀក​បំពាក់​ដូច​ៗ​គ្នា​ជា​រៀងរាល់ថ្ងៃ​។
មូលហេតុ​គឺ​មក​ពី​ពួក​គេ​អាច​ជៀសវាង​ការ​ធ្វើការ​សម្រេចចិត្ត​លើ​សម្លៀក​បំពាក់​បាន​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​ទុក​កម្លាំង​និង​ពេលវេលា​សម្រាប់​កិច្ចការ​ធំ​ៗ​វិញ​។

លោក​ហ្សា​ក់​កា​បឺ​ក​ធ្លាប់​បាន​និយាយ​នៅ​ឆ្នាំ ២០១៤ ថា «​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ជីវិត​មាន​ភាព​ងាយស្រួល​ដើម្បី​ឲ្យ​ខ្ញុំ​ធ្វើការ​សម្រេចចិត្ត​តិច​បំផុត​ពី​រឿង​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការងារ​ដែល​ជួយ​ដល់​សហគមន៍​។»

ក្រៅពី​នេះ​ហើយ អ្នក​ក៏​អាច​ជៀសវាង​ការ​នឿយហត់​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​តាម​វិធី​ផ្សេង​ៗ​ទៀត​ដែរ​ដូច​ជា​ការ​រក​ជំនួយ​សម្រាប់​កិច្ចការ​ប្រចាំ​ថ្ងៃ ដូច​ជា​កា​រក​ម្ម៉​ង់​អាហារ​ថ្ងៃត្រង់ និង​រក​ជំនួយការ​សម្រាប់​ចាត់ចែង​កិច្ចការ​តូច​ៗ​ជាដើម​។

ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវ​ប្រើ​ភាព​ច្នៃប្រឌិត​ក្នុង​ការងារ​របស់​អ្នក​នោះ ការ​ធ្វើការ​សម្រេច​ចិត្តច្រើន​ពេក​អាច​នឹង​ប៉ះពាល់​ដល់​អ្នក​ដែរ​។ អ្នក​គួរតែ​កំណត់​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ធានា​ថា​អ្នក​មិន​ធ្វើការ​សម្រេច​ចិត្តច្រើន​ពេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ