ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រហ័ស​ម៉្លេះ! គ្រាន់តែ​ជាងកាត់សក់​ភ្លេចមួយភ្លែត​សោះ​ បន្លំ​យក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ រួម​នឹង​ម្ចាស់​ម៉ូតូ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​​មួយគ្រឿង​របស់​ជាងកាត់សក់​ម្នាក់​ ដែល​ឈប់​ចត មិន​​បាន​ដក​សោចេញ ។ ​ហេតុការណ៍​ខាងលើ​​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៧​ ខែតុលា​…

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ រួម​នឹង​ម្ចាស់​ម៉ូតូ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​​មួយគ្រឿង​របស់​ជាងកាត់សក់​ម្នាក់​ ដែល​ឈប់​ចត មិន​​បាន​ដក​សោចេញ ។

​ហេតុការណ៍​ខាងលើ​​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០២ ​នៅ​ចំណុច​មុខ​វត្ត​ទួល​សង្កែ ក្នុងភូមិ​ទួល​សង្កែ​១ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​ឈ្មោះ​ពេជ្រ ប៊ុ​ន​ថា ​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ​ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​។ ​ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ​ជួន ភារ​ម្យ​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ ជា​ជាងកាត់សក់​ស្នាក់​នៅផ្ទះ​លេខ​២២៨E​ ក្រុម​១ ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើ​ញ​ជាងកាត់សក់​រូប​នោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Zoomer x​ ពណ៌​ស​ ស៊េរី​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​1HD- 3699​ មក​ឈប់​ចត​នៅ​មុខ​ហាង​កាត់សក់​របស់​ខ្លួន ដែល​ស្ថិត​នៅ​មុខវត្ត​ទួល​សង្កែ​ដោយ​ពុំ​​បាន​​ដក​សោ​ឡើយ​ រួច​ក៍បាន​ចូល​ទៅ​ក្នុង​ហាង​បាត់​ទៅ ។​ ភ្លាម​នោះ គេ​ឃើញជនសង្ស័យ ក៍បាន​ចុះ​ទៅ​លួច ហើយ​បណ្តើរ​ចេញបាន​ប្រមាណ​៥​ម៉ែត្រ ស្រាប់តែ​ម្ចាស់​ឃើញ ស្រែក​ចោរ​ៗ ។

តាម​សាក្សី​បានអោយ​ដឹង​ទៀត​ថា ភ្លាម​ៗ ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្បែរ​ខាង​រួម​ទាំង​ម្ចាស់​ម៉ូតូ​ក៍បាន​នាំ​គ្នា​ចេញ​ចាប់​បាន​ភ្លាម​ៗ រូ​ច​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍ ទួល​សង្កែ​ទី​១ ដើម្បី​សាកសួរ​និង​កសាង​សំនុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ