ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បុគ្គលិក​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​និងជា​​​អាជ្ញា​ធរ​ជាតិ​អ​ប្សា​រា​ម្នាក់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ បុគ្គលិក​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ និងជា​សហប្រតិបត្តិការនៃ​អាជ្ញាធរ​ជាតិ​អ​ប្សា​រា​ម្នាក់ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចាប់ខ្លួន ខណៈ​កំពុង​ត្រួតពិនិត្យ​ឆែក​ឆេរ​អាវុធ​ជាតិ​ផ្ទុះតាម​ដងផ្លូវ បញ្ជូន​ទៅ​តុលាការ ករណី​ប្រើប្រាស់​សារធាតុ​ញៀន​។ហេតុការណ៍​ចាប់ខ្លួន​នេះ​ ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​០៦ ​តុលា…

ខេត្តសៀមរាប​ ៖​ បុគ្គលិក​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ និងជា​សហប្រតិបត្តិការនៃ​អាជ្ញាធរ​ជាតិ​អ​ប្សា​រា​ម្នាក់ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចាប់ខ្លួន ខណៈ​កំពុង​ត្រួតពិនិត្យ​ឆែក​ឆេរ​អាវុធ​ជាតិ​ផ្ទុះតាម​ដងផ្លូវ បញ្ជូន​ទៅ​តុលាការ ករណី​ប្រើប្រាស់​សារធាតុ​ញៀន​។
ហេតុការណ៍​ចាប់ខ្លួន​នេះ​ ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​០៦ ​តុលា ឆ្នាំ​២០២០ ខណៈ​សមត្ថកិច្ច​នគរបាល​កំពុង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​តាម​ដងផ្លូវ ស្ថិត​នៅ​ត្រង់​ចំណុច កែង​អាវុធហត្ថ​ក្រុង​សៀមរាប​ចាស់ ស្តិ​ត​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប​។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​បានឱ្យ​ដឹង​ថា ជនសង្ស័យ របស់ មន្ត្រី​អាជ្ញាធរ​អប្សរា​ម្នាក់ ឈ្មោះ សៀវ សុ​មិ​ត្រា ភេទ ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ និងជាសហប្រតិបត្តិការនៃ​អាជ្ញាធរ​អ​ប្សា​រា រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប មូលហេតុ កម្លាំង​បាន​ឆែក​កែប ម៉ូតូ ឃើញ​មាន​ដែកកេះ​កែ​ឆ្នៃ​ចំនួន​០២ (​ពណ៌​លឿង​១ ខៀវ​១)​។

ក្រោយ​ពី​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​គោក​ចក ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ប្រើប្រាស់​គ្រឿង​ញឿ​ន​ប្រភេទ​ម៉ា​ទឹកកក កាលពី​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០ ២០ តាម​លទ្ធផល​តេស្ត​ទឹកនោម​មាន​សញ្ញា​វិជ្ជមាន​។ បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុ​តាង ដែល​ជា បុគ្គលិក​អាជ្ញាធរ​អប្សរា ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

ប្រភព​ពីពលរដ្ឋរស់នៅ​សង្កាត់​គោក​ចក បាន​លួច​បង្ហើប​ឱ្យ​ភ្នាក់ងារ​កោះសន្តិភាព​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ ​តែងតែ​អាង​អំណាច​របស់​ខ្លួន ដើរ​ធ្វើបាបជំរិត​យក​លុយ ពី​ប្រជាពលរដ្ឋ​ដែល​ជួសជុលផ្ទះ​បន្តិចបន្តួច​នៅ​តំបន់​២​ជា​ញឹកញាប់​។​ពលរដ្ឋ​ស្នើ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ជន​កំហូច​ប្រភេទ​នេះ​ទៅ​តាម​ផ្លូវច្បាប់ ​កុំឱ្យ​មានការ​អន្តរាគមន៍​ពី​ថ្នាក់លើ​ឱ្យ​សោះ​៕​​

អត្ថបទសរសេរ ដោយ