ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ក្នុង​ការ​កំណត់​គោលដៅ​ក្នុង​អាជីព​ដោយ​ជោគជ័យ

3 ឆ្នាំ មុន

នរណា​ៗ​ក៏​ចង់​មាន​អាជីព​ដែល​ល្អ​ច្បាស់លាស់​មួយ​ដែរ ហើយ​នរណា​ៗ​ក៏​ចង់បាន​ស្ថេ​រ​ភាព​ហិរញ្ញវត្ថុ​ផង​ដែរ​។ ប៉ុន្តែ​ការ​សម្រេច​បាន​គោលដៅ​ទាំងនេះ​មិន​ពិបាក​ទេ​ប្រសិនបើ​អ្នក​បាន​កំណត់​នូវ​គោលដៅ និង​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ​ដើម្បី​សម្រេច​វា​បាន​ច្បាស់លាស់​។ ខាងក្រោម​គឺជា​វិធីសាស្ត្រ​ដែល​អាច​ជួយ​ឲ្យ​អ្នក​កំណត់​គោលដៅ​ក្នុង​អាជីព​ដោយ​ជោគជ័យ​បាន​៖ ១. ចាប់ផ្តើម​ពី​អ្វី​ដែល​ធំ​ៗរឿង​ភាគច្រើន​ក្នុង​ជីវិត​ទាមទារ​ឲ្យ​អ្នក​ចាប់ផ្តើម​ពី​ចំណុច​ដំបូង ប៉ុន្តែ​ក្នុង​ការ​កំណត់​គោលដៅ​ក្នុង​អាជីព អ្នក​គួរតែ​ចាប់ផ្តើម​ពី​លទ្ធផល​ដែល​អ្នក​ចង់បាន​វិញ​។ តើ​អ្នក​ចង់បាន​អ្វី​ឲ្យ​ពិតប្រាកដ?…

នរណា​ៗ​ក៏​ចង់​មាន​អាជីព​ដែល​ល្អ​ច្បាស់លាស់​មួយ​ដែរ ហើយ​នរណា​ៗ​ក៏​ចង់បាន​ស្ថេ​រ​ភាព​ហិរញ្ញវត្ថុ​ផង​ដែរ​។ ប៉ុន្តែ​ការ​សម្រេច​បាន​គោលដៅ​ទាំងនេះ​មិន​ពិបាក​ទេ​ប្រសិនបើ​អ្នក​បាន​កំណត់​នូវ​គោលដៅ និង​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ​ដើម្បី​សម្រេច​វា​បាន​ច្បាស់លាស់​។ ខាងក្រោម​គឺជា​វិធីសាស្ត្រ​ដែល​អាច​ជួយ​ឲ្យ​អ្នក​កំណត់​គោលដៅ​ក្នុង​អាជីព​ដោយ​ជោគជ័យ​បាន​៖

១. ចាប់ផ្តើម​ពី​អ្វី​ដែល​ធំ​ៗ
រឿង​ភាគច្រើន​ក្នុង​ជីវិត​ទាមទារ​ឲ្យ​អ្នក​ចាប់ផ្តើម​ពី​ចំណុច​ដំបូង ប៉ុន្តែ​ក្នុង​ការ​កំណត់​គោលដៅ​ក្នុង​អាជីព អ្នក​គួរតែ​ចាប់ផ្តើម​ពី​លទ្ធផល​ដែល​អ្នក​ចង់បាន​វិញ​។ តើ​អ្នក​ចង់បាន​អ្វី​ឲ្យ​ពិតប្រាកដ? ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ឲ្យ​អ្នករក​ឃើញ​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ​បាន​ច្បាស់លាស់ ខណៈ​ដែល​ជំរុញ​ទឹកចិត្ត​អ្នក​ឲ្យ​ព្យាយាម​សម្រេច​វា​ផង​ដែរ ព្រោះ​អ្នក​តែងតែ​ដឹង​ពី​អ្វី​ដែល​អ្នក​ចង់បាន និង​ការងារ​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​ទទួល​បាន​វា​។

២. បំបែក​វា​មក​គោលដៅ​តូច​ៗ
បន្ទាប់​ពី​បាន​ចាប់ផ្តើម​ពី​គោលដៅ​ចុង​ក្រោយ​ហើយ អ្នក​អាច​ចាប់ផ្តើម​បំបែក​វា​ឲ្យ​ក្លាយជា​គោលដៅ​តូច​ៗ​ដែល​អ្នក​អាច​ងាយ​សម្រេច​ជាង​។ ឧទាហរណ៍​ថា អ្នកមាន​គោលដៅ​ក្លាយជា​ប្រធាន​នាយកដ្ឋាន​របស់​អ្នក​នៅ​ចុងឆ្នាំ​នេះ ដូច្នេះ​អ្នក​ត្រូវ​តែ​កំណត់​គោលដៅ​ប្រចាំខែ និង​ប្រចាំ​ស​ប្តា​ហ៍​ដែល​អ្នក​ត្រូវ​បំពេញ​ដើម្បី​សម្រេច​បាន​គោលដៅ​ធំ​នោះ​។

៣. ប្រើ​ការ​វាយតម្លៃ​នៅ​កន្លែង​ការងារ
ប្រសិនបើ​កន្លែង​ការងារ​របស់​អ្នក​មានការ​វាយតម្លៃ​ការងារ​បុគ្គលិក​នោះ អ្នក​នឹង​មាន​ភាព​ងាយស្រួល​ជាង​អ្នក​ដទៃ​ព្រោះ​អ្នក​នឹង​អាច​មើលឃើញ​នូវ​អ្វី​ដែល​អ្នក​ពូកែ​ធ្វើ និង​អ្វី​ដែល​អ្នក​ត្រូវ​កែសម្រួល ឬ​ខិតខំ​ប្រឹងប្រែង​បន្ថែម​។ ព័ត៌មាន​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កែសម្រួល​គោលដៅ​របស់​អ្នក​ដើម្បី​បង្កើន​ឱកាស​ជោគជ័យ​។

៤. អ្នក​តែងតែមាន​អ្វី​អាច​រៀនសូត្រ​បន្ថែម​បាន
ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​អ្នក​ជាប់​នឹង​មួយ​កន្លែង​មិន​អាច​ដើរទៅ​មុខ​បាន​នោះ វា​អាច​ជា​លទ្ធផល​មក​ពី​ការ​វាយតម្លៃ​លើ​សមត្ថភាព​ខ្លួន​ខុស​។ ប្រសិនបើ​អ្នក​ចង់​បន្ត​អភិវឌ្ឍន៍​ខ្លួន​រហូត​នោះ​អ្នក​ត្រូវ​តែ​ប្រកាន់ខ្ជាប់​នូវ​ផ្នត់គំនិត​ថា​អ្នក​បើក​ទូលាយ​ក្នុង​ការ​ទទួល​ចំណេះដឹង​ថ្មី​ៗ​ជា​និច្ច​។

អ្នក​ត្រូវ​ចង​ចាំ​ថា​អ្នក​មិន​អាច​ចេះ​ដឹង​គ្រប់យ៉ាង​បាន​ទេ ព្រោះ​តែងតែមាន​អ្វី​ថ្មី​ដែល​អ្នក​អាច​រៀនសូត្រ​ជា​រៀងរាល់ថ្ងៃ​។ ប្រសិនបើ​អ្នក​ចង់​ជោគជ័យ អ្នក​មិន​ត្រូវ​បោះបង់​ការ​រៀនសូត្រ​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ