ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​របៀប​ពិនិត្យ​ប្រេងម៉ាស៊ីន​រថយន្ត​ប្រណីត​BMW

9 ឆ្នាំ មុន

ការ​ពិនិត្យពិច័យ​ប្រេងម៉ាស៊ីន​រថយន្ត BMW ដោយ​ដង​វាស់​ស្ទង់​កម្រិត​ប្រេង​នឹង​ធានា​បាន​ថា រថយន្ត​អ្នក​នឹង​ពុំ​ប្រតិបត្តិការ​រត់​លើ​ដងផ្លូវ​ដោយ​ខ្វះ​ឬ​ប្រេងម៉ាស៊ីន​មិន​គ្រប់​ទ្បើ​យ ។

ការ​ពិនិត្យពិច័យ​ប្រេងម៉ាស៊ីន​រថយន្ត BMW  ដោយ​ដង​វាស់​ស្ទង់​កម្រិត​ប្រេង​នឹង​ធានា​បាន​ថា រថយន្ត​អ្នក​នឹង​ពុំ​ប្រតិបត្តិការ​រត់​លើ​ដងផ្លូវ​ដោយ​ខ្វះ​ឬ​ប្រេងម៉ាស៊ីន​មិន​គ្រប់​ទ្បើ​យ ។ ចំណែក​នៅ​ពេល​បន្ថែម​ប្រេង​វា គឺជា​កិច្ចការ​ល្អ​បំផុត​ក្នុង​ការ​ប្រើប្រាស់​ប្រេងម៉ាស៊ីន​ជំនួយ ។ ខាងក្រោម​នេះ គឺជា​វិធី​ពិនិត្យ​ប្រេងម៉ាស៊ីន​រថយន្ត​ប្រណីត BMW 745i ៖

-​ទុក​ឱ្យ​រថយន្ត​បញ្ឆេះ​ម៉ាស៊ីន​ចោល​ប៉ុន្មាន​នាទី​សិន ។ ប្រេង​នឹង​កាន់តែ​ងាយស្រួល​ពិនិត្យពិច័យ​នៅ​ពេល​វា​ទ្បើ​ង​កម្តៅ​ក្តៅ​ល្មម ។ បើក​គម្រប​ម៉ាស៊ីន​ដើម្បី​ដំណើរការ​តាម​នីតិវិធី​នៃ​ការ​ពិនិត្យ​ទៅ​លើ​ប្លុក​តួ​ម៉ាស៊ីន ។

-​រក​មើល​ទីតាំង​ដង​វាស់​ស្ទង់​ប្រេង​ដែល​ស្ថិត​នៅ​ប្លុក​មុខ​កៅអី​អ្នកបើកបរ​(​ត្រង់​សំណុំ​ម៉ាស៊ីន​)​គម្រប​នោះ​គឺ​វា​មាន​ចំពួយ​ពណ៌​ក្រហម ។

-​មួល​ដក​ដង​វាស់​ស្ទង់​នោះ​ចេញ​មក​ក្រៅ​បំពង់​ស្តុក​ប្រេង ហើយ​ជូត​សម្អាត​វា​ជាមួយ​ក្រណាត់​ស្អាត ។ បន្ទាប់​មក ស៊ក​វា​ចូល​ទៅ​ក្នុង​ទីតាំង​ដើម​វិញ ។

-​តម​ក​ទៀត​ដក​ដង​វាស់​ស្ទង់​ប្រេងម៉ាស៊ីន​នោះ​ចេញ​មក​ក្រៅ​ម្តងទៀត ហើយ​ពិនិត្យ​និង​សង្កេត​មើល​ថា តើ​កម្រិត​ប្រេង​វា​ដិត​ជាប់​នៅ​ត្រង់​គំនូស​ក្រិត​ណា​លើ​ដង​វាស់​ស្ទង់​នោះ ។ គួរ​បញ្ជាក់​ថា នៅ​លើ​ឧបករណ៍​សម្រាប់​វាស់​កម្រិត​ប្រេង​មាន​ស្នាម​ក្រិត​ចំនួន​២ ។ ទី​១​ស្ថិត​នៅ​ផ្នែក​ខាងលើ និង​មួយទៀត​នៅ​ផ្នែក​ខាងក្រោម ។ លោក​អ្នក​អាច​ចាក់​បន្ថែម​ប្រសិនជា​កម្រិត​ប្រេង​ពុំ​បាន​ដិត​ជាប់​នៅ​ផ្នែក​ខាងលើ​នៃ​ស្នាម​ក្រិត​លើ​ដង​វាស់​ស្ទង់​នោះ ។

-​មួល​គម្រប​ប្រេងម៉ាស៊ីន​ដែល​ស្ថិត​នៅ​ផ្នែក​ខាងលើ​នៃ​ម៉ាស៊ីន​ដើម្បី​ចាក់​ប្រេង​បន្ថែម ។ ប្រើប្រាស់​ជី​ទ្បៅ​ដើម្បី​ការពារ​កុំឱ្យ​កំពប់​ហៀរ​ខ្ជះខ្ជាយ ។

-​ចាក់​ឬ​សិត​ប្រេង​ដែល​ត្រូវ​បន្ថែម​នោះ​ពាក់កណ្តាល​១​ភាគ​៤ បន្ទាប់​មក​ពិនិត្យ​កម្រិត​នៃ​ដំណាក់កាល​នីមួយ​ៗ (​មិន​ទាន់​ថែម​ប៉ុណ្ណា ថែម​ហើយ​ប៉ុណ្ណា​)​ឱ្យ​ដឹង ។ ឈប់​បន្ថែម​ប្រេង​នៅ​ពេល​វាស់​ស្ទង់​ឃើញ​ថា វា​ដិត​ជាប់​លើ​ដង​វាស់​ស្ទង់​ត្រង់​ស្នាម​ក្រិត​ខាងលើ ៕