ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកទេស​លាង​រថយន្ត​Audi ឱ្យ​រលោង​ស្អាត​មាន​ប៉ុន្មាន​ស្នៀត?

8 ឆ្នាំ មុន

ស្នាម​កោស​និង​ឆ្កូត​ផ្សេង​ៗ​នៅ​លើ​ផ្ទៃ​ខាងក្រៅ​រថយន្ត​Audi ជាទី​ស្រឡាញ់​របស់​លោក​អ្នក​អាច​នឹង​ត្រូវ​ការពារ​បាន​តាម​រយៈ​ការ​លាង​សម្អាត​រថយន្ត​ត្រឹមត្រូវ ។ ចំពោះ​ពាក្យ​គន្លឹះ​«​ត្រឹមត្រូវ​»

ស្នាម​កោស​និង​ឆ្កូត​ផ្សេង​ៗ​នៅ​លើ​ផ្ទៃ​ខាងក្រៅ​រថយន្ត​Audi ជាទី​ស្រឡាញ់​របស់​លោក​អ្នក​អាច​នឹង​ត្រូវ​ការពារ​បាន​តាម​រយៈ​ការ​លាង​សម្អាត​រថយន្ត​ត្រឹមត្រូវ ។ ចំពោះ​ពាក្យ​គន្លឹះ​«​ត្រឹមត្រូវ​»​នេះ​មាន​ម្ចាស់​រថយន្ត​ជា​ច្រើន​បាន​ចំណាយពេល​លាង​សម្អាត​វា​ស្ទើរតែ​រាប់​ភ្លេច​តែ​រថយន្ត​ពួក​គាត់​នៅ​តែ​មិន​លាង​បាន​សម្អាត​តាម​បច្ចេកទេស​ដដែល ។

ដូច្នេះ​សូម​ណែនាំ​អំពី​របៀប​លាង​សម្អាត​រថយន្ត​Audi ឱ្យ​បាន​ស្អាត​ដូច​តទៅ ៖
-​ដាក់​ទឹក​ស្អាត​ពីរ​ធុង​ពេញ​ៗ ។
-​ចត​រថយន្ត​នៅ​លើ​ទីតាំង​ម្លប់​មួយ​មុន​នឹង​ចាប់ផ្ដើម​លាង​សម្អាត​ឬ​ក៏​លាង​វា​នៅ​ពេល​ព្រឹក​អាច​ល្ងាច​ក៏​បាន​ដែរ​និយាយ​ឱ្យ​ខ្លី​នៅ​ពេល​ណា​ដែល​សីតុណ្ហភាព​ចុះ​ត្រជាក់ ។

-​ចាប់ផ្ដើម​ពី​សម្បក​កង់​រថយន្ត ។ ប្រើប្រាស់​ច្រាស​ធំ​បន្តិច​និង​កាន់​ចំពួយ​ទឹក​បាញ់​វា​កាន់តែ​ប្រសើរ ។ ប្ដូរ​មក​ប្រើ​ច្រាស់​តូច​វិញ​ដើម្បី​ដុស​សម្អាត​នៅ​ផ្នែក​ខាងក្រោយ​កាលី​ប​ប័​រ ។ ប្រើប្រាស់​ស្រោមដៃ​អត់​មាន​ម្រាម​ដែល​មាន​លក្ខ​ខណៈ​ទន់ល្មើយ​ដើម្បី​ដុស​ឆ្កៀល​ចូល​ឱ្យ​ដល់​នៃ​ផ្នែក​ខាងក្រោយ​កាំ​យ៉ា​ន់​កង់ ។ ពិនិត្យ​មើល​យ៉ា​ន់់​ទាំងមូល​ហើយ​លាង​សម្អាត​វា​ដើម្បី​ជម្រះ​ធូលី​និង​ក្រមរ​ចេញ​ឱ្យ​អស់ ។

-​ចាប់ផ្ដើម​ពី​ផ្នែក​ខាងលើ​វិញ​ម្ដង​ហើយ​បាញ់​ទឹក​ពី​ខាងលើ​ចុះ​ក្រោម​ដើម្បី​ជម្រះ​ធូលី​ចេញ​និង​ផ្សើម​នៅ​តំបន់​នោះ ។

-​យក​អេ​ប៉ុង​ហើយ​ដាក់​សាប៊ូ​ក្នុង​ទឹក​ស្អាត​ក្នុង​ចំណោម​ធុង​ទាំង​ពីរ ។ ចាប់ផ្ដើម​សម្អាត​ពីលើ​ចុះ​មក​ក្រោម ។ សម្អាត​ពី​ផ្នែក​ខាងក្រោយ​ឆ្ពោះទៅ​ខាង​មុខ ហើយ​ក៏​ពុំ​មែនមាន​ន័យ​ថា​សម្អាត​តែ​មួយ​រង្វង់​នោះ​ដែរ​គឺ​លៃលក​ម៉ា​សព្វ​ទើប​ជា​ការ​ប្រសើរ ។

-​បន្ទាប់​ពី​ជូត​ដុស​សម្អាត​គ្រប់​ផ្នែក​អស់ហើយ​ពូត​ទឹក​អេ​ប៉ុង​ចេញ​ខណៈ​ពេល​ដុស​រួចរាល់​តម​ក​ទៀត​បន្ត​សម្អាត​ពីលើ​ចុះ​មក​ក្រោម ។ ដុសលាង​សម្អាត​អេ​ប៉ុង​នោះ​ក្នុង​ទឹក​ស្អាត​ធុង​ទី​២ ។

ដោះ​ក្បាល​ទុយោ​បាញ់​ចេញ​ហើយ​ដុសលាង​សម្អាត​រថយន្ត​ដោយ​បន្ត​បាញ់​បង្ហូរទឹក​បន្ទាប់​ពី​អ្នក​លាង​រួចរាល់​ទាំងស្រុង​ហើយ​នោះ ៕