ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចូល​ទូរស័ព្ទ​របស់​ប៉ា​គី​ស្ថាន​កើនឡើង

8 ឆ្នាំ មុន

អីុ​ស្លា​ម៉ា​បា​ដ ៖ ការ​នាំ​ចូល​ទូរស័ព្ទ​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុងអំឡុងពេល​៨​ខែ​ដំបូង​នៃ​ឆ្នាំ​សារពើពន្ធ​២០១៤-២០១៥ បាន​កើនឡើង​៧,៦៨% ឬ​ស្មើនឹង​៤៦៥,៦៥​លាន​ដុល្លារ ធៀប​នឹង​បរិមាណ​៤៣២,៤៣​

អីុ​ស្លា​ម៉ា​បា​ដ ៖ ការ​នាំ​ចូល​ទូរស័ព្ទ​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុងអំឡុងពេល​៨​ខែ​ដំបូង​នៃ​ឆ្នាំ​សារពើពន្ធ​២០១៤-២០១៥ បាន​កើនឡើង​៧,៦៨% ឬ​ស្មើនឹង​៤៦៥,៦៥​លាន​ដុល្លារ ធៀប​នឹង​បរិមាណ​៤៣២,៤៣​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ប៉ា​គី​ស្ថាន​បង្ហាញ ថា ក្នុង​ខែកុម្ភៈ ការ​នាំ​ចូល​ទូរស័ព្ទ​បាន​កើនឡើង​២៨,៦១% ឬ​ស្មើនឹង​៧៣,១៦​លាន​ដុល្លារ​ធៀប​នឹង​បរិមាណ​៥៦,៨៨​លាន​ដុល្លារ​ក្នុងអំឡុងពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ និង​៦២,៨២%​ធៀប​នឹង​ខែមករា ឆ្នាំ​២០១៥ ដែល​នាំ​ចូល​ចំនួន​៤៤,៩៣​លាន​ដុល្លារ ។ ជាង​នេះ​ទៅ​ទៀត ការ​នាំ​ចូល​ផ្នែក​ទូរគមនាគមន៍​សរុប​ក៏​បាន​កើនឡើង​១៥,៤៣%​ដែរ ឬ​ស្មើនឹង​បរិមាណ​៩៦១,៩៦​លាន​ដុល្លារ ខណៈ​៨​ខែ​ដំបូង​នៃ​ឆ្នាំ​សារពើពន្ធ​ចាស់ ២០១៣-២០១៤ មាន​ចំនួន​ត្រឹមតែ​៨៣៣,៣៩​លាន​ដុល្លារ​ប៉ុណ្ណោះ ។

ដោយឡែក ក្នុង​ខែកុម្ភៈ ការ​នាំ​ចូល​ផ្នែក​ទូរគមនាគមន៍​បាន​កើនឡើង​៧,៥៩% ឬ​ស្មើនឹង​១១៥,៤៥​លាន​ដុល្លារ ធៀប​នឹង​បរិមាណ​១០៧,៣១​លាន​ដុល្លារ ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ និង​២១,០៥%​ធៀប​នឹង​ខែមករា ឆ្នាំ​២០១៥​នេះ ដែល​នាំ​ចូល​បាន​៩៥,៣៧​លាន​ដុល្លារ ៕