ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ​នគរបាល​ខេត្តបំពាក់អាវុធ​ដល់​កម្លាំង​អន្តរាគមន៍​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ណែនាំ​ដល់​កងកម្លាំង​នគរបាល​អន្តរាគមន៍ ត្រូវ​គ្រប់គ្រង​និង​ថែរក្សា​អាវុធ​ឲ្យ​បាន​គង់វង្ស​មិន​ត្រូវ​បាត់បង់ ក្នុង​នោះ​ក៏​មិន​ត្រូវ​យក​ចេញ​ដោយ​គ្មាន​បទបញ្ជា​នោះ​ដែរ ​។ លោកស្នងការ​នគរបាលខេត្ត​បាន​​ថ្លែងបែប​​នេះ…

ខេត្តបន្ទាយមានជ័យ ៖ ​លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ណែនាំ​ដល់​កងកម្លាំង​នគរបាល​អន្តរាគមន៍ ត្រូវ​គ្រប់គ្រង​និង​ថែរក្សា​អាវុធ​ឲ្យ​បាន​គង់វង្ស​មិន​ត្រូវ​បាត់បង់ ក្នុង​នោះ​ក៏​មិន​ត្រូវ​យក​ចេញ​ដោយ​គ្មាន​បទបញ្ជា​នោះ​ដែរ ​។

លោកស្នងការ​នគរបាលខេត្ត​បាន​​ថ្លែងបែប​​នេះ ក្នុង​ពេល​ដែល​លោក​បាន​បំពាក់អាវុធ ដល់​កងកម្លាំង​នគរបាល​អន្តរាគមន៍​ចំនួន​២០​នាក់ ​កាលពី​​ថ្ងៃ​ទី​៥ ​ខែតុលា ឆ្នាំ​២០២០ ដែល​មានការ​ចូលរួម​ពីលោក លោកស្រី​ឧត្តមសេនីយ៍ វរសេនីយ៍ អនុ​សេនីយ៍ ជា​ស្នងការ​រង នាយ នាយ​រង​ការិយាល័យ នាយ នាយ​ផ្នែក សរុប​ចំនួន​២៦២​នាក់ ។

​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា​៖​អាវុធ​នេះ ​លោក​នាយ​ឧត្តម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​បំពាក់​ដល់​កងកម្លាំង​នគរបាល​អន្តរាគមន៍ សំដៅ​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ការពារ​ឥស្សរជន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ។

​នា​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត ក៏​បាន​ជម្រុញ​ដល់​ថ្នាក់​នាំ​ការិយាល័យ​ជំនាញ​ចំណុះ​ស្នងការដ្ឋាន ត្រូវ​ណែនាំ​ដល់​មន្ត្រី​នគរបាល​ក្រោម​ឱវាទ ត្រូវ​ចូលរួម​សន្សំ​សំចៃ​ក្នុង​ការ​ប្រើប្រាស់​ថាមពលអគ្គីសនី នៅ​ពេល​ចេញ​ទៅ​ផ្ទះ​គឺ​ត្រូវ​បិទ​ភ្លើង​និង​ម៉ាស៊ីនត្រជាក់​ជៀសវាង​ការ​ប្រើប្រាស់​ខ្ជះខ្ជាយ​ដោយ​មិន​បាន​បិទ ពេល​ចេញពី​កន្លែងធ្វើការ ក្នុង​នោះ​ក៏​ត្រូវ​តែ​មានការ​ប្រើប្រាស់​ដោយ​សន្សំ​សំចៃ​ទឹក​ផង​ដែរ កុំ​បើក​ឲ្យ​ហៀរ​ចោល ដែល​នាំ​ឲ្យ​មានការ​ខាតបង់​នូវ​ថវិកា​។

​ទាក់ទង​នឹង​បរិស្ថាន​និង​សុខភាព​នោះ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​ជម្រុញ​ឲ្យ​គ្រប់កា​រិ​យា ល័យ​ទាំងអស់ ត្រូវ​តែ​ធ្វើការ​អនាម័យ​សម្អាត​ឲ្យ​បាន​ស្អាត​ជា​និច្ច ដើម្បី​ឲ្យ​កន្លែងធ្វើការ​មាន​សោភ័ណ​ភាព ពិសេស​គឺ​នាំ​គ្នា​បំផ្លាញ​ជម្រក​មូស​ខ្លា ចំពោះ​ឧ​បករ​ដែល​អាច​ដក់​ទឹក​នៅ​រាយ​ប៉ាយ​ក្នុង​បរិវេណ​ស្នងការដ្ឋាន​ត្រូវ​ប្រមូល​ទុកដាក់​និង​ដុត​ចោល ព្រោះ​បច្ចុប្បន្ន​ទន្ទឹម​នឹង​កើត​មាន​ជម្ងឺ​កូ​វី​ដ​-១៩ នោះ ក៏​កើត​មាន នូវ​ជម្ងឺគ្រុនឈាម គ្រុន​ឈិ​ក​ផង​ដែរ ដែល​កន្លង​មក​ថ្មី​ៗ​នេះ​ខេត្តបន្ទាយមានជ័យ​យើង​បាន​ផ្ទុះ​ឡើង​នូវ​ជម្ងឺ​គ្រុន​ឈិ​ក ដូច្នេះ​ដើម្បី​សុខ​ភាពរឹងមាំចៀស​វាង​ជម្ងឺ​ដ​ង្កា​ត់​ផ្សេង​ៗ គឺ​ត្រូវ​ផ្តើម​ចេញពី​យើង​ទាំងអស់​គ្នា ត្រូវ​មាន​អនាម័យ​ខ្ពស់​។​

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​ប្រគល់​កុំ​ព្យូ​ទ័​រ​ដល់​ការិយាល័យ​រដ្ឋ​បាល​សរុប ការិយាល័យ​សរុប​និង​វិភាគ និង​ការិយាល័យ​គ្រប់គ្រង​សន្តិសុខ​ឯកជន ដើម្បី​ធ្វើ​ជំនាញ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ