ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​តាក់ស៊ី​ម្នាក់​ដឹក​ម៉ូយ​ពី​ពោធិសាត់​ដល់​ភ្នំពេញ​​ប៉ូលិសចាប់​ឃាត់​ភ្ញៀវ​ភ័យ​ចុះ​អស់​អត់​បាន​លុយ​មួយ​រៀល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​រត់​តាក់ស៊ី​ម្នាក់​ដឹក​ម៉ូយ​តាំងពី​ខេត្តពោធិសាត់ មក​ដល់​ភ្នំពេញ ត្រូវ​បាន​ប៉ូ​លី​ស​ចរាចរណ៍​ចាប់​ឃាត់ ភ្ញៀវ​ភ័យ​នាំ​គ្នា​ចុះ​ចេញ​អស់​អត់​បាន​លុយ​មួយ​រៀល ដោយ​យោង​ទៅ​តាម​ខ្សែរ​វី​ដូរ​អូ​គ្លី​ប​មួយ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​កាលពី​ថ្ងៃ​ទី ០៥ ខែ តុលា…

រាជធានី​ភ្នំពេញ ៖ អ្នក​រត់​តាក់ស៊ី​ម្នាក់​ដឹក​ម៉ូយ​តាំងពី​ខេត្តពោធិសាត់ មក​ដល់​ភ្នំពេញ ត្រូវ​បាន​ប៉ូ​លី​ស​ចរាចរណ៍​ចាប់​ឃាត់ ភ្ញៀវ​ភ័យ​នាំ​គ្នា​ចុះ​ចេញ​អស់​អត់​បាន​លុយ​មួយ​រៀល ដោយ​យោង​ទៅ​តាម​ខ្សែរ​វី​ដូរ​អូ​គ្លី​ប​មួយ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​កាលពី​ថ្ងៃ​ទី ០៥ ខែ តុលា ឆ្នាំ ២០២០ ដោយ​ក្រុម​នគរបាល​ចរាចរណ៍​មួយ​ក្រុម​បាន​នាំ​គ្នា​ស្ទាក់​ចាប់​រថយន្ត​តាក់ស៊ី​ព៌​ណ​ស​មួយ​គ្រឿង ដែល​មាន​ដឹក​ភ្ញៀវ ពេញ​ក្នុង​មួយ​រថយន្ត ពី​ខេត្តពោធិសាត់ មក​កាន់​រាជធានី​ភ្នំពេញ ។

ដោយ​បាន​បង្ក​ការ​ភ័យ​ខ្លាច​ទៅ​ដល់​អ្នកដំណើរ​ជិះ​ក្នុង​ភ័យ​នាំ​គ្នា​ចុះ​ចេញ​អស់ ដោយ​មិន​ទាន់​បាន​ប្រមូល​លុយ​រៀល ហើយ​ត្រូវ​បាន​រថយន្ត​មក​ស្ទូច​យក​ក​ទៅ​កន្លែង​ទៀត​នោះ និង​ត្រូវ​បាន​អ្នកលេង លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​ហួសចិត្ត​ទៅ និង​ចំណាត់ការ​របស់​ក្រុម​មាន​សមត្ថកិច្ច​មួយ​ក្រុម​នេះ​យ៉ាង​ខ្លាំង​ផង​ដែរ ។

ដោយ​យោង​ទៅ​តាម​បុរស​អ្នកបើកបរ​រថយន្ត​តាត់​ស៊ី​ខាងលើ​បាន​ប្រកែក​ជាមួយ​និង​កម្លាំង​នគរបាល​ចរាចរណ៍​មួយ ក្រុម នោះ​ថា ពេល​ដែល​រូប​គាត់​បើកបរ​រថយន្ត​ឆ្លងកាត់​ភ្លើងស្តុប​នោះ គឺ​ភ្លើង​ខៀវ​នៅ​លេខ ៣ និង​ដោយសារ​តែ​មាន​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​បើក​បត់​ខាង​មុខ​ទើប​ធ្វើ​អោយ​គាត់​យឺតយ៉ាវ​បែប​នេះ ដោយ​មិន​បាន​ខុស​ទៅ​នឹង​ភ្លើងស្តុប​ឡើយ​។​រាល់ដង គាត់​តែងតែ​បង់លុយ​ចំនួន ៥​ពាន់​ជា​និច្ច នៅ​ពេល​បើក​គូទ​ខាងក្រោយ ថែម​ទាំង​ធាក់​ឡាន​របស់​គាត់​មួយ​ជើង​ចំ​ឡាន គាត់​ទៀត ។

ក្នុង​ពេល​នោះ​ដែរ​កម្លាំង​នគរបាល​ចរាចរណ៍​ក៏​បាន​ធ្វើការ​ចោទប្រកាន់​បុរស​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម្នាក់​នោះ​ថា បាន​បើក​បំពាន​ភ្លើងស្តុប និង​មាន​បំណង​បើក​បុក​កម្លាំង​ពួក​គាត់​ទៀត​ផង ។ ក្នុង​ពេល​ដែល​ឈ្លោះប្រកែក​គ្នា​រវាង​នគរបាល​ចារ​ចរណ៍ និង​បុរស​អ្នក​បើក​តាក់ស៊ី​ខាងលើ​នោះ​ទំនងជា​កើត​មាន​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ហើយ​ត្រូវ​បាន​អ្នកដំណើរ​ថត​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​អោយ​មានការ​ភ្ញាក់ ផ្អើល​យ៉ាង​ខ្លាំង និង​មាន​មតិ​យ៉ាងច្រើន​ធ្វើការ​រិះគន់​ចំពោះ​ចំណាត់ការ​របស់​កម្លាំង​មាន​សមត្ថកិច្ច​មួយ​ក្រុម​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ