ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ធី​សាស្ត្រ​រក​លុយ​ក្នុង​ពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩

3 ឆ្នាំ មុន

សេដ្ឋកិច្ច​និង​ទីផ្សារ​ការងារ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩​។ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​កំពុង​ព្យាយាម​រក​ប្រភព​ចំណូល​ថ្មី អ្នក​មិន​ទាន់​អស់សង្ឃឹម​ទាំងស្រុង​ទេ​ព្រោះ​ឱកាស​រក​លុយ​នៅ​តែ​មាន​ដូច​ធម្មតា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។ខាងក្រោម​គឺជា​វិធីសាស្ត្រ​រក​លុយ​ក្នុង​កំឡុង​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ដែល​អ្នក​អាច​ពិចារណា​លើ​បាន​៖ ១. អាជីវកម្ម​ដែល​កំពុង​ដំណើរការ​ល្អអាជីវករ​មួយ​ចំនួន​បាន​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ និង​ងាក​ទៅ​ផ្គត់ផ្គង់​ផលិតផល​តាម​តម្រូវការ​ថ្មី​ៗ​របស់​អតិថិជន​ដូច​ជា​ម៉ាស់ និង​អាល់កុល​លាងដៃ​ជាដើម​។…

សេដ្ឋកិច្ច​និង​ទីផ្សារ​ការងារ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩​។ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​កំពុង​ព្យាយាម​រក​ប្រភព​ចំណូល​ថ្មី អ្នក​មិន​ទាន់​អស់សង្ឃឹម​ទាំងស្រុង​ទេ​ព្រោះ​ឱកាស​រក​លុយ​នៅ​តែ​មាន​ដូច​ធម្មតា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។ខាងក្រោម​គឺជា​វិធីសាស្ត្រ​រក​លុយ​ក្នុង​កំឡុង​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ដែល​អ្នក​អាច​ពិចារណា​លើ​បាន​៖

១. អាជីវកម្ម​ដែល​កំពុង​ដំណើរការ​ល្អ
អាជីវករ​មួយ​ចំនួន​បាន​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ និង​ងាក​ទៅ​ផ្គត់ផ្គង់​ផលិតផល​តាម​តម្រូវការ​ថ្មី​ៗ​របស់​អតិថិជន​ដូច​ជា​ម៉ាស់ និង​អាល់កុល​លាងដៃ​ជាដើម​។ ប៉ុន្តែ​ក្រៅពី​ផលិតផល​ចាំបាច់​ទាំងនេះ​ហើយ អាជីវកម្ម​ថ្មី​ៗ​ផ្សេង​ទៀត​ក៏​បាន​ដុះ​ចេញ​ដែរ​ក្នុង​ផ្នែក​មួយ​ចំនួន​ដូច​ជា ការ​អប់រំ​អន​ឡាញ ការ​កម្សាន្ត និង​ការ​ដឹក​ជញ្ជូន​ជាដើម​។

២. លក់​សម្ភារៈ​ដែល​អ្នកមាន
សម្ភារៈ​ច្រើន​ពេក​អាច​ប៉ះពាល់​ដល់​ការ​ផ្តោត​ស្មារតី​របស់​អ្នក​ទៅ​វិញ​ទេ​។ ដើម្បី​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ពេលវេលា​ធ្វើការ​សម្រេចចិត្ត អ្នក​អាច​កាត់​បន្ថយ​ជម្រើស​ដែល​អ្នក​មានបាន​។ ហើយ​ការ​ធ្វើ​ដូច្នេះ​ថែម​ទាំង​អាច​ជួយ​រក​ថវិកា​បន្តិចបន្តួច​ឲ្យ​អ្នក​វិញទៀត​ផង​។

៣. ចែករំលែក​ជំនាញ​របស់​អ្នក
តើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ជំនាញ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ទេ? ព្រោះតែ​កូ​វី​ដ ១៩ កន្លែង​ការងារ​កាន់តែ​ច្រើន​បាន​ងាក​មក​អនុម័ត​ការ​ធ្វើការ​ពី​ចម្ងាយ​ដែល​ជួយ​បង្កើន​ឱកាស​ការងារ​សម្រាប់​មនុស្ស​ដែល​ជំនាញ​ច្បាស់លាស់​។ ក្រៅពី​បង្កើន​ប្រភព​ចំណូល​មួយ​ហើយ វា​ក៏​អាច​ជួយ​ឲ្យ​អ្នក​បង្កើន​បទ​ពិសោធន៍​ការងារ​ខ្លួន​បន្ថែម​ផង​ដែរ​។

៤. រៀបចំ​ចំណាយ​និង​ចំណូល​ឡើង​វិញ
ប្រសិនបើ​អ្នក​កំពុង​មាន​ពេលទំនេរ​ចោល អ្នក​មិន​គួរ​អង្គុយ​ចុច​ទូរស័ព្ទ​ដោយ​គ្មាន​ប្រយោជន៍​ទេ​។ វា​អាច​ជា​ឱកាសល្អ​មួយ​ក្នុង​ការ​ពិនិត្យ​មើល​ចំណាយ និង​ចំណូល​របស់​អ្នក​ឡើង​វិញ​ដើម្បី​ដឹង​ថា​អ្នក​កំពុង​តែ​ខ្ជះខ្ជាយ​លើ​អ្វី​ឬ​អត់​។ លើស​ពី​នេះ​ទៅ​ទៀត វា​អាច​ជួយ​ឲ្យ​អ្នក​រៀបចំ​ផែនការ​ច្បាស់លាស់​សម្រាប់​ថ្ងៃ​អនាគត​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ