ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ចុះ​ប្រមូល​សំរាម ខណៈ​ក្រុម​កម្មករ​ស៊ិ​ន​ទ្រី​នៅ​​​បន្ត​ផ្ទុះ​កូដកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ក្រុម​កម្មករ​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​នៅ​តែ​បន្ត​ធ្វើ​កូដ​កម្ម​ដោយ​មិន​ចុះ​ប្រមូល​សំរាម​នោះ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ ដឹកនាំ​ដោយ​លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ​នា​រសៀល​ថ្ងៃ​ទី​០៦ ​តុលា ​​នេះ ​បាន​ចុះ​ប្រមូល​សំរាម…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ក្រុម​កម្មករ​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​នៅ​តែ​បន្ត​ធ្វើ​កូដ​កម្ម​ដោយ​មិន​ចុះ​ប្រមូល​សំរាម​នោះ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ ដឹកនាំ​ដោយ​លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ​នា​រសៀល​ថ្ងៃ​ទី​០៦ ​តុលា ​​នេះ ​បាន​ចុះ​ប្រមូល​សំរាម តាម​បណ្តោយ​​ផ្លូវ​៣៦៩ ( ព្រែក​ប្រា ) គិត​ចាប់ពី​គល់​ស្ពាន​ព្រះ​មុន្នី​វ​ង្សី​ថ្មី ក្នុង​សង្កាត់​ច្បារ​អំពៅ​១ រហូត​ដល់​គល់​ស្ពាន​ព្រែក​សំរោង ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំ
ពេញ ។

ការ​ចុះ​ប្រមូល​សម្រាម​តាម​ដងផ្លូវ និង​តាម​លំនៅ​ឋាន​ពលរដ្ឋ​ខាងលើ​នេះ គឺ​អាជ្ញាធរ​ប្រើ​រថយន្ត​ដឹក​សម្រាម​២​គ្រឿង និង​រ៉ឺ​ម៉ក​ដឹក​សម្រាម​៣​គ្រឿង រួម​ទាំង​ប្រើ​កម្លាំង​ប្រជា​ការ​ពារ​​សង្កាត់​ខណ្ឌ​ជា​ច្រើន​នាក់​ផង​ដែរ ក្នុង​ការ​ប្រមែប្រមូល ។

ក្នុង​ឱកាស​នោះ លោក ចេ​ង មុនី​រ៉ា ក៏​បាន​ណែនាំ​ដល់​ចៅសង្កាត់ ប្រាប់​ដល់​បងប្អូន​ប្រជា​​ពលរដ្ឋ​ចូលរួម​សហការ ទុកដាក់ និង​វេច​ខ្ចប់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ និង​តាម​ពេល​វេលា​ដែល​បាន​កំណត់ ដេ​ី​ម្បី​ងាយស្រួល​ដល់​ក្រុមការងារ​ប្រមូល​សំរាម និង​បាន​លឿន រហ័ស ដើម្បី​ធានា​បាន​មិន​អោយ​មាន​សំរាម​ស្អុយរលួយ​បង្ក​ជា​ក្លិន​អា​សោច​ទៅ​កាន់​បរិស្ថាន​សង្គម ។

គួរ​បញ្ជាក់​ថា នា​វេលា​ព្រឹក​ថ្ងៃខែ​ដដែល លោក​អភិបាល​ខណ្ឌ បាន​បើក​កិច្ចប្រជំ​ុ​បន្ទាន់​មួយ​ជាមួយ​ចៅសង្កាត់​ទាំង​៨ និង​ក្រុមការងារ​អនាម័យ បរិស្ថាន ដើម្បី​ដាក់​ផែនការ​អោយ​លោក​-​លោកស្រី ជា​ចៅសង្កាត់​ទាំងអស់​និង​ក្រុមការងារ​អនាម័យ បរិស្ថាន ខណ្ឌ ដឹកនាំ​កម្លាំង​ប្រមូល​សំរាម​ប្រចាំ​ថ្ងៃ ដោយ​ចែក​ចេញ​ជា​២​វេន ។

គួរ​រំលឹក​បន្ថែមទៀត​ថា ជា​ដំណោះស្រាយ​បន្ទាន់ នៅ​ថ្ងៃ​ទី​៦ ខែតុលា​នេះ​ដដែល លោក ឃួ​ង ស្រេង បាន​បញ្ចេញ​រថយន្ត​ប្រមូល​សំរាម​ថ្មី​ចំនួន​៧០​គ្រឿង រួម​ជាមួយ​រឺ​ម៉ក់​ប្រមូល​សំរាម​រាប់​សិប​គ្រឿង និង​កម្លាំង​សន្តិសុខ​សណ្តាប់ធ្នាប់​គ្រប់​ខណ្ឌ ចេញ​ប្រ​តិ​បត្ត​ការ​ប្រមូល​សំរាម ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​កម្មករ​ក្រុមហ៊ុន ស៉ិ​ន​ទ្រី ធ្វើ​កូដកម្ម​ដោយ​មិន​​ចេញ​ប្រមូល​សំរាម ដោយ​ក្រុមការងារ​ប្រមូល​សំរាម​បណ្តោះអាសន្ន​នេះ បាន​ចែក​ចេញ​ជា​៣​វេនផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ