ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជនសង្ស័យ​​ធ្វើ​សកម្ម​ភាព​​សម្រេច​​នៅ​តាកែវ​អស់លក្ខណ៍​នៅ​តា​ខ្មៅ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តកណ្តាល ៖ ជនសង្ស័យ​៥​នាក់ បាន​ធ្វើ​សកម្មភាព​ដោយ​យក​ដែក​ទីប​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច​នៅ​ចំណុចដើម​ទ្រាំង ផ្លូវជាតិ​លេខ​៣ ក្នុង​ទឹកដី​ខេត្តតាកែវ កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២០ តែ​ត្រូវ​កងកម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ​ល្បាត​ប្រទះ​ឃើញ…

ខេត្តកណ្តាល ៖ ជនសង្ស័យ​៥​នាក់ បាន​ធ្វើ​សកម្មភាព​ដោយ​យក​ដែក​ទីប​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច​នៅ​ចំណុចដើម​ទ្រាំង ផ្លូវជាតិ​លេខ​៣ ក្នុង​ទឹកដី​ខេត្តតាកែវ កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២០ តែ​ត្រូវ​កងកម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ​ល្បាត​ប្រទះ​ឃើញ ក៏​ចាប់ខ្លួន​មក​វិញ​បាន​៤​នាក់ និង​រត់គេច​ខ្លួន​រួច​ម្នាក់ ។

សមត្ថកិច្ច​អះអាង​ថា ជន​រង​គ្រោះ​មាន​គ្នា​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ទេ ។ ចំណែក​ជន​សង្ស័យ​ទាំង​៥​នាក់ មាន ៖ ១-​ឈ្មោះ ជា សិលា អាយុ​២១​ឆ្នាំ ទីលំនៅ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​, ២-​ឈ្មោះ ជា ផានិត អាយុ​១៦​ឆ្នាំ ទីលំនៅ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ, ៣-​ឈ្មោះ ពេជ្រ វី​រៈ អាយុ​១៥​ឆ្នាំ ទីលំនៅ​ក្នុង​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ, ៤-​ឈ្មោះ សុផល វ​ឌ្ឍ​នា អាយុ​១៥​ឆ្នាំ ទី​លំ​នៅ​ក្នុង​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ និង៥-​ឈ្មោះ កក្កដា អាយុ​១៧​ឆ្នាំ កំពុង​រត់គេច​ខ្លួន ។

ក្រុម​ជនសង្ស័យ​បាន​ប្រើ​ដំបង​ដែក​ទីប​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ គ្មាន​ផ្លា​ក​លេខ​។ នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​២​គ្រឿង​ជា​របស់​ក្រុម​ជន​នេះ​ផង​ដែរ ។

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងែ​ទី​៣ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ខណៈ​កងកម្លាំង​នគរបាល​ក្រុង​ចេញ​ល្បាត​ដល់​មុខ​សាលា​បឋម​សិក្សា​ព្រែក​សំរោង ស្រាប់តែ​ឃើញ​មាន​មនុស្ស​៥​នាក់​និង​ម៉ូតូ​២​គ្រឿង​កំពុង​នៅ​ជុំ​គ្នា ប៉ុន្តែ​នៅ​ពេល​ឃើញ​សមត្ថ
កិច្ច​ស្រាប់តែ​ពួក​គេ​ជិះ​ម៉ូតូ​គេចខ្លួន ។ ពេល​នោះ​កងកម្លាំង​ក៏​ដេញ​តាម និង​ឃាត់ខ្លួន​បាន​ជន
សង្ស័យ​៤​នាក់​និង​ម៉ូតូ​២​គ្រឿង នាំ​យក​មក​សាក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាព​ថា ពួក​ខ្លួន​ទើបតែ​វាយ​ប្លន់​បាន​ម៉ូតូ​មួយ​គ្រឿង​នៅ​ចំណុចដើម​ទ្រាំង ផ្លូវជាតិ​លេខ​៣ ក្នុង​ទឹកដី​ខេត្តតាកែវ ហើយ​មក​រក​ម៉ូយ​ទិញ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

ដោយឡែក ជនសង្ស័យ​ឈ្មោះ ជា សិលា បាន​សារភាព​ថា ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​៣​លើក​រួច​មក​ហើយ ដែល​លើក​ទី​១​និង​លើក​ទី​២- នៅ​ស្រុក​ស្អាង ខេត្តកណ្តាល យក​បាន​ម៉ូតូ​ម៉ាក Nex ចំនួន​២​គ្រឿង ។ លើក​ទី​៣-​នៅ​ចំណុចដើម​ទ្រាំង ទឹកដី​ខេត្តតាកែវ ជាមួយ​ឈ្មោះ ណា​ក់ បាន​ម៉ូតូ​ម៉ាក Nex មួយ​គ្រឿង ។ ចំណែក​លើក​នេះ​ខ្លួន​មិន​បាន​ចូលរួម​ធ្វើ​សកម្មភាព​ទេ តែ​ជួយ​រក​ម៉ូយ​ទិញ​ម៉ូតូ​ដែល​បក្ខពួក​ខ្លួន​វាយ​ប្លន់​បាន ។

ក្រោយ​ពី​សាកសួរ​រួច ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ