ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​សង្គម​ដើម្បី​ពង្រីក​អាជីវកម្ម

3 ឆ្នាំ មុន

អាជីវករ​ភាគច្រើន​ប្រើ​ប្រព័ន្ធ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល ឬ​អាជីវកម្ម​របស់​ខ្លួន ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ចេះ​ពិតប្រាកដ​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​សង្គម​ដើម្បី​ទាក់ទាញ​អតិថិជន និង​បង្កើន​ការ​លក់​។ ដើម្បី​ធានា​ថា​អ្នក​កំពុង​តែ​ប្រើ​ប្រព័ន្ធ​សង្គម​ដោយ​មាន​ប្រសិទ្ធភាព​នោះ ចូរ​អ្នក​អនុវត្ត​តាម​វិធីសាស្ត្រ​ខាងក្រោម​៖ ១. ផ្តោត​ស្មារតី​លើ​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍អ្នក​មិន​ចាំបាច់​ត្រូវ​ចែករំលែក​រឿង​ផ្ទាល់ខ្លួន​ក្នុង​ជីវិត​របស់​អ្នក​ទេ តែ​រឿង​របស់​អតិថិជន​មុន​ៗ រឿង​របស់​សហគ្រិន​ដទៃ…

អាជីវករ​ភាគច្រើន​ប្រើ​ប្រព័ន្ធ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល ឬ​អាជីវកម្ម​របស់​ខ្លួន ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ចេះ​ពិតប្រាកដ​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​សង្គម​ដើម្បី​ទាក់ទាញ​អតិថិជន និង​បង្កើន​ការ​លក់​។ ដើម្បី​ធានា​ថា​អ្នក​កំពុង​តែ​ប្រើ​ប្រព័ន្ធ​សង្គម​ដោយ​មាន​ប្រសិទ្ធភាព​នោះ ចូរ​អ្នក​អនុវត្ត​តាម​វិធីសាស្ត្រ​ខាងក្រោម​៖

១. ផ្តោត​ស្មារតី​លើ​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍
អ្នក​មិន​ចាំបាច់​ត្រូវ​ចែករំលែក​រឿង​ផ្ទាល់ខ្លួន​ក្នុង​ជីវិត​របស់​អ្នក​ទេ តែ​រឿង​របស់​អតិថិជន​មុន​ៗ រឿង​របស់​សហគ្រិន​ដទៃ និង​រឿង​ដែល​កំពុង​ពេញ​និយម​ក៏​អាច​ជួយ​ឲ្យ​អ្នក​ទាក់ទាញ​មនុស្ស​មក​កាន់​អាជីវកម្ម​អ្នក​ដែរ​។ ការ​ចែករំលែក​រឿង​ទាំងនេះ​ធ្វើ​ឲ្យ​អតិថិជន​របស់​អ្នក​មើលឃើញ​ខ្លួនឯង​ថា​ជា​ផ្នែក​មួយ​ដែល​ជួយ​ឲ្យ​តួឯក​ក្នុង​រឿង​នោះ​ជោគជ័យ​។

២. ធ្វើការ​ស្ទង់​មតិ​ដើម្បី​ដឹង​ពី​អ្វី​អតិថិជន​អ្នក​ចូល​ចិត្ត
Instagram មាននូវ​មធ្យោបាយ​ថ្មី​ៗ​ក្នុង Story ដែល​អនុញ្ញាត​ឲ្យ​អ្នកធ្វើការ​ស្ទង់​មតិ​របស់​អ្នកគាំទ្រ​អាជីវកម្ម​របស់​អ្នក​បាន​។ ដើម្បី​ដឹង​ថា​អតិថិជន​របស់​អ្នក​ពេញចិត្ត​នឹង​អ្វី​នោះ អ្នក​អាច​ចោទ​ជា​សំណួរ​និង​រង​ចាំ​ការ​ឆ្លើយ​តប​របស់​ពួក​គេ​បាន​យ៉ាង​ងាយ​។
ក្រៅពី​នេះ​ហើយ អ្នក​អាច​ជំរុញ​ឲ្យ​អតិថិជន​របស់​អ្នក​ផ្ញើ​ជា​សំណួរ​មក​កាន់​អ្នកផង​ដែរ​ដើម្បី​ជំរុញ​ឲ្យ​មានការ​សន្ទនា​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​។

៣. រៀបចំ​កម្មវិធី​ឆ្លើយ​សំណួរ Live
ប្រសិនបើ​អ្នកមាន​អ្នកគាំទ្រ​ច្រើន​ដែល​ចូល​ចិត្តការ​ទស្សនា Live នោះ អ្នក​គួរតែ​រៀបចំ​កម្មវិធី​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​ទាក់ទង​មក​អ្នក​ផ្ទាល់​បាន​។ កម្មវិធី​សួរ​សំណួរ​ជា​ជម្រើស​ល្អ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នកឆ្លើយ​នឹង​ច​ម្ង​ល់​របស់​អតិថិជន​របស់​អ្នក​បាន​ភ្លាម​ៗ​។

៤. ជំរុញ​ឲ្យ​មាន​សកម្មភាព​គ្រប់ពេល
មនុស្ស​ជា​ច្រើន​មើល​រំលង​ចំណុច​មួយ​នេះ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន​ដោយ​មាន​ប្រសិទ្ធភាព អ្នក​គួរតែ​ជំរុញ​ឲ្យ​មានការ​បញ្ចេញ​សកម្ម​គ្រប់ពេលវេលា​។ អ្នក​អាច​ធ្វើ​វា​បាន​ដោយ​បញ្ចប់​ការ​សរសេរ Caption របស់​អ្នក​ជាមួយនឹង​ឃ្លា​មួយ​ចំនួន​ដូច​ជា «ផ្ញើ​សារ​មក​ខ្ញុំ​ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​” ឬ “​តាមដាន Page ប្រសិនបើ​ចង់​មើលឃើញ​វី​ឌី​អូ​បែប​នេះ​ទៀត​» ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ