ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ ! មកដឹងអាថ៌កំបាំងនៅពីក្រោយតម្លៃខ្ពស់កប់ពពកនៃស្មាតហ្វូន OPPO FindX2 Pro Lamborghini Edition

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីឆ្នាំ 2018 ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO បានបង្ហាញនូវស្មាតហ្វូន Find X ។…

រាជធានីភ្នំពេញ ៖ កាលពីឆ្នាំ 2018 ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO បានបង្ហាញនូវស្មាតហ្វូន Find X ។ ដោយស្មាតហ្វូននេះ គឺមានប្រភេទ Lamborghini Edition ដែលទទួលបានការចាប់អារម្មណ៍ និងពេញនិយមដ៏ខ្លាំងក្លាពាសពេញពិភពលោក ។ មិនតែប៉ុណ្ណោះ ស្មាតហ្វូននេះ គឺលក់អស់ក្នុងរយៈពេលត្រឹមតែ 4 វិនាទីតែប៉ុណ្ណោះ ។ តួយ៉ាងកាល ពីខែមីនា ឆ្នាំ 2020 រំលងទៅនេះ ក្រុមហ៊ុន OPPO បានបញ្ចេញនូវស្មាតហ្វូន OPPO Find X2 Pro នៅក្នុងបណ្តាប្រទេសមួយចំនួន និងប្រទេសកម្ពុជា ។ បើគិតមកទល់នឹងពេលនេះស្មាតហ្វូន Find X2 Pro នៅតែទទួលការចាប់អារម្មណ៍ពីសំណាក់មហាជន និងអតិថិជនជានិច្ច ។

This image has an empty alt attribute; its file name is f571e47a279379014b47d86801bcdd35.jpg

នៅពេលនេះផងដែរ អ្វីដែលនឹកស្មានមិនដល់ និងកាន់តែអស្ចារ្យនោះគឺក្រុមហ៊ុន OPPO បានបង្ហាញ OPPO Find X2 Pro Lamborghini Edition នៅក្នុងប្រទេសកម្ពុជាហើយ ។ រីឯតម្លៃវិញប៉ុន្មានដែរទៅណ៎? សម្រាប់ OPPO Find X2 Pro Lamborghini Edition បើតាមការបែកធ្លាយតាមអ្នកជំនាញផ្នែកទូរស័ព្ទ នៅក្នុងទីផ្សារប្រទេសកម្ពុជាគឺមានតម្លៃ $1999 ជាតម្លៃខ្ពស់កប់ពពក បើធៀបជាមួយនឹងប្រ៊េន ឬយីហោទូរស័ព្ទផ្សេងៗ ។ ដូច្នេះលោកអ្នកមានឆ្ងល់ឬអត់ថា ហេតុអ្វីបានជាស្មាតហ្វូន OPPO Find X2 Pro មានតម្លៃថ្លៃយ៉ាងនេះ ប៉ុន្តែបែរជាមានការគាំទ្រ និងទទួលបានប្រជាប្រិយភាពខ្លាំងខ្ពស់នៅ លើទីផ្សារ ?

This image has an empty alt attribute; its file name is 8b2ffd5ffbacf15df77295165e0c95af.jpg

ជាការពិតណាស់ សម្រាប់ស្មាតហ្វូន Find X2 Pro Lamborghini Edition ជាផលិតផលមួយ ដែលមានការសហការគ្នាជាមួយនឹងក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញ ព្រមទាំងមានការជំរុញទឹកចិត្តពីរថយន្ត Lamborghini Aventador SVJ Roadster ទៀតផង ។ ដូច្នេះទោះបីយើងមិនមានលទ្ធភាពទិញរថយន្តស្ព័រ Lamborghini ក៏ដោយក៏ OPPO Find X2 Pro Lamborghini ជំនាន់ថ្មីនេះ អាចធ្វើឲ្យយើងកាន់តែខិតជិតជាងគេបំផុតជាមួយនឹងរថយន្តស្ព័រ Lamborghini នេះផងដែរ ។

This image has an empty alt attribute; its file name is 5df9b1c8f1f3c5842acee66b4f1a11b4.jpg

តោះ ! ងាកមកមើលពីរូបរាងឌីហ្សាញដ៏ល្អឥតខ្ចោះរបស់ស្មាតហ្វូន Find X2 Pro Lamboghini Edition ដោយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះត្រូវបានគេរចនារូបរាងឲ្យប្លែកខុសពីគេ និយាយឲ្យចំគឺផ្នែកខាងក្រោយរបស់វា គឺប្រើប្រាស់ជាប្រភេទកញ្ចក់ ដោយរចនាបន្ថែមជាមួយរាងឆ្នូតៗដូច Carbon Fiber ស្រដៀងគ្នាទៅនឹងផ្នែកខាងក្នុងរបស់រថយន្ត Lamborghini ផងដែរ ។ លើសពីនេះទៅទៀត OPPO ក៏បានប្រើប្រាស់នូវដំណើរការ “កញ្ចក់ស្រូបយកកម្តៅ” ដែលធ្ងន់នឹងកម្តៅ ការសឹកឆ្កូត ឬច្រេះ ដែលភាគច្រើនគេបំពាក់នៅលើយន្តហោះ យាន្តអវកាស រ៉ុកកែត និងរថយន្តស្ព័រជាដើម ដើម្បីបង្កើតភាពទាក់ទាញ និងចំណាយខ្ពស់ឲ្យដូចទៅនឹងរថយន្តស្ព័រ Lamborghini ផងដែរ ។
ចូលមកដល់មុខងារ និងបច្ចេកវិទ្យារបស់ស្មាតហ្វូន OPPO Find X2 Pro Lamborghini Edition វិញម្តង តើមានអ្វីពិសេស ប្លែក ទំនើបខ្លះ?

This image has an empty alt attribute; its file name is 63f644b2b0d1580dedfa2941fa675e86.jpg

-អេក្រង់៖ សម្រាប់អេក្រង់របស់ Find X2 Pro មានរាងកោងលាត គ្មានគែម កម្រិតកំពូល 120 ហឺត Refresh Rate មានកម្រិតបង្ហាញកំពូលច្បាស់ QHD+(3K) Dynamic AMOLED ជាមួយពណ៌ធម្មជាតិរស់រវើក 10 Bit 1 ពាន់លានពណ៌ ដែលងាយស្រួលសម្រាប់ទស្សនាវីដេអូខ្សែភាពយន្ត ព័ត៌មាន ឬលេងហ្គេម ដោយពុំចាំបាច់ភ័យព្រួយបញ្ហាឈឺភ្នែក ព្រោះអេក្រង់របស់វាទទួលបានវិញ្ញាបនបត្រផ្នែកសុខភាពភ្នែក ជាផ្លូវការពីស្ថាប័នភ្នែក ដែលមានបទពិសោធន៍ជិត 150 ឆ្នាំពីប្រទេសអាល្លឺម៉ង់ TÜV Rheinland ។
-កាមេរ៉ា៖ កាមេរ៉ាមុខទម្លុះអេក្រង់ទំហំ 32MP ជាមួយនឹងបច្ចេកវិទ្យា AI Beauty ថតរូប ថតវីដេអូ ស្អាតកប់សារីមិនខ្លាចថតរូបស៊ែលហ្វីពេលយប់ជាមួយនឹង Ultra Night Selfie និងវីដេអូព្រាលផ្ទៃក្រោយ Video Bokeh ។ -ល្បឿន៖ ស្មាតហ្វូននេះបំពាក់ជាមួយបន្ទះឈីប 5G ខ្នាតកំពូល Snapdragon 865 អមជាមួយ RAM 12GB ប្រភេទ LPDDR5 និង ROM 512GB ប្រភេទ UFS 3.0 ដំណើរការដោយ ColorOS 7.1 ភ្ជាប់មកជាមួយមុខងារតន្ត្រីបន្ធូរអារម្មណ៍ OPPO Relax និងកម្មវិធីកែសម្រួលវីដេអូ Soloop 2.0 ។
-កម្លាំងថ្ម៖ សម្រាប់ Find X2 Pro មានថាមពលថ្ម 4260mAh ជាមួយនឹងបច្ចេកវិទ្យា សាកថ្មលឿន 65W SuperVOOC 2.0 (សាកថ្ម 15 នាទីបានថាមពល 60%) ។
-លើសពីនេះ ស្មាតហ្វូន OPPO Find X2 Pro Lamborghini Edition ក៏មានបច្ចេកវិទ្យាការពារទឹក IP68, ស្កេនស្នាមម្រាមដៃ លើអេក្រង់, Wi-Fi ជំនាន់ទី 6 និងបច្ចេកវិទ្យា Dolby Atmos សម្លេងបែប Stereo ពីរោះរណ្តំចិត្ត ។ ជាមួយគ្នានឹងនេះ ស្មាតហ្វូន OPPO Find X2 Pro Lamborghini Edition នេះក៏មានភ្ជាប់ជាមួយនឹង Accessories ជាច្រើនទៀតនៅក្នុងប្រអប់ដូចជា កាស, សម្បកទូរស័ព្ទ, Charger រថយន្ត, ខ្សែ USB, និង Charging Adapter ដែលមាន Logo Lamborghini ទៀតផង ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ