ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើប្រាស់ទ្រព្យ​សម្បត្តិ​រដ្ឋ​នឹង​ត្រូវ​រឹត​បន្តឹង​ហើយ​ទទួល​ទណ្ឌកម្ម​ពេល​ធ្វើ​ល្មើសច្បាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ និង​ត្រូវ​រឹត​បន្តឹងបន្ថែម និង​ទទួល​ទណ្ឌកម្ម​ពេល​ធ្វើ​ល្មើស​ច្បាប់​បន្ទាប់​ពី​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​ទ្រព្យ​ស ម្ប​ត្តិ​រដ្ឋ​ចូល​ជា​ធរមាន​នៅ​ពេល​ខាង​មុខ ។ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង…

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ និង​ត្រូវ​រឹត​បន្តឹងបន្ថែម និង​ទទួល​ទណ្ឌកម្ម​ពេល​ធ្វើ​ល្មើស​ច្បាប់​បន្ទាប់​ពី​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​ទ្រព្យ​ស ម្ប​ត្តិ​រដ្ឋ​ចូល​ជា​ធរមាន​នៅ​ពេល​ខាង​មុខ ។

សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​ទ្រព្យសម្បត្តិ​រដ្ឋ​មាន​ចំនួន​១២​ជំពូក និង​៩០​មាត្រា ត្រូវ​បាន​រដ្ឋសភា​យក​មក​ពិភាក្សា និង​អនុម័ត​ក្នុង​សម័យ ប្រជុំ​ពេញអង្គ​នា​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០ ដោយ​មាន​សមាជិក​សភា​គណបក្ស ប្រជាជន​ចំនួន​១១៣​រូប ។

យោង​តាម​សេចក្តី​ថ្លែង​ហេតុ​ដែល​អាន​ដោយ​ឯកឧត្តម អូន ព័ន្ធ​មុនី​រ័​ត្ន ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា ក្នុង​ស​ម័ យ​ប្រជុំ​សភា​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង លើ​ទ្រព្យ សម្បត្តិ​រដ្ឋ​ត្រូវ​បាន​រៀបចំ​តាក់តែង​ឡើង​ក្នុង​គោលដៅ​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់​រចនាសម្ព័ន្ធ​ស្ថាប័ន និង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន ក្នុង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ដូច​ជា ៖ ការ​កំណត់​អំពី​ប្រភព​ប្រភេទ​ទ្រព្យសម្បត្តិរ​ដេ្ឋ របប​គតិយុត្តិ​ធម៌​គ្រប់គ្រង​នឹង​ចាត់ចែង​ទ្រព្យសម្បត្តិ​រដ្ឋ​ច្បាស់លាស់​ជាក់លាក់​ការ​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ការ​ផ្ទេរសិទ្ធិ​កាន់កាប់ ការ​អ​ភ​រិ​ក្ស ការ​ប្រើប្រាស់​ទ្រព្យសម្បតិ្ត​រដ្ឋ ការ​ធ្វើ​អធិការកិច្ច និង​សវ​នា​កម្ម និង​ការ កំណត់​អំពី​ការ​លើកទឹកចិត្ត និង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​អំពើ​ល្មើសច្បាប់​ជាដើម​។​ល​។

ឯកឧត្តម​បាន​បន្ត​ថា សេចក្តីព្រាងច្បាប់​នេះ​ក៏​ពង្រឹង​អភិបាលកិច្ច​ល្អ​ក្នុង​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព ទន្ទឹម នឹង​នេះ​ការ​បង្កើន​ប្រាក់​ចំណូល​ពី​ទ្រព្យសម្បត្តិ​រដ្ឋ ឲ្យ​កាន់តែ​មាន​សភាព​ច្បាស់លាស់ សំដៅ ធានា​ដល់​ការ​គ្រប់គ្រង​ធនធាន​សាធារណៈ ការ​បង្កើន​ចំណូល​ជា​ប្រយោជន៍​ដល់​ថវិការ​ជាតិ និង​កំណើន​សេដ្ឋកិច្ចជាតិ​សម្រាប់​ការ​គាំទ្រ​ដល់​ការ​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា ឲ្យ​កាន់ តែ​មានការ​រីក​ចម្រើន​ឈាន​ឡើង​ក្នុង​ជំហាន​ស្វាហាប់​ប្រកបដោយ​វិបុលភាព និង​ចីរភាព​ក្នុង បរិការណ៍​ថ្មី សម្រាប់​រយៈពេល​មធ្យម និង​វែង​តទៅ​មុខ​ទៀត ។

សូម​ជម្រាប​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​លើ ទ្រព្យសម្បត្តិ​រដ្ឋ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​សេនា​ធិ ការ​បាន​រៀបចំ​ឡើង​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៤​មក​ម្ល៉េះ ។

មូលដ្ឋាន​ចម្បង​ស ម្រា​ប់​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ​ពី​ផ្អែក​លើ មាត្រា​៥៨​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ចែង​ថា​៖«​ទ្រព្យសម្បតិ្ត​របស់​រដ្ឋ​មាន​ជា​អាទិ៍ ដីធ្លី ក្រោម​ដី ភ្នំ សមុទ្រ ក្រោម​បាតសមុទ្រ ឆ្លេរ​សមុទ្រ អាកាស កោ​អ ទន្លេរ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌល សេដ្ឋកិច្ច​វប្បធម៌​មូលដ្ឋាន​កា​ពារ​ប្រទេស ដំណង់​ផ្សេង​ៗ​ទៀត ដែល​បាន​កំណត់​ជា​របស់​រដ្ឋ ។ កា​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់​ចែត​លើ​ទ្រព្យសម្បត្តិ​រដ្ឋ និង​ត្រូវ​កំណត់​ក្នុង​ច្បាប់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ