ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកម៉ៅ មុនីវណ្ណ ​បានប្រកាស​​​លា​ឈប់ពីតំណាង​រាស្ត្រ​​​គណបក្សសម រង្ស៊ី ​​ជា​ផ្លុវការ​ និងសុំ​ឱ្យមានការកែទម្រង់​​​​គណ​បក្ស​នេះ​​ជា​បន្ទាន់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បន្ទាប់​ពី​ភ្ញាក់ផ្អើល​តំណាងរាស្ត្រ​​លា​ឈប់​ពីគណបក្ស​​សម រង្ស៊ី នោះ កាល​ពីវេលាម៉ោង​​​៩​ព្រឹក ថ្ងៃទី​​២២ មីនា ២០១១ ​នៅខាង​មុខ​រដ្ឋ​​​សភា​​ ​លោកម៉ៅ ​មុនី​​វណ្ណ ​អតីតតំណាង​រាស្ត្រ​​​មណ្ឌល​កំពង់ចាម និង​បច្ចុប្បន្ន​​​ជា​ប្រធាន​ក្រុមការ​ងារ​​​គណបក្ស​សម រង្ស៊ី ​ប្រចាំ​ខេត្ត​​តាកែវ បាន​ប្រកាស​នៅក្នុង​សន្និ​សីទ​​​កាសែត​ថា ​លោកបាន​លា​ឈប់​​ពីតំណាង​រាស្ត្រ​​​គណបក្ស​សម រង្ស៊ី ​​ជា​ផ្លូវការហើយ​ ​និងសុំ​ឱ្យមានការ​​កែ​ទម្រង់​​​គណបក្ស​នេះ​​ជា​បន្ទាន់ ​ដោយ​អះអាង​​ប្រាប់​អ្នក​​កាសែត​​​ថា គណ​បក្ស​សម​ រង្ស៊ី ​​ស្ថិតនៅ​ក្រោមឥទ្ធិពល​​គ្រួសារ​​លោក​យឹម សុវណ្ណ ​និង​លោក​អេង ឆៃ​អ៊ាង ។

លោកម៉ៅ ​មុនីវណ្ណ បន្ត​ថា ​ខណៈ​ដែល​លោក​​ចាកចេញ​ពី​​គណបក្សសម រង្ស៊ី ​គឺ​​មិន​ទៅ​ចូល​រួម​​ជា​មួយ​​គណបក្ស​​​ប្រជាជន​កម្ពុជា​ ឬគណ​បក្ស​​​​ណា​នៅ​ឡើយទេ​​… ប៉ុន្តែ​​លោកព្រមាន​​​ថា បើគ្មានការ​កែ​ទម្រង់​​ទេ លោក និង​សមាជិក​​ឯទៀត​​​នឹងទៅ​ចូល​រួម​​ជាមួយគណបក្ស​ណា​​ដែលមាន​ប្រជាធិប​តេយ្យពិតប្រាកដ​​ ៕​