ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​របៀប​ផ្ទេរ​ប្រេង​ពីស៊ី​ទែន​មេ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស

9 ឆ្នាំ មុន

ចំពោះ​កិច្ចការ​ផ្ទេរ​ប្រេងឥន្ធនៈ​ពីស៊ី​ទែន​ផ្ទុក​មួយ​ទៅ​មួយ​ពេល​ខ្លះ​អាច​ពុំ​មានការ​លំបាក​អ្វី​ឡើយ​ប៉ុន្តែ​ក៏​មិន​ងាយស្រួល​ប៉ុន្មាន​ដែរ​ក្នុង​ការ​អនុវត្ត​ប្រកបដោយ​សុវត្ថិភាព​និង​មិន​ខ្ជះខ្ជាយ​។

ចំពោះ​កិច្ចការ​ផ្ទេរ​ប្រេងឥន្ធនៈ​ពីស៊ី​ទែន​ផ្ទុក​មួយ​ទៅ​មួយ​ពេល​ខ្លះ​អាច​ពុំ​មានការ​លំបាក​អ្វី​ឡើយ​ប៉ុន្តែ​ក៏​មិន​ងាយស្រួល​ប៉ុន្មាន​ដែរ​ក្នុង​ការ​អនុវត្ត​ប្រកបដោយ​សុវត្ថិភាព​និង​មិន​ខ្ជះខ្ជាយ​។ ចំណែក​មធ្យោបាយ​គន្លឹះ​គឺ​ការ​ប្រើប្រាស់​វិធីសាស្ត្រ​ដែល​មិន​ត្រូវ​ឱ្យ​កម្រិត​ប្រេង​ហៀរ​ដល់​មាត់​ស៊ី​ទែន​ឡើយ ។

ខាងក្រោម​នេះ​គឺជា​របៀប​ផ្ទេរ​ប្រេង​ពីស៊ីទែន​មេ​ដោយ​សុវត្ថិភាព ៖

១-​រុញ​ចុង​ម្ខាង​នៃ​បំពង​ទុយោ​ទៅ​ក្នុង​ស៊ី​ទែន​ប្រេង​ដែល​អ្នក​ចង់​បង្ហូរ​ចេញ​មក ។ ត្រូវ​ច្បាស់​ថា​ចុង​ទុយោ​គឺ​ស្ថិត​នៅ​ផ្ទៃ​ខាងក្រៅ​នៃ​ក្បាល​ឬ​មុខតំណ​បង្ហូរ​ចេញ​នោះ ។ ស្ដាប់​សំឡេង​នៃ​ការ​ចេញ ឬ​ឆួល​ពពុះ ។

២-​ឆ្វាយខ្សែ​ទុយោ​ដែល​ត​ចេញ​ពីស៊ីទែន​ប្រេង​ទម្លាក់​ចុះ​មក​ឱ្យ​ទាប​ជាង​ស៊ីទែន​ដែល​អ្នក​បម្រុង​ផ្ទេរ​ចេញ​នោះ​បន្ទាប់​មក​ត្រឡប់​មក​ពិនិត្យ​នៅ​ផ្នែក​ខាងលើ​ដែល​ខ្ពស់​ជាង​នោះ​ឱ្យ​បាន​ហ្មត់ចត់​និង​ត្រឹមត្រូវ ។ នៅ​គ្រានោះ​ដែរ​អ្នក​អាច​ត្រូវការ​កៅអី​ឈរ​កាន់​ទុយោ​ឱ្យ​ខ្ពស់​ស្រប​តាម​កម្រិត​មួយ​ដែល​ប្រេង​ងាយ​ហូរ​ធ្លាក់​មក​លឿន​ក៏​ថា​បាន ។

៣-​បឺត​ចុង​ទុយោ​ម្ខាង​ដែល​ពុំ​ទាន់​ស៊ក​ចូល​សី​ុ​ទែន​ដែល​ត្រូវ​ផ្ទេរ​ចូល ។ សង្កេត​មើលឃើញ​ថា​ប្រេង​ហូរ​ចេញ​មក​ពេញ​ទុយោ​នោះ​ហើយ​បន្ទាប់​មក​បែរ​វា​ចុះ​ក្រោម​ឱ្យ​ហូរ​ធ្លាក់​មក​ដី​បន្តិច​ទើប​អនុវត្ត​នីតិវិធី​លើក​ឡើង​វិញ​ដើម្បី​ច្បាស់​ថា​ប្រេង​ហូរ​ចេញ​មក​ពេញលេញ​ហើយ ។

៤-​ដោត​ចុង​ម្ខាង​នៃ​ទុយោ​ដែល​ទំនេរ​ចូល​ស៊ីទែន​ដែល​ទទួល​ការ​ផ្ទេរ​ចូល​នោះ ។

៥-​លើក​ចុង​ម្ខាង​នៃ​ទុយោ​ឱ្យ​ខ្ពស់​នៅ​ពេល​ផ្ទេរ​រួចរាល់​ដើម្បី​ទុក​ឱ្យ​ប្រេង​ដែល​នៅ​សេសសល់​ហូរ​ត្រឡប់​មក​សី​ុ​ទែន​មេ​វិញ ។

*​សម្គាល់ ៖ ប្រសិនបើជា​ការ​ផ្ទេរ​នោះ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ចូរ​អ្នករក​ទិញ​ក្បាល​ទុយោ ឬ​ឧបករណ៍​សម្រាប់​ផ្ទេរ​មក​ប្រើប្រាស់​ទើប​ងាយស្រួល​និង​សុវត្ថិភាព​មិន​ខ្ជះខ្ជាយ​ប្រេង​ហូរ ឬ​ហៀរ​ចេញ​ទទេ​នាំ​ខាតបង់ ៕