ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានជាង៥០០គ្រឿង ម៉ូតូជិត​១​ពាន់​គ្រឿង និង​វត្ថុ​តាងផ្សេងៗ​កំពុង​​រក្សា​​ទុក​​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ជាង៥០០​គ្រឿង, ម៉ូតូ​ជិត១​ពាន់​គ្រឿង, រណារ​យន្តជាង១​ពាន់​គ្រឿង អន្ទាក់​ជាង២ម៉ឺន ត្រូវ​បាន​រក្សា​ទុក​នៅ​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​កែវ​សីមា បន្ទាប់​​ពី​កម្លាំង​ជំនាញ​បង្ក្រាប​ជា​បន្តបន្ទាប់ ​មានរយៈពេល​​ជិត​ពីរ​ទសវត្ស​កន្លង​មកនេះ​។ បើ​តាម​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​យានយន្ត​ជា​ច្រើន​រយ​គ្រឿង​…

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ជាង៥០០​គ្រឿង, ម៉ូតូ​ជិត១​ពាន់​គ្រឿង, រណារ​យន្តជាង១​ពាន់​គ្រឿង អន្ទាក់​ជាង២ម៉ឺន ត្រូវ​បាន​រក្សា​ទុក​នៅ​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​កែវ​សីមា បន្ទាប់​​ពី​កម្លាំង​ជំនាញ​បង្ក្រាប​ជា​បន្តបន្ទាប់ ​មានរយៈពេល​​ជិត​ពីរ​ទសវត្ស​កន្លង​មកនេះ​។

បើ​តាម​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​យានយន្ត​ជា​ច្រើន​រយ​គ្រឿង​ ដូច​ជា​ប្រភេទ​រថយន្ត​សាំ​​យ៉ុ​ង រថយន្ត​កែ​ច្នៃ គោ​យន្ត និង​ម៉ូតូ​កែ​ច្នៃ ដែល​បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃ​ឈើ ព្រមទាំង​ឈើ​ប្រណីត​ជា​ច្រើន បច្ចុប្បន្ន​នេះ​កំពុង​រក្សា​ទុក​នៅ​ទីស្នាក់ការ​ដែនជម្រក​សត្វព្រៃ​កែវ​សីមា ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​ ។ ​រថយន្ត​ទាំងនោះ​មាន​មួយ​ចំនួន​ដែល​នៅ​អាច​ប្រើប្រាស់​បាន ក្រសួងបរិស្ថាន​ត្រៀម​នឹង​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ដាក់​ដេញថ្លៃ ដើម្បី​ប្រមូល​ថវិកា​ចូល​រដ្ឋ​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី នៅ​ក្នុង​រយៈពេល៩ខែ​ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ចុះ​ល្បាត​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ចំនួន​២ ៩៩៥ លើក​ដោយ​បាន​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ចំនួន ១ ៥២៨ ករណី ដែល​ក្នុង​នោះ​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន ៨៤ ករណី ពិន័យ​អន្តរការណ៍​ចំនួន ២៦ ករណី រឹបអូស​រណា​យន្ត​បាន​ចំនួន ៣៦៤​គ្រឿង ចាប់​ឃាត់​រថយន្ត​ចំនួន ៣៤​គ្រឿង ដោះ​អន្ទាក់​ចម្រុះ សរុប​ចំនួន ២៩៥៧​ខ្សែ​។

បើ​គិត​ត្រឹម​ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​ពី​ការ​កាប់​បំផ្លាញ​ធនធានធម្មជាតិ​ដោយ​ខុសច្បាប់​ចំនួន ៦៤៣ ករណី​។ វត្ថុ​តាង​ដែល​រឹបអូស​បាន​នៅ​ឆ្នាំ​២០១៩ ទាំងនោះ រួម​មាន​៖ អន្ទាក់ ១៧៥​អន្ទាក់​, កាំភ្លើង​កែ​ច្នៃ​ចំនួន ៨​ដើម​, ធ្នូ​ចំនួន ២​ដើម​, រណា​យន្ត​ចំនួន ២១៣​គ្រឿង​, កាំបិត​ចំនួន ៥១, ពូថៅ​ចំនួន ៣, ម៉ូតូ​ចំនួន ១៤១​គ្រឿង​, រថយន្ដ​កែ​ច្នៃ​ចំនួន​៤៨​គ្រឿង និង​គោ​យន្ត​ចំនួន ២​គ្រឿង​។​ដោយឡែក​នៅ​ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​រឹបអូស អន្ទាក់​ចំនួន ២៨៤​អន្ទាក់​, កាំភ្លើង​កែ​ច្នៃ​ចំនួន ២៣​គ្រឿង​, រណា​យន្ត​ចំនួន​២៨០, កាំបិត​ចំនួន ២០, ពូថៅ​ចំនួន​៣, ម៉ូតូ​ចំនួន ៩៥​គ្រឿង និង​រថយន្ត​កែ​ច្នៃ​ចំនួន​៣១ គ្រឿង​។

ជាមួយ​គ្នា​នេះ តាម​រយៈ​ការ​ចុះ​បង្ក្រាប​របស់​មន្ត្រី​សមត្ថកិច្ច និង​មន្ត្រី​ឧទ្យាន​នុ​រក្ស​បរិស្ថាន​នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ បាន​ឃាត់ខ្លួន​ជនល្មើស​សរុប ចំនួន​៦៩​ករណី​។
សូម​បញ្ជាក់​ថា វត្ថុ​តាង​រថយន្ត​ដែល​រឹបអូស​បាន ក្នុងអំឡុងពេល​បង្ក្រាប​បទល្មើស​ព្រៃឈើ​នា​ពេល​កន្លង​មក មាន​ប្រមាណ​ជា ៥០០​គ្រឿង​, រណារ​យន្ត​ប្រមាណ ៣,០០០​គ្រឿង ដោយ​ប្រមូល​បាន​ជាង​១,០០០​គ្រឿងក្នុង​១​ឆ្នាំ​ៗ ក្នុង​នោះ​បាន​យក​ទៅ​ធ្វើ​រូបសំណាក​ដំរី​យន្ត រួម​ទាំង​ម៉ូតូ​កែ​ច្នៃ និង​វត្ថុ​តាង​ជា​ច្រើន​ទៀត​៕​​

អត្ថបទសរសេរ ដោយ