ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងម៉្លេស! ហ៊ានកា.ប់មេប៉ុស្តិ៍​ពេលចុះ​ទៅបង្ក្រាប​ទៀត​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ខ្ទុ​ម​បាន​រង​របួស ខណៈ​ចុះ​បង្ក្រាប​ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​វេលា​ម៉ោង​៣​និង​៤១​នាទីរសៀល​ថ្ងៃ​ទី​២ តុលា​ ឆ្នាំ​២០២០​។…

ខេត្តមណ្ឌលគិរី ៖ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ខ្ទុ​ម​បាន​រង​របួស ខណៈ​ចុះ​បង្ក្រាប​ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​វេលា​ម៉ោង​៣​និង​៤១​នាទីរសៀល​ថ្ងៃ​ទី​២ តុលា​ ឆ្នាំ​២០២០​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅវេលាម៉ោងកើតហេតុ​ខាងលើ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែ​ខ្ទុ​ម​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ភី ចិន្តា ភេទ​ស្រី ត្រូវជា​ប្អូនថ្លៃ​ជនសង្ស័យ​ថា មាន​ករណី​ហិង្សា​បម្រុង​ដុត​ផ្ទះ​ខ្លួនឯង​ ។ ក្រោយ​ពី​ទទួល​ព័ត៌មាន​រួច​លោក​មេ​ប៉ុស្តិ៍​បាន ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​គោលដៅ​កើតហេតុ បានឃើញ​ជនសង្ស័យ​ចាក់​សាំង​ចោល​វិញ​។

ភ្លាម​នោះ​ជនសង្ស័យ​បម្រុង​គេចខ្លួន​ដែរ តែ​កម្លាំង​នគរបាល​ក៏​បាន​សួរនាំ​ ស្រាប់តែ​ជនសង្ស័យ​បាន​ទាញ​កន្ត្រៃ​ចេញពី​ហោ​ប៉ាវ តែ​មាន​ជ្រុះ​គ្រឿងញៀន​១​កញ្ចប់​តូច​។ ឃើញ​ដូច្នេះ​សមត្ថកិច្ច​​តាម​​ឃាត់ខ្លួន​ដែរ ស្រាប់តែ​ជនសង្ស័យ​បានរ​ត់ទៅ​ផ្ទះ​អ្នក​ជិតខាង​ទាញ​យក​កាំបិត​ផ្គាក់ដេញ​កាប់​សមត្ថកិច្ច​បណ្ដាល​ឱ្យ​លោកនាយ​ប៉ុស្តិ៍​របួស​ដៃ​នៅ​ផ្នែក​ខាងឆ្វេង​។​ភ្លាមៗនោះ​សមត្ថកិច្ច​និង​ជនសង្ស័យ​បាន​ប្រតាយប្រតប់​គ្នា​បណ្តាល​ឱ្យ​ជនសង្ស័យ​បែកក្បាល ទើបបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។

ជនសង្ស័យ​ឈ្មោះ សំ ចំរើន​ផល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​កំពង់ក្របី ឃុំ​ស្វាយប៉ោ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង​។ បច្ចុប្បន្ន​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ។​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​ក្នុង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ខ្ទុ​ម​ដើម្បី​បន្ត​នីតិវិធី ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ